ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាបអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែរកំពុងធ្វើចត្តាឡីស័កក្នុងស្រុកស្រីស្នំ ចំនួន១៧៧នាក់ នៅក្នុងទីតាំងទាំង ៤កន្លែង ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ៥គីឡូក្រាម សាប៊ូ១ដុំ ត្រីខ៣កំប៉ុង មី៥កញ្ចប់ ទឹកស៊ីវ១ដប ទឹកត្រី១ដប...

ព័ត៌មានលំអិត

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីទី២ ត្រង់ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានបើកដំណើរការហើយ ខណៈថ្ងៃដំបូងត្រួតពិនិត្យលើអ្នកដំណើរឆ្លងកាត់ប្រមាណ១៥០០នាក់ ទន្ទឹមនឹងអាជ្ញាធរខេត្ត ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការត្រួតពិនិត្យសុខភាពបន្ថែមទៀតមុនធ្វើដំណើរឆ្លងកាត់។ លោកស្រី ម៉ន់ រង្សី...

ព័ត៌មានលំអិត

សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

សេចក្ដីជូនដំណឹង ស្ដីពី៖ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ នៅក្នុងក្រុសសៀមរាប ខេត្តសៀមរាប

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន

ផ្លូវមួយខ្សែនៅចំណុចផ្លូវមិត្ដភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីរួមស្រុកអង្គរធំ ជាផ្លូវឆ្ពោះទៅកាន់ស្រុកវ៉ារិន ស្រុកអង្គរជុំ ខេត្ដសៀមរាប បានរងការខូចខាតជាច្រើនឆ្នាំមក ដោយសាររថយន្ដដឹកថ្ម ដឹកដីឆ្លងកាត់បណ្ដាលអោយហុយប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ និងអ្នកដំណើរដោយសារក្រុមហ៊ុនដឹកជញ្ជូននោះមិនស្រោចទឹក។ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងស្រុកអង្គរធំ ដែលរស់នៅតាមផ្លូវនោះបានត្អូញត្អែរថា ជារៀងរាល់ថ្ងៃពួកគាត់រងផលប៉ះពាល់ពីធូលីដីហុយចូលផ្ទះ និងពេលកំពុងធ្វើដំណើរបណ្ដាលអោយប៉ះពាល់សុខភាពពួកគាត់ ជាពិសេសប៉ះពាល់ដល់សិស្សធ្វើដំណើរទៅសាលារៀន ព្រោះតែមិនស្រោចទឹកផ្លូវ ខណៈដែលមានរថយន្ដរាប់រយគ្រឿងដឹកជញ្ជូនថ្ម ដីខ្សាច់ចេញពីតំបន់ភ្នំ ឆ្លងកាត់តាមបណ្ដោយផ្លូវនោះ។ ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមកមានប្រជាពលរដ្ឋតវ៉ាអោយស្រោចទឹកជាច្រើនដងដែរ...

ព័ត៌មានលំអិត

វ៉ាក់សាំង Sinovac ចំនួន១,៥លានដូសនឹងត្រូវបានដឹកមកដល់កម្ពុជានៅចុងខែមីនាខាងមុខនេះ

តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិចនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាកម្មង់ទិញពីប្រទេសចិននោះ នឹងមកដល់នាថ្ងៃទី២៦ ខែមីនាខាងមុខនេះ ហើយវ៉ាក់សាំងនេះនឹងផ្តល់អាទិភាពចាក់ដល់មនុស្សវ័យ៦០ឆ្នាំឡើង ខណៈវ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិនដែរនោះ នឹងមកដល់មុនចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយលោកលោកស្រីជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩...

ព័ត៌មានលំអិត

មេបញ្ជាការកងទ័ពជើងគោកព្រមានចាត់វិធានការចំពោះកងទ័ពមិនគោរពបទបញ្ជាពីការចូលរួមការពារជំងឺកូវីដ១៩

មានប្រសាសន៍នៅក្នុងពិធីបើកដំណើរការចាក់វ៉ាក់សាំងដូសទី២ ដល់កងកម្លាំងចម្រុះជាង២ម៉ឺននាក់នៃយោធភូមិភាគទី៤ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានព្រមានចាត់វិធានការមិនទទួលខុសត្រូវអោយចូលអង្គភាព ចំពោះយោធិនណាមិនចូលរួមអនុវត្ដការពារជំងឺកូវីដ១៩ តាមបទបញ្ជនិងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល តាមពាក្យស្លោក៣កុំ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការព្រមានធ្វើឡើងក្រោយមានយោធិនពីររូបនៅក្រសួងការពារជាតិ បានឆ្លងកូវីដ១៩បើទោះបីចាក់វ៉ាក់សាំងរួចក៍ដោយ។ លោកឧត្ដមសេនីយ៍ឯក ពៅ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្តម គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ឯកឧត្តម ប្រាក់សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅស្រុកក្រឡាញ់...

ព័ត៌មានលំអិត

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការណ៍ជាមួយអធិការស្រុកជីក្រែង បានធ្វើការឃាត់រថយន្តក្រុង មួយគ្រឿង ដែលមានដឹកឈើប្រណិតមួយចំនួន ក្នុងនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

 អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ត្រូវបានគេប្រសិទ្ធនាមថា អាណាចក្រខ្មែរ ដែលមកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ហើយកន្លងមកបានសហការជាមួយអ្នកស្រុកក្នុងតំបន់អង្គរ ,...

ព័ត៌មានលំអិត
Page 385 of 701 1 384 385 386 701

Recommended

សូម Like និង Follow ពួកយើង