នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ជាគ្រឿងបរិភោគ និងថវិកា ពីធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអំណោយទាំងនោះរួមមាន៖...
ព័ត៌មានលំអិតក្នុងអង្គសិក្ខាសាលា ស្តីពីការលើកកម្ពស់ ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការរពារកុមារ ធ្វើឡើងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា អំពើហិង្សា, ការរំលោភបំពានផ្លូវភេទ, ការកេងប្រវ័ញ្ចកម្លាំងពលកម្ម, ការបំពានសារធាតុញៀន, ជំងឺអេដស៍...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា នឹងបង្កើតអង្គភាពថ្មីមួយទៀត ដែលមានឈ្មោះថា ”អង្គភាពថែទាំប្រាសាទ” ដែលនឹងចំណុះឲ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងគោលបំណងគាំពារដល់កិច្ចការអភិរក្សប្រាសាទបុរាណ។ នេះបើតាមការឲ្យដឹងពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បន្ទាប់ពី បញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់...
ព័ត៌មានលំអិតសម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងនូវការកត់សម្គាល់ថា សម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល កំពុងស្ថិតក្នុងជំហានរីកចំរើន ដោយចាប់ផ្តើមពីការជួយឧបត្ថម្ភបំពេញកង្វះខាត វិវត្តន៍ប្រែប្រួល ឆ្ពោះទៅជាការជួយឧបត្ថម្ភ មានលក្ខណៈជាយុទ្ធសាស្រ្តសេដ្ឋកិច្ច យូរអង្វែង! សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព...
ព័ត៌មានលំអិតក្នុងមួយឆ្នាំៗ វិស័យទេសចរណ៍ពិភពលោក មានកំណើនក្នុងរង្វង់៥ភាគរយ ក្នុងនោះវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ មានកំណើនប្រមាណ២០ភាគរយ ជារៀងរាល់ឆ្នាំ។ នេះបើតាម ការបង្ហាញនៅក្នុង វេទិកាជាតិអេកូទេសចរណ៍លើកទី២ នៅសាលសន្និសីទសុខា ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែស្ថិតក្នុងបរិបទនៃការឆ្លងសាកលជំងឺកូវីដ-១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍...
ព័ត៌មានលំអិតមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជម្រុញការថែរក្សាចំណងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទនៃសមរភូមិមុខ ជាមួយស្ថាប័ន អង្គភាពស៊ីវិលសមរភូមិក្រោយ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខស្ថានិកសន្តិភាព ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន។ ថ្លែងបើកអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅសាលាខេត្តសៀមរាប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង...
ព័ត៌មានលំអិតឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ គឺស្ថិតនៅលើកិច្ចទំនាក់ទំនងល្អជាមួយស្ថាប័ននៃប្រភពផ្តល់ព័ត៌មាន ដែលមានការរៀបចំច្បាស់លាស់អ្នកនាំពាក្យ ដែលមានសមត្ថភាព និងជំនឿទុកចិត្ត ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន មិនអាចខ្វះបាននោះឡើយ គឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ! ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងពិធីអបអរសាទរ ខួប១០ឆ្នាំ នៃដំណើរការផ្សាយវិទ្យុជាតិ FM នគរភ្នំ...
ព័ត៌មានលំអិតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញ ផ្លូវកង់ក្នុងតំបន់អង្គរ ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងអ្នកទេសចរប្រើប្រាស់ជាកីឡាឬក៍ធ្វើដំណើរផ្សេងៗ តែសម្រាប់តែទោចក្រយាន ឬហៅថាកង់និងថ្មើជើងតែប៉ុណ្ណោះ។ ផ្លូវនេះចាប់ផ្តើមពីបញ្ជរលក់សំបុត្រក្បែរសួនឈើកាកបាទក្រហមកម្ពុជាក្នុងក្រុងសៀមរាប មានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតំបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន...
ព័ត៌មានលំអិតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រមាណជាង៥០នាក់ បានជួបជុំគ្នាក្នុងសិក្សាស្វែងយល់ពីលទ្ធភាពទទួលនិងកម្ចីប្រាក់ពីធនាគារនិងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចី និងទទួលប្រាក់កម្ចី សម្រាប់យកធ្វើសហគ្រាស ធុនមីក្រូតូច និងមធ្យម។សិក្ខាសាលានេះធ្វើឡើងនៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០២១នេះ ដោយមានតំណាងធនាគារក្នុងខេត្តសៀមរាបផងដែរ។ លោក ឡាយ គីមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានមានមានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តឆ្នាំ២០២៥...
ព័ត៌មានលំអិតលោក ឡាយ គឹមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ដែលត្រូវបញ្ចប់អណត្តិរបស់ខ្លួន មានប្រសាសន៍ថា៖ បន្ទាប់ពីបានស្គាល់ និងបានឃើញសក្តានុពលសហគមន៍ព្រៃឈើចង្ក្រានរយ ទើបដឹងថា ចង្ក្រានរយគឺជាពេជ្រមិនទាន់ច្នៃ។ ផ្អែកលើសក្តានុពលដែលមានស្រាប់យ៉ាងដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្តេច ? ដើម្បីធ្វើឲ្យចង្ក្រានរយ ក្លាយជាកន្លែងដែលស្រូបទាញភ្ញៀវទេសចរក្នុងតំបន់។ ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.