ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

ក្នុងកាល:ទេស:ដែលប្រជាពលរដ្ឋកំពុងទទួលរងដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ឯកឧត្តម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម ជា ភួងភិរម្យ អនុរដ្ឋលេខាធិការក្រួសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំព្រឹក លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញទទួលជំនួយឧបត្ថម្ភ ពីសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បជួយដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុងស្រុកក្នុងខេត្ត ដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោកជំទាវ ទាង អេង...

ព័ត៌មានលំអិត

កិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូដើម្បីធ្វើការញែកប្រព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់ និងបង្ហូរទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប រួមជាមួយ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យករកម្ពុជារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រួមទាំងមន្រ្តីជំនាញរបស់អង្គភាព-ស្ថាប័នទាំង៣នេះ បានជួបពិភាក្សាការងារ ដើម្បីពិនិត្យ និងពិភាក្សាគ្នាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ នៅក្នុងក្រុងសៀមរាប ដែលជាវត្ថុបំណងដ៏សំខាន់ គឺការបែងចែកឲ្យបានដាច់ស្រឡះពីគ្នា រវាងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង។ លោក ពិន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ដើម្បីត្រួតពិនិត្យ និង ស្វែងរកដំណោះស្រាយ ទៅលើសំណួរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ លើសំណួរ-និងសំណូមពរ ក៍ដូចជាបញ្ហាប្រឈមនានាដែលបានកើតមានក្នុងពេលអនុវត្តការងារភារកិច្ចរបស់មន្ត្រី ជំនាញកាលពី ខែសីហា ឆ្នាំ២០២០កន្លងទៅ។ ពីធីនេះដែរប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនក្នុងខេត្តសៀមរាប សម្រាប់ជួយសម្រួលជីវភាពបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយពិធីនេះដែរប្រព្រឹត្តិទៅក្រោមអធិបតិភាព លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត តំណាំងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត...

ព័ត៌មានលំអិត

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចំនួន២៥នាក់ ទទួលបានការបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពីសុវត្ថិភាពចរាចរណ៍ ហានីភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នឹងមិនពាក់មួកសុវត្ថិភាព

ដោយមានការគាំទ្រពី CAMBODIA AIRPORTS នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមួយ រយ:ពេល ២ថ្ងៃ គឺនៅថ្ងៃទី២១និងថ្ងៃទី២២ ខែតុលា ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចំនួន២៥នាក់ ស្ដីពីសុវត្ថិភាពចរាចរណ៍ ហានីភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នឹងមិនពាក់មួកសុវត្ថិភាព ។ លោក ស៊ុ...

ព័ត៌មានលំអិត

អភិបាលស្រុកសូទ្រនិគម បង្ហាញថាការចូលរួមការងារនៅមូលដ្ឋានដោយឆន្ទៈ នឹងធ្វើឲ្យពួកគេអាចក្លាយជាអ្នកដឹកនាំ

មានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ការចូលរួមក្នុងកិច្ចការនៅមូលដ្ឋាន ជាមួយនឹងឆន្ទៈរបស់យុវជន មានសារសំខាន់ណាស់ ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅសហគមន៍ ហើយពួកគេ នឹងអាចក្លាយអ្នកបន្ដវេន ដែលមានសមត្ថភាព ក្នុងការងារដឹកនាំមូលដ្ឋាន។ លោក ម៉ក់ ប្រុស...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ចំនួន ២៥ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកវ៉ារិន ដែលក្នុងមួយគ្រួសារទទួលបាន៖ មុង១ , ភួយ១ , សារុង១ , ក្រមា១ , អាវយឺត២...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងប្រើប្រាស់យន្តការថ្មី ដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងារឆ្នាំ២០២១ ខាងមុខ

យោងតាមលទ្ធផលនៃកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងជំរុញគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងយន្តការថ្មីមួយ ស្តីអំពីកំណែទម្រង់រចនាសម្ព័ន្ធ ពង្រឹងក្រុមលេខាធិការដ្ឋាន និងរៀបចំវិធីសាស្រ្តការងារ ដាក់ឆ្លងកិច្ចប្រជុំលើកក្រោយក្នុងអំឡុងខែធ្នូខាងមុខ ដាក់ជូនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដើម្បីអនុម័តប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ខាងមុខ ប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលាស្រុកបន្ទាយស្រី...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣០គ្រួសារក្នុងស្រុកបន្ទាយស្រី ទទួលអំណោយពី កាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣០គ្រួសារ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា រួមនិងសមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុក រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ តាមសេចក្តីរាយការណ៍របស់លោក ថាប់ សារ៉ន...

ព័ត៌មានលំអិត
Page 426 of 701 1 425 426 427 701

Recommended

សូម Like និង Follow ពួកយើង