ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ-១៩

ភូមិចំនួនបួន មានភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តសម្រេចកំណត់តំបន់ក្រហម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែរនេះជាការកំណត់តំបន់ហានីភ័យបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានកំណត់តំបន់ហានីភ័យមួយចំនួននៅស្រុកសូទ្រនិគម និងស្រុកជីក្រែងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា ការសម្រេចកំណត់តំបន់ក្រហមនេះ...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកបន្ទាយស្រី ក្រោមអធិបតិភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោកលោកស្រីសមាជិក...

ព័ត៌មានលំអិត

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកទេយ្យទានប្រគល់ជូនអាជ្ញាធរឃុំចំនួនពីរក្នុងស្រុកជីក្រែង ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង សាសនធរោ ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តទេពពោធិវង្ស អមដំណើរដោយ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត គ្រូសូត្រវត្តមួយចំនួនក្នុងខេត្ត បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន៖ មី១០កេស ,អង្ករ១៥០គីឡូក្រាម...

ព័ត៌មានលំអិត

ករណីអគ្គីភ័យមួយក្នុងក្រុងសៀមរាប បណ្ដាលឱ្យផ្ទះ ១ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ ៣ខ្នង

កាលពីម៉ោងប្រមាណ៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយ កើតឡើងក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្ដាលឱ្យផ្ទះចំនួន ១ខ្នងខូចខាតទាំងស្រុង និងផ្ទះចំនួន ៣ខ្នងទៀត រងផលប៉ះពាល់ ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។ តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលផែនបង្ការពន្លត់...

ព័ត៌មានលំអិត

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី១ខ្នង ១០បន្ទប់ នៅក្នុងបរិវេណវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប !

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មាតាបិតា ឬអាណាព្យាបាលសិស្ស និង លោកគ្រូអ្នកគ្រូ ព្រមទាំងគួបផ្សំទៅនឹងចំនួនសិស្សចេះតែមានកំណើនឡើងជារៀងរាល់ឆ្នាំផងនោះ ពិសេសដោយមើលឃើញពីភាពខ្វះអគារសិក្សាផង ព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ បានផ្តួចផ្តើមលើកគម្រោងសាងសង់អគារសិក្សាថ្មី១ខ្នង ស្មើនឹង១០បន្ទប់ ប្រវែង៤០ម៉ែត្រគុណនឹង៩ម៉ែត្រ មានកម្ពស់២ជាន់ ក្នុងតម្លៃប៉ាន់ស្មានជិត៣០ម៉ឺនដុល្លារអាមេរិក។ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពព្រះវិជ័យរង្សី បណ្ឌិត ឡាច...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១ ក្រោយពីបណ្ណាល័យមួយនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូល រហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World...

ព័ត៌មានលំអិត

មជ្ឍមណ្ឌលAPOPOប្រកាសពីការចូលនិវត្ដន៍ របស់កណ្ដុរហិតមីន ឈ្មោះ ម៉ាហ្កាវ៉ា ក្រោយបំរើអាជីព រុករកសំណល់ជាតិផ្ទុះសង្គ្រាម៥ឆ្នាំនៅកម្ពុជា

កណ្តុរហិតមីនកម្ពុជា មានឈ្មោះ ម៉ាហ្កាវ៉ា (Magawa) ជាកណ្ដុរដំបូងបង្អស់របស់កម្ពុជាដែលទទួលបានមេដាយមាសពីអង់គ្លេស ហើយត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រោយបំរើអាជីពជួយសង្គ្រោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមអស់រយៈពេល៥ឆ្នាំកន្លង នៅទៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមជ្ឍមណ្ឌល APOPO ដែលជាកន្លែងហ្វឹកហ្វឺនកណ្ដុរនៅកម្ពុជា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ សេចក្ដីប្រកាសរបស់មជ្ឍមណ្ឌលអាប៉ូប៉ូ APOPO ជាភាសារអង់គ្លេស ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនានេះថា ប្រសិនបើគ្មានឧបស័គ្គទេការងាស្តារពើក និងស្មៅដែលកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹកដូចជា កំប្លោក និងស្លែរដែលកកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុ  នៃក្រុងអង្គរធំ នឹងបញ្ចប់នៅរយៈពេលបីខែខាងមុខទៀត។ មន្រ្តីបច្ចេកទេសរូបនេះបញ្ជាក់ថា ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពើកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥.០០០ម៉ែត្រក្រឡា ពោល...

ព័ត៌មានលំអិត

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

តាមរយៈនៃរូបថតរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ នឹងសំណេររបស់នាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីសកម្មភាពនៃក្រុមការងារថែទាំ សម្អាតអនាម័យ-បរិស្ថាន ដើម្បីនិរន្តរភាពសម្រស់អង្គរ ហើយអ្វីដែលជាបំណងនៃការចេញបង្ហាញរូបថតនិងសំណេរទាំងនោះ គឺសំដៅទៅរកការអំពាវនាវ ស្វាគមន៍ជាថ្មីទៀតការចូលរួម ពីសំណាក់សាធារណជនទូទៅ និងភ្ញៀវទេសចរ! រសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការថែទាំ និងសម្អាតអនាម័យរបស់ក្រុមការងារសម្អាតប្រាសាទ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់បំព្រងទាំងរដូវប្រាំង និងរដូវវស្សា ។...

ព័ត៌មានលំអិត
Page 361 of 701 1 360 361 362 701

Recommended

សូម Like និង Follow ពួកយើង