ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ត្រីសង្ឃខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនកងទ័ពតាមបណ្ដោយព្រំដែនក្នុងខេត្តឧត្ដរមានជ័យ

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប រួមនឹងព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ទៅចែកជូនដល់បងប្អូនកងទ័ពនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនខេត្តឧត្ដរមានជ័យ។  ...

ព័ត៌មានលំអិត

កម្ពុជា-ចិន ដាក់បញ្ចាំងភាពយន្តចល័ត អបអរខួបលើកទី១០ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅមុខប្រាសាទអង្គរ

អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍អបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅខាងមុខប្រាសាទអង្គរវត្ត នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីឱ្យប្រជាជនកម្ពុជា មានឱកាសបានស្វែងយល់កាន់តែទូលំទូលាយ អំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងសង្គមបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។ លោក ឌី រ៉ាដូ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្ដីសុខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្រ្តីរាជការក្នុងខេត្ត រៀបចំពិធីសូត្រមន្ត ប្រោះព្រំសុំសេចក្ដីសុខ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការពេញចិត្ត និងរំពឹងថាអង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានអ្នកចូលរួមកាន់តែច្រើន

ខណៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាន់តែកៀកមកដល់ ការតុបតែង និងរៀបចំគិតមកទល់ពេលនេះ ក៏ជិតនឹងរួចរាល់ដូចគ្នា ហើយសម្រាប់ការរៀបចំនៅឆ្នាំនេះដែរ ភ្ញៀវទេសចររ រួមនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញការពេញចិត្ត ដោយពួកគាត់លើកឡើងថា ព្រឹត្តិការណ៍នេះ បានបង្ហាញដល់អ្នកទេសចរគ្រប់ជាតិសាសន៍ចាប់អារម្មណ៍ពីរមណីយដ្ឋានអង្គរកាន់តែខ្លាំង ដែលអតីតព្រះមហាក្សត្រគ្រប់ជំនាន់បានកសាងឡើងទុកសម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ។ ពួកគាត់បានលើកឡើងទៀតថា ការរៀបចំនៅឆ្នាំនេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ និងទាក់ទាញអ្នកទេសចរប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែល្អប្រសើរ ព្រោះពិធីបុណ្យជាតិនេះ មានលក្ខណៈទ្រង់ទ្រាយធំ និងមានការរៀបចំកន្លែងកំសាន្តច្រើន...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ សសយក ៖ គិតមកទល់ពេលនេះ អង្គរសង្ក្រាន្ត បានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី

ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឯកឧត្តម សោម រតនា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រហូតមកដល់ពេលនេះការងារធំៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានក្រុមការងាររៀបចំរួចរាល់សព្វគ្រប់ហើយសម្រាប់ទទួលភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ដោយនៅសល់តែការងារតូចៗខ្លះ ដែលនឹងធ្វើឱ្យហើយមុនថ្ងៃព្រឹត្តិការណ៍។ ឯកឧត្តម សោម រតនា ក៏បានអំពាវនាវសូមឱ្យភ្ញៀវទេសចរជាតិ...

ព័ត៌មានលំអិត

ស្ត្រីសម្រាលបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយពី សម្ដេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ស៊ិន ណម ប្រធាន សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តសៀមរាប បាននាំយកអំណោយរបស់ សម្ដេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនស្រ្តីម្នាក់...

ព័ត៌មានលំអិត

យុវជនស្ម័គ្រចិត្ត ៦២នាក់ នៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

យុវជនស្ម័គ្រចិត្តចំនួន ៦២នាក់ ជាសិស្សនៃវិទ្យាល័យអង្គរ ក្រុងសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ដែលពិធីបំពាក់នេះធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលា ក្រុមការងារសាខាកាកបាទក្រហមខេត្ត និងសិស្សានុសិស្សជាច្រើនរូប។ ឯកឧត្តម គុជ លីណា មានប្រសាសន៍ថា...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ ០០០នាក់ សម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា កងកម្លាំងប្រមាណជាង ៣ ០០០នាក់ បានត្រៀមរួចជាស្រេចសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី កម្លាំងនគរបាលប្រមាណ ២ ០០០នាក់...

ព័ត៌មានលំអិត

បំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេសជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប កិនកម្ទេចចោល

បំពង់ស៊ីម៉ាំងប្រមាណជាង៣០០ និងភ្លើងហ្វាជាច្រើនទៀត ដែលកែច្នៃខុសបច្ចេកទេស ដែលត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាបបង្ក្រាប និងដកហូតកាលពីពេលកន្លងទៅ ត្រូវបានយកមកកិនកម្ទេចចោល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ ហួត សុធី...

ព័ត៌មានលំអិត

មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាព ពីសាខាកាកបាទក្រហមខេត្ត

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ មន្ត្រីជាច្រើនរូប នៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាពសហគមន៍ ពីសាខាកាកបាទក្រហមខេត្ត ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះខ្លួនឯង និងមនុស្សជុំវិញខ្លួន ដែលរងគ្រោះថ្នាក់ដោយចៃដន្យ ដូចជាខ្យល់គរ គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗជាដើម។ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា...

ព័ត៌មានលំអិត
Page 39 of 702 1 38 39 40 702

Recommended

សូម Like និង Follow ពួកយើង