ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ទៀ សីហា ទទួលអំណោយពីក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន (EAU KULEN) ដើម្បីជួយសង្គ្រោះដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តសៀមរាប

ដើមី្បចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត ជួបនូវគ្រោះជំនន់ទឹកភ្លៀងក្នុងរយៈពេលកន្លងមកនេះ បានធ្វើឲ្យខូចខាតនូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ លិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យបងប្អូនជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃ ដូច្នេះរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និងខិតខំរកជំនួយសប្បុរស ដើម្បីជួយដល់ពួកគាត់ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមហ៊ុនទឹករ៉ែធម្មជាតិ...

ព័ត៌មានលំអិត

សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ដែលចប់អាណត្តិ

ក្នុងឱកាសអនុញ្ញាតិឱ្យ ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ខេត្ដសៀមរាប ទទួលបានអំណោយពីព្រះសង្ឃ និងសប្បុរសជន

កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រជាងជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្ដសៀមរាប បានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជនក្នុងអំឡុងជំងឺកូវីដ១៩។ អំណោយទាំងអស់នេះដែរ បានមកពីការកៀងគរចូលរួមពីព្រះចៅអធិការតាមបណ្តាវត្តជាច្រើនក្នុងខេត្តសៀមរាប រួមជាមួយការចូលរួមសប្បុរធម៌របស់សប្បុរសជនមួយចំនួនមកពីរាជធានីភ្នំពេញ និងក្រុងសៀមរាប ត្រូវបាននាំយកមកផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាកក្នុងជីវភាពនិងជួបផលលំបាកមិនអាចទៅរកការងារធ្វើបានដោយសារវិបត្តិមេរោគឆ្លងជំងឺកូវិដ១៩ផង និងដោយសារជួបនូវហានិភ័យដោយសារជំនន់ទឹកភ្លៀងនៅបណ្តាស្រុកមួយចំនួនក្នុងខេត្តនាពេលថ្មីនេះ ហើយអំណោយដែលផ្ដល់ពីសប្បុរសជននិងព្រះសង្ឃនេះ រួមមានអង្ករ មី ទឹកត្រី...

ព័ត៌មានលំអិត

មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យ និងសិក្សាស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» បានចុះពិនិត្យ និងស្វែងយល់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។ លោក ឡុង កុសល អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការចុះពិនិត្យ និងស្វែងយល់អំពីកិច្ចការទាំងនេះរបស់លោក...

ព័ត៌មានលំអិត

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក៥៣រូប

សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានមោទនភាព ដែលបានចូលរួមបន្តវេនជាទំពាំងស្នងឬស្សី នៃចលនាសមាគមនារីសង្គ្រោះជាតិកម្ពុជា ហើយអ្វីដែលកំពុងសកម្មអនុវត្ត គឺការលើកកម្ពស់តម្លៃស្រ្តី នៅក្នុងការងារនយោបាយ សេដ្ឋកិច្ច សង្គម និងមនុស្សធម៌។ សមាជិកាថ្នាក់កិត្តិយសចំនួន២៩រូប និងសមាជិកាប្រតិបត្តិចំនួន២៤រូបទៀត ត្រូវបានប្រកាសទទួលស្គាល់ ដើម្បីបំពេញបន្ថែមសមាសភាព ក្នុងរចនាសម្ព័ន្ធរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែតុលា...

ព័ត៌មានលំអិត

ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ រស់នៅឃុំចំនួន២ ស្រុកពួក ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៣០០គ្រួសារ ទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង

  នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកពីភូមិចំនួន០៦ គឺ៖ ភូមិពាក់ស្លែងថ្មី ភូមិពាក់ស្នែងចាស់ ភូមិសណ្តាន់ ភូមិជប់សោម ភូមិលៀប និងភូមិខ្ទីង បានទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង ដោយពិធីនេះប្រព្រឹត្តិទៅក្នុងវត្ត សប្បុរិសារាម ហៅវត្តខ្នាច់ត្រាច ស្ថិតក្នុងឃុំពាក់ស្នែង...

ព័ត៌មានលំអិត

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តសៀមរាប

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តសៀមរាប គណ:កម្មការវត្តប្រាសាទគោកចក និងពុទ្ធបរិស័ទ ដង្ហែរទៅវត្តប្រាសាទគោកចក ទទួលបានថវិកាចំនួនជាង១ម៉ឺនដុល្លារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងឯកឧត្តម ទៀ...

ព័ត៌មានលំអិត

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួប ២៩ឆ្នាំ ២៣ (២៣ តុលា ១៩៩១ – ២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា

សម្តេចតេជោបានរម្លឹកថា ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោផ្ទាល់ តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ...

ព័ត៌មានលំអិត

ប្រទះឃើញកុលាលភាជន៍សម័យបុរាណ ដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បាននាំយកកុលាលភាជន៍បុរាណចំនួន១៩ ដែលបានប្រទះឃើញដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប ទៅរក្សាទុក ដើម្បីជួសជុល ស្រាវជ្រាវ និងទុកជាសម្បត្តិជាតិ។ បើតាមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា៖ កុលាលភាជន៍បុរាណ ដែលបានប្រទះឃើញនេះ រួមមាន ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកុលាលភាជន៍ចំនួន៣០...

ព័ត៌មានលំអិត
Page 425 of 701 1 424 425 426 701

Recommended

សូម Like និង Follow ពួកយើង