ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីវិល បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

នាសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ជូនបណ្ណសរសើរដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីដ្ឋានអង្គរ ដែលបានសាងសង់ លំនៅឋានបែបខ្មែរបានត្រឹមត្រូវ

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បាននាំយកបណ្ណសរសើរ ជូនដល់ប្រជាពលរដ្ឋចំនួន ០៧គ្រួសារ រស់នៅក្នុងតំបន់រមណីដ្ឋានអង្គរ ស្ថិតក្នុង ឃុំព្រះដាក់ និង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានសាង់សង់លំនៅឋានបែបខ្មែរ ត្រឹមត្រូវតាមការណែនាំ...

ព័ត៌មានលំអិត

តំបន់អេកូធម្មជាតិទឹកជប់ខ្នារពោធិ ស្ថិតនៅឃុំខ្នារពោធិ កំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដែលទាក់ទាញអ្នកទេសចរទៅទស្សនារៀងរាល់ថ្ងៃ

លោក ឌឿម ឌុន ប្រធានសហគមន៍ទេចចរណ៍ព្រៃធម្មជាតិ ទឹកជប់ខ្នារពោធិ៍ បានឲ្យដឹងថា តំបន់ទេសចរណ៍អេកូធម្មជាតិទឹកជប់ខ្នារពោធិ ស្ថិតនៅឃុំខ្នារពោធិ ស្រុកសូទ្រនិគមខេត្ដសៀមរាប តំបន់នេះមានព្រៃកោងកាងទឹកសាបប្រមាណ៩០ហិកតា និងមានព្រៃស្រោង ព្រៃឬស្សី ព្រមទាំងទឹកជប់ខួបប្រាំងខួបវស្សា។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរណ៍បានទៅទស្សនានៅតំបន់នោះជាបន្ដបន្ទាប់ ខណៈដែលមានព្រៃកោងកាងទឹកសាប គួរអោយទាក់ទាញ។ នៅក្នុងព្រៃកោងកាង មានស្ពានសម្រាប់ដើរទស្សនា ដែលមានភាពងាយស្រួល ដោយប្រើប្រើរយៈពេលជាង៣០នាទី...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជំនួយក្នុងអំឡុងជំងឺកូវីដ-១៩

ប្រជាពលរដ្ឋក្រីក្រនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលជាជនក្រីក្ររួមមានស្រី្ដមេម៉ាយ និងចាស់ជរា ជនពិកា បាននឹងកំពុងចាប់យកការប្រកបរបរត្បាញល្ពាក់ធ្វើជាកន្ត្រក កញ្រែ្ចង និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ដើម្បីបានប្រាក់ចំណូលបន្ថែម បន្ទាប់ប្រមូលផលស្រូវ។ ពួកគាត់បានបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានជួយឧត្ថម្ភថិកាក្នុងអំឡុងពេលជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ក្នុងរយៈពេលពួកគាត់មានបញ្ញជីវភាពខ្វះខាត ដោយសារកូវីដ-១៩នេះ ពួកគេបានទទួលថវិកាពីរាជរដ្ឋាភិបាលចំនួន៧ដងមកហើយ...

ព័ត៌មានលំអិត

គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះអប់រំអាជីវករលក់គ្រឿងទេស នៅផ្សារលើធំថ្មី ពីផលប៉ះពាល់ននៃលក់ផលិតផលក្លែងក្លាយ

គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ហៅកាត់ថា គ.ប.ផ.ក. នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះត្រួតពិនិត្យស្ថានភាពអាជីវករលក់ដូរនៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងការចុះត្រួតពិនិត្យស្ថានភាពលក់ដូរនោះ គណ:កម្មការបានអប់រំផ្សព្វផ្សាយដល់អាជីវករលក់គ្រឿងទេសនៅទីនោះ អំពីផលប៉ះពាល់នៃការធ្វើអាជីវកម្មផលិតផលក្លែងក្លាយផងដែរ។ លោកឧត្តមសេនីយ៍ត្រី យឹម សំអុន អនុប្រធានលេខា នៃគ.ប.ផ.ក.បានឲ្យដឹងថា ដោយមានការសហការ ពីកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច...

ព័ត៌មានលំអិត

ភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង អស់ប្រមាណ២០ហិកតានៅស្រុកស្វាយលើ ខេត្តសៀមរាប

តាមការឲ្យដឹងពីលោក លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាក់ថា ករណីភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈម្សិលមិញនេះ បណ្ដាលឲ្យឆេះព្រៃ អស់ទំហំប្រមាណ២០ហិកតា។ លោក ម៉ែន វុទ្ធី បន្ថែមថា៖ ករណីភ្លើងឆេះនេះ...

ព័ត៌មានលំអិត

ក្រុមហ៊ុននៃប្រទេសចិន ស្នើសុំកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធOTT ពីក្រសួងព័ត៌មានប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក Long Haiyun អគ្គនាយក ក្រុមហ៊ុន Global Digital Exchange Foundation Co,LTD បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមគម្រោងកែលម្អសួនកម្សាន្តនៅតាមមាត់ប្រឡាយបណ្ដោយផ្លូវ៦០ម៉ែត្រ

នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បង្ហាញថា ប្រឡាយទឹកផ្លូវ៦០ម៉ែត្រ នៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អទៅជាសួនកម្សាន្តមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។...

ព័ត៌មានលំអិត

គ្រួសារទីទ័លក្រស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៧៦ ដែលជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ ម៉ម វាសនា ជូនដល់លោកតាលោកតាយាយទីទ័លក្រ មួយគ្រួសារ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកជំទាវ ទាង អេង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងសៀមរាប បានបង្ហាញ់ថា នាពេលសព្វថ្ងៃនេះ ពួកគាត់សង្គេតឃើញ ប្រជាពលរដ្ឋមួយចំនួន នៅតែមិនសូវចូលរួមគោរពច្បាប់ចរាចរនូវឡើយ ជាពិសេសអ្នកខ្លះបើកបរដោយការវ៉ាជែងច្រើនជួរ និងបើកបរទន្ទឹមគ្នា ដែរនេះ គឺជាកត្តាមួយយ៉ាងសំខាន់ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ដោយសារកត្តាប្រឈមនេះ ពួកគាត់ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើការរឹតបន្ទឹងទៅលើបញ្ហានេះឲ្យបានតឹងរឹងជានេះទៀត ក្នុងសូមឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះអប់រំផ្សព្វផ្សាយពីបញ្ហានេះឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។ បើតាមលោកវរសេនីយ៍ទោ ឈិត ឆាត...

ព័ត៌មានលំអិត
Page 400 of 701 1 399 400 401 701

Recommended

សូម Like និង Follow ពួកយើង