ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុងសៀមរាបត្រូវបានរកឃើញថាមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ទេ

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក នៅខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ គឺបានកើតមានឡើងលើស្ត្រីម្នាក់នៅក្នុងស្រុកពួក ដែលគាត់បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយករណីវិជ្ជមានជំងឺកូវីដ-១៩ បានកើតមានឡើងជាបន្ទាប់ បើគិតមកទល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ហើយក្រុងសៀមរាបត្រូវបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ។ ក្នុងនោះករណីដែលអាជ្ញាធរខេត្តបានរកឃើញរួមមាន...

ព័ត៌មានលំអិត

ត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានងាប់ជាបណ្តើរៗ ដោយសារទឹករីងរាក់ !

បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន ។ ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះដែលទើបជីកបញ្ចូលទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។ ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបនាំយកអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋ ១៨០គ្រួសារ ក្នុងក្រុងសៀមរាប

នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បាននាំយកអំណាយ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ជូនដល់គ្រួសារក្រីក្រចំនួន ១៨០គ្រួសារ នៃសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ដែលរងគ្រោះដោយជំងឺកូវីដ-១៩។ លោក នួន...

ព័ត៌មានលំអិត

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំដាក់តាំងពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីរួចរាល់ហើយ ដើម្បីត្រៀមទទួលទេសចរជាថ្មីទៀត ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ ខណៈដែលសារមន្ទីរនេះ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា គឺមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ឬផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។...

ព័ត៌មានលំអិត

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី០៤ខែមិថុនា ថា ក្រោយពីមានការស្នើសុំពីព្រះសង្ឃ ព្រមទាំងសាធារណជន ពីការសុំកូនឈើជាបន្តបន្ទាប់របស់អាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅលើដីលំនៅឋាន ដីចម្ការ សាលារៀន វត្តអារាម និងដីតំបន់ជុំវិញទៅតាមតម្រូវការ។ ជាក់ស្ដែងនៅចុងខែឧសភាកន្លងទៅនេះ កូនឈើចម្រុះសរុប ៨,៧០០ដើម ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនទៅសាធារណជន។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីក្រុមហ៊ុនបញ្ចាំចលនទ្រព្យ រត្ននៈអភិវឌ្ឍន៍ ខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអំណោយទាំងនោះរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប

ប្រជាពលរដ្ឋដែលជួបការខ្វះខាតជីវភាពក្នុងវិបត្តិជំងឺកូវីដ-១៩ ប្រមាណជា១០០គ្រួសារមកពី៩ភូមិ ក្នុងឃុំត្រពាំងធំ បានទទួលអំណោយពីក្រុមការងារថ្នាក់ជាតិ ចុះជួយមួលដ្ឋាន នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១នេះ។ នេះគឺជាការយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលារបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីជួយពួកគាត់ក្នុងគ្រាទុក្ខលំបាកអំឡុងវិបត្ដិជំងឺកូវីដ-១៩ កំពុងតែរាតត្បាតជាសកលនេះ ។ លោក សយ សីហា មេឃុំត្រពាំងធំ ស្រុកប្រាសាទបាគង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវការគាំទ្រនិងកោតសសើរយ៉ាងខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ” ដែលកាយវិការនេះជាការដឹកនាំដ៏ឈ្លាសវ៉ៃ ប៉ិនប្រសព្វ និងប្រកបដោយ គតិបណ្ឌិតថ្លៃថ្លាបំផុត ស្របទៅតាមយុទ្ធសាស្រ្តជាជំហានៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានដឹកនាំបើកកិច្ចប្រជុំតម្រង់ទិស ស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសារៈប្រយោជន៍នៃការអប់រំកុមារ និងសេវាគាំពារនានា សម្រាប់កុមារដែលមានពិការភាពយន្តការសម្របសម្រួល ព្រមទាំងការគាំទ្រពីអ្នកពាក់ព័ន្ធនានា នៅថ្នាក់ក្រោមជាតិ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរក្នុងខេត្ត អាជ្ញាធរក្រុង/ស្រុក...

ព័ត៌មានលំអិត
Page 363 of 701 1 362 363 364 701

Recommended

សូម Like និង Follow ពួកយើង