ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះមើលសកម្មភាពការស្ថាបនាផ្លូវនៅខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហ៊ុន...

ព័ត៌មានលំអិត

កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

ក្រុមកីឡាករជាតិប្រមាណជាង៣០០នាក់ បានចូលរួមប្រគួតទោចក្រយាន ជម្រើសជើងឯកប្រចាំឆ្នាំ២០២០ ដើម្បីត្រៀមចូលរួមប្រគួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ។ ការប្រគូតកីឡានេះ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ដែលមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ទទួលបានអំណោយពីមនុស្សធម៌ពីមូលនិធិ ថៃ យ៉ា តាមរយៈអាជ្ញាំធរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ មកពីឃុំទាំង១០នៃស្រុកក្រឡាញ់ ដោយក្នុងនោះមានគ្រួសារ ប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងអ្នកដែលមានជីវភាពលំបាកជាក់ស្តែង បានទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីមូលនិធិ ថៃ យ៉ា ផ្តល់តាមរយៈឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្ត និងឯកឧត្តម...

ព័ត៌មានលំអិត

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ អ៊ីមព្រេស ក្រុងសៀមរាប មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងក្រុមហ៊ុន លី លី ហ៊្វូដ អ៊ុនដាសទ្រីខូ អិលធីឌី (LYLY) និងក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM)...

ព័ត៌មានលំអិត

កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ

កសិករមួយគ្រួសារ នៅឃុំត្បែងស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានប្រាក់ចំណូលប្រចាំគ្រួសារជាងមួយលានរៀល ក្នុងមួយថ្ងៃៗ ពីទិន្នផលដំណាំហូបផ្លែតាង៉ែន ដែលធ្វើអោយកសិកររូបនោះ មានគម្រោងដាំដំណាំហូបផ្លែជាច្រើប្រភេទទៀត។ អ្នកស្រី ឌួង សំណាង ជាម្ចាស់ចំការតាង៉ែន នៅជើងភ្នំគូលែន បានអោយដឹងនៅថ្ងៃទី២១ ខែមករានេះថា ដើមតាង៉ែននេះ អ្នកស្រីបានដាំឡើងក្នុងរយ:ពេល៧ឆ្នាំ ហើយក៏បានទទួលផលរយ:ពេល៣ឆ្នាំមកហើយដែរ ដោយគ្រាន់តែទិន្នផលលើកទី១ បានចំណូល៥ពាន់ដុល្លាក្នុងមួយឆ្នាំ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា សម្រេចការបោះបង្គោលព្រំការពារនៅប្រាសាទបន្ទាយអំពិលបានប្រមាណ៨០ភាគរយ

គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបន្តបោះបង្គោលព្រំការពារ នៅប្រាសាទបន្ទាយអំពិល បានប្រមាណ៨០ភាគរយហើយ ដែលទីតាំងបុរាណដ្ឋាននេះ ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។ តាមរយៈការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា ការបោះបង្គោលព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិលនេះ បានចាប់ផ្ដើមអនុវត្តន៍កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ

នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកសមាជិកា គណៈកម្មាធិការសាខាខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា បានអញ្ជើញចូលរួមកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់លោកជំទាវ ពុំ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤០គ្រួសារ រស់នៅក្នុងភូមិចំនួន៨ នៃសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ លោក ទិត្យ ឌីរ៉ា ចៅសង្កាត់គោកចក បង្ហាញថា អំណោយចែកជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត...

ព័ត៌មានលំអិត

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេ ក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។ តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោង បានឲ្យដឹងថា...

ព័ត៌មានលំអិត

លោកជំទាវ ជូ ប៊ុនអេង ចុះពិនិត្យការអនុវត្តគម្រោងលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស ក្នុងស្រុកសូទ្រនិគម

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកលោកស្រីជាតំណាងអ្គការជាដៃគូរ បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា...

ព័ត៌មានលំអិត
Page 403 of 701 1 402 403 404 701

Recommended

សូម Like និង Follow ពួកយើង