ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តសៀមរាប បានរកឃើញមនុស្ស៥នាក់ហើយ ដែលមានផ្ទុកមេរោគកូវីដ១៩។ នោះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ទៀតថា អ្នកទាំង៥នាក់នោះ គឺស្ត្រីនៅស្រុកពួកដែលធ្វើដំណើរមកពីខេត្តព្រះសីហនុ បុរសនៅសង្កាត់គោកចក ធ្វើដំណើរមកពីខេត្កណ្តាល និងមនុស្ស៣នាក់ក្នុងគ្រួសារមួយដែលមកពីខេត្តកំពង់ស្ពឺ...

ព័ត៌មានលំអិត

បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៦ ជាប់ស្តុបចុងកៅស៊ូ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខសៀមរាប 1L.5811 ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុរថយន្តបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យ និងវាស់វែង...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបណែនាំដល់សមត្ថកិច្ចការពារតាមគោលដៅផ្លូវដែលបិទបណ្តោះអាសន្នត្រូវតែពង្រឹង និងតឹងរឹងបំផុតមិនអនុញ្ញាតិឱ្យចេញចូលផ្តេសផ្តាសឡើយ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញសួរសុខទុក្ខព្រះគ្រូអនុគណនិងព្រះសង្ឃគង់នៅក្នុងវត្តពោធិវង្ស និងបានចុះពិនិត្យស្ថានភាពការផ្លូវដែលបានបិទការធ្វើដំណើរជាបណ្តោះអាសន្ន នៅមុខវត្តទេពពោធិវង្ស សង្កាត់គោកចកក្រុងសៀមរាប បានផ្តាំផ្ញើ និងណែនាំដល់សមត្ថកិច្ច និងកម្លាំងប្រជាការពារដែលឈរជើងនៅគោលដៅនោះកុំធ្វេសប្រហែសត្រូវរឹតបន្តឹង និងត្រួតពិនិត្យដោយម៉ត់ចត់នូវការធ្វើដំណើរចេញចូលរបស់បងប្អូន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ និងចូលរួមធ្វើចត្តាឡីស័ក

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា មួយរយៈនេះករណីនាំចូលជំងឺកូវីដ-១៩ មកកាន់ខេត្តសៀមរាបបានកើតឡើងជាបន្តបន្ទាប់ដែលជាករណីនាំចូលមកពីបណ្ដារាជធានី-ខេត្ត ដែលមានហានីភ័យខ្ពស់នៃការីករាលដាលជំងឺកូវីដ-១៩ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ចូលដល់ក្នុងសហគមន៍នៃខេត្តសៀមរាបនោះ សូមបងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ នៅទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមរបស់ខេត្តទាំងពីរកន្លែង គឺចំណុចស្រុកជីក្រែងព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ និងចំណុចស្រុកក្រឡាញ់ ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ជាពិសេសត្រូវចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាបនាំយកអំណោយជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-បន្ទាយមានជ័យ

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលា។ អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ៥០កេស ទឹកផ្លែឈើ២០កេស...

ព័ត៌មានលំអិត

ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៧១ករណី និងចំនួន២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ។ នៅក្នុងចំណោមអ្នកដែលត្រូវបានរកឃើញទាំង៧៣នាក់ក្នុងនោះក៏មានម្នាក់ជាបុរសអាយុ ៣៨ឆ្នាំ ដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក ក្រុស សារ៉ាត់...

ព័ត៌មានលំអិត

ក្រុមយុវជនស្ម័គ្រចិត្ដ”តោះទៅលេងសៀមរាប” ចុះផ្សព្វផ្សាយនិងណែនាំអោយម្ចាស់អាជីវកម្មបិទQR Code ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមយុវជនស្ម័គ្រចិត្ដ”តោះទៅលេងសៀមរាប” បានចុះធ្វើការផ្សព្វផ្សាយ និងជម្រុញអោយម្ចាស់អាជីវកម្មកន្លែងនីមួយៗ បិទQR Code នៅកន្លែងអាជីវកម្មឬភោជនីយដ្ឋានរបស់ខ្លួន ដើម្បីងាយតាមដានអ្នកសង្ស័យផ្ទុកមេរោគកូវីដ១៩ ដែលចូលទៅកន្លែងអាជីវកម្មរបស់ពួកគាត់ ខណៈដែលអាជ្ញាធរបាននឹកកំពុងរឹតបណ្ដឹងពីវិធានការការពារជំងឺកូវីដ១៩ ក្រោពេលរកឃើញបុរសម្នាក់ទៀតឆ្លងកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ។ បើតាមលោក ស៊ុន ចំណាន តំណាងក្រុមយុវជនស្ម័គ្រចិត្ដ ”តោះទៅលេងសៀមរាប”...

ព័ត៌មានលំអិត

មនុស្សចំនួន១៤៣នាក់ដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ក្នុងខេត្តសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

មនុស្សជាង៤០០នាក់ ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយនឹងបុរសដែលរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ត្រូវបានក្រុមគ្រូពេទ្យ បានយកសំណាករួចរាល់ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងតាមផ្ទះ សម្រាបថ្ងៃទី២២ ខែមីនានេះមនុស្សចំនួន១៤៣នាក់ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញបុរសម្នាក់ ឈ្មោះ ម៉ាប់ វ៉ុន អាយុ៣៥ឆ្នាំ...

ព័ត៌មានលំអិត

សារាចរណែនាំ ស្ដីពី

សារាចរណែនាំ ស្ដីពី ៖ ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៤ ដល់ថ្ងៃទី១៦...

ព័ត៌មានលំអិត

ទំនិញម្ហូបអាហារពុំមានសុវត្ថិភាពប្រមាណជាង៨0គីឡក្រាមត្រូវបានមន្ត្រីជំនាញធ្វើការដកហូតនឹងដុតកំទេចចោល

ទំនិញនិងម្ហូបអាហារដែលមានផ្ទុកសារធាតុគីមី ពុំមានសុវត្ថិភាពទម្ងន់ជាង៨០គីឡូក្រាមដែរបានដាក់លក់នៅក្នុងផ្សារស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានធ្វើការដកហូតយកទៅដុតកំទេចចោល ដោយប្រតិបត្តិការណ៍នេះមានការចូលរួមពីលោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 384 of 701 1 383 384 385 701

Recommended

សូម Like និង Follow ពួកយើង