តាមការបង្ហាញពី លោក គឺម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ទំនប់បុរាណមានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប កំពុងត្រូវបានប្រជាពលរដ្ឋ ធ្វើការជីកយកអាចម៍ដី ដែលវាបានបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ។ ដើម្បីទប់ស្កាត់ករណីនេះ អាជ្ញាធរជាតិអប្សរា និងមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ព្រមទាំងអាជ្ញាធរស្រុកសូទ្រនិគម កាលពីថ្ងៃទី០៤ ខែមីនា...
ព័ត៌មានលំអិតសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល...
ព័ត៌មានលំអិតនៅវេលាម៉ោងប្រមាណ៨ យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនសង្ស័យម្នាក់ កំពុងស្នាក់នៅផ្ទះសំណាក់ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី០២ ខែមីនា...
ព័ត៌មានលំអិតអាជ្ញធរខេត្ដសៀមរាបសម្រេចបិទហាងហ្វឺមួយកន្លែងដែលមានឈ្មោះថា "ហ្វឺអាម៉ាប់" ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពេលមានមនុស្សរត់ចេញពីកន្លែងចត្ដាឡីស័កពីខេត្ដព្រះសីហនុ ហើយចូលពិសារអាហារនៅទីនោះ។ សមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ហាងគុយទាវមួយកន្លែងនោះមានយីហោ "ហ្វឺ អាម៉ាប់"ស្ថិតននៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ហាងមួយនេះត្រូវបានគណ:កម្មការទប់ស្កាត់កូវីដ១៩ ចុះទៅបិទជាបណ្តោះអាសន្ន និងបាននាំមនុស្ស០៦នាក់ ទៅធ្វើចត្តាឡីស័កភ្លាមៗ...
ព័ត៌មានលំអិតលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានជំរុញដល់មន្ត្រី នៃមន្ទីរបរិស្ថានខេត្ត បន្តខិតខំទប់ស្កាត់ការកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ និង ដាំស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន” ខណៈបទល្មើសនៅតែកើតមាន ក្នុងរូបភាពផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នេះបើតាមការលើកឡើង នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំនួន១៥រូប នៃមន្ទីរបរិស្ថានខេត្តសៀមរាប។...
ព័ត៌មានលំអិតរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងទី០៤ ខែមីនានេះ ដោយក្រុមយុវជនស្ម័គ្រចិត្ត ឈ្មោះថា តោះ! ទៅលេងសៀមរាប ស្ថិតក្នុងខេត្តសៀមរាប បានបញ្ចប់យុទ្ធនាការចុះជួយណែនាំ និងបង្កើត ស្គេន « QR Code ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលហៅថា Stop COVID...
ព័ត៌មានលំអិតលើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញថា ដើម្បីលើកកម្ពស់អភិបាលកិច្ច ឲ្យកាន់តែប្រសើរឡើង ការបញ្ជូនដំណឹង ឬព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ ជាគោលដៅដ៏ចាំបាច់បំផុត និងជាការឆ្លើយតប ចំពោះសិទ្ធិទទួលបានរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ...
ព័ត៌មានលំអិតរដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញនៅថ្ងៃសុក្រ ទី៥ មីនាឆ្នាំ២០២១ស្អែកនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់នោះ។ នេះជាការសម្រេចរបស់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ២០២១នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា ក្រៅពីការអនុម័តលើកយករបៀបវារៈសម្រាប់សម័យប្រជុំជាវិសាមញ្ញាហើយនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញចំនួនបីរូប រួមមាន...
ព័ត៌មានលំអិតនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានរៀបចំពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណ ដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដី និងក្រោមដី រួមទាំងប្រវត្តិសិល្ប:ជាច្រើនទៀត។ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គ រមិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ...
ព័ត៌មានលំអិតនៅថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសួរសុខទុក្ខ មេបញ្ជាការ បញ្ជាការរង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.