ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះពលករខ្មែរដែលមកពីប្រទេសថៃ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើពួកគាត់ចំនួន០២នាក់

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះបងប្អូនពលករខ្មែរដែលមានលំនៅឋានក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយសារតែកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ 21A/B-1-617.2 (Delta) លើពលករខ្មែរជាស្ត្រីចំនួនពីររូប ដែលមកពីប្រទេសថៃ...

ព័ត៌មានលំអិត

ខេត្ដសៀមរាប រកឃើញមានមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទមកពីប្រទេសឥណ្ឌា លើពលករពីរនាក់ ដែលមកពីប្រទេសថៃ !

ខេត្ដសៀមរាប បានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទកូនកាត់ឥណ្ឌា ចំនួន ២ករណី នៅក្នុងខេត្ដនេះ ទៅលើពលការនីពីរនាក់ ដែលបានចំណាកស្រុកមកពីប្រទេសថៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប លោកបានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨...

ព័ត៌មានលំអិត

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ

ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់៨៥ យាងចូល ៨៦ ព្រះវស្សានា ព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ...

ព័ត៌មានលំអិត

ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះបង្រ្កាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣៣នាក់ មានស្រី០២នាក់ ក្នុងនោះ ៖ បង្រ្កាបករណីជួញដូរ រក្សាទុក បានចំនួន១១ករណី ឃាត់ខ្លួនជនល្មើសចំនួន ៣៤នាក់...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ អង្គប្រជុំ ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី...

ព័ត៌មានលំអិត

ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិបរទេសម្នាក់ឈ្មោះ Xavier Vincent G ភេទប្រុស កើតថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ១៩៧០ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994 ដែលបានស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...

ព័ត៌មានលំអិត

ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជាធរជាតិអប្សរា និងអាជ្ញាធរស្រុកអង្គរធំ បានសហការគ្នាចុះពិនិត្យស្ថានភាពទីទួលបុរាណដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីអភិរក្សទួលប្រាសាទនេះឡើងវិញ ក្រោយពីទួលបុរាណមួយកន្លែងនេះ បានរងការឈូសឆាយបំផ្លាញយកដីដាំដំណាំ ពីសំណាក់ពលរដ្ឋនៅតំបន់នោះ។ បើតាមលោក សំ សារ៉េត អនុប្រធានការិយាល័យអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា...

ព័ត៌មានលំអិត

ផ្លែទុរេនធម្មជាតិ កំពុងមានវត្តមានក្នុងចម្ការកសិករក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ខណៈកំពុងមានអ្នកចាប់អារម្មណ៍ពីអ្នកទេសចរណ៍

ខេត្ដសៀមរាប មិនត្រឹមតែជាតំបន់ទេសចរណ៍មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែខេត្ដមួយនេះបានបានបង្ហាញ សមិទ្ធិផលផ្នែកកសិកម្មដ៍កម្រថែមទៀតផង គឺផ្លែទុរេន ផ្លែតាង៉ែន ឬមៀនប៉ៃលិន។ ជាក់ស្ដែងចំការទុរេន មួយកន្លែង ស្ថិតនៅជើងភ្នំគូលេន ក្នុងចំណុចចំបន់បីដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែរបាននឹងកំពុងទទួលផលច្រើនគួរឱ្យកត់សំគាល់ផងដែរ ជាពិសេសមានទីផ្សារខ្ពស់។ កសិករមួយរូប ដែលជាម្ចាស់ចំការទុរេន លោក កុយ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការណែនាំរបស់ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប លោក សឹង្ហ សំរិទ្ធិ អនុប្រធាសមាគមន បានដឹកនាំសមាជិកសមាជិកា នៃសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងប្រជាការពារភូមិចំនួន២០គ្រួសារ...

ព័ត៌មានលំអិត
Page 360 of 701 1 359 360 361 701

Recommended

សូម Like និង Follow ពួកយើង