ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួន រួមមាន ៖ អង្ករចំនួន០២តោន , ទឹកត្រីកំពតចំនួន២២០យួរ...

ព័ត៌មានលំអិត

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប នាំសម្ភារៈមួយចំនួនជូនដល់អាជ្ញាធរឃុំកំពង់ឃ្លាំង

កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត និងព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តកេសរារាម បានដឹកនាំក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប និង ព្រះគ្រូចៅអធិការវត្តក្នុងខេត្តមួយចំនួនទៀត បាននាំយកអាល់កុល១ធុង ចំណុះ៣០លីត្រ , ម៉ាស់៥ប្រអប់...

ព័ត៌មានលំអិត

អ្នកបំរើសេវាកម្មដឹកជញ្ជូននៅក្រុងសៀមរាប អនុវត្ដន៍វិធានការណ៍ការពារកូវីដ-១៩ បានស្ទើរមួយរយភាគរយ

អ្នករត់ម៉ូតូឌុប ផាសអាប់ និងអ្នករត់ធុកៗ នៅក្នុងខេត្ដសៀមរាប បានអះអាងថា ពួកគាត់បានអនុវត្ដវិធានការណ៍ ការពារជំងឺកូវីដ-១៩ បានប្រមាណ៩០ភាគរយ ជាពិសេសបានអនុវត្ដការពារបីកុំបីការពារជាប់ជានិច្ច ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ខណៈដែលខេត្ដនេះ រកឃើញអ្នកឆ្លងជំងឺសាហាវនេះក្នុងសហគមន៍ចំនួន៥នាក់។ វិធានការណ៍បីការពារ ៣កុំ រួមមាន ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១មែត្រកន្លះឡើង។ ដោយឡែកបីកុំ...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាល៖ រាជធានី ខេត្ត ចំនួន ៥ ជាគោលដៅភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល

ខេត្តសៀមរាប និងរាជធានី-ខេត្តចំនួន៤ទៀត ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ! ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹង ស្តីពីការកំណត់យកខេត្តសៀមរាប, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្ដាល និងខេត្តព្រៃវែង ជាភូមិសាស្ត្រត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល អំឡុងពេល...

ព័ត៌មានលំអិត

មនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងរថយន្តមន្ត្រីគយចល័ត ក្នុងស្រុកបន្ទាយស្រី

កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកទំនិញ និងរថយន្តគយចល័ត ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស ៤នាក់របួសធ្ងន់ និងស្រាល។ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បង្ហាញថា រថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយទម្រង់បញ្ជឺឈ្មោះ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ បំពេញមុនឆ្លងកាត់ ឬចូលខេត្តសៀមរាប

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយ និងណែនាំដល់ អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ ឬចូលខេត្តសៀមរាបទាំងអស់ ត្រូវបំពេញទម្រង់ផ្តល់ព័ត៌មាន ផ្តល់ជូនដោយក្រុមការងារត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code របស់រដ្ឋបាលខេត្ត នៅតាមដងផ្លូវជាតិលេខ៦ ដោយប៉ុស្តិត្រួតពិនិត្យទី១ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប...

ព័ត៌មានលំអិត

បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

នៅវេលាព្រឹកម៉ោង៥ និងម៉ោង ១១ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ នៅតាមវត្តអារាម នៃបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប បានចាប់ផ្ដើមធ្វើការវាយគង វាយជួង និងទូងស្គរ ដើម្បីរំលឹកដល់ប្រជាពលរដ្ឋក្នុងខេត្ត ចងចាំពីវិធានសុវត្ថិភាព ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍...

ព័ត៌មានលំអិត

ការវាយជួង និង ទូងស្គរ នៅតាមវត្តក្នុងទូទាំងខេត្តសៀមរាប បានចាប់អនុវត្តហើយកាលពីម៉ោង៥ទាបភ្លឺព្រឹកមិញនេះ

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំរបស់ក្រសួងធម្មការ និង សាសនា ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា...

ព័ត៌មានលំអិត

ឯកឧត្តម ពេជ្រ ស្រស់ សុំអភ័យទោសជាសាធារណៈ ពាក់ព័ន្ធករណីបង្ហោះសារ ប្រើពាក្យមិនសមរម្យមកលើ អាជ្ញាធរខេត្តសៀមរាប

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារសុំអភ័យទោសជាសាធារណៈ ដល់អាជ្ញាធរខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ បន្ទាប់ពីឯកឧត្តម បានចោទប្រកាន់អាជ្ញាធរខេត្ត ដោយខ្វះមូលដ្ឋាន តាមរយៈការបង្ហោះសារជាអក្សរ លើវីដេអូមានរយៈពេលប្រមាណ១៦នាទី លើបណ្ដាញសង្គម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីចូលរួមក្នុងសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ-១៩

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលអំណោយពីលោកស្រី កែវ សុជាតា អគ្គនាយិកាក្រុមហ៊ុន ហ្រ្គីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន...

ព័ត៌មានលំអិត
Page 383 of 701 1 382 383 384 701

Recommended

សូម Like និង Follow ពួកយើង