ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាជ្ញាធរស្រុកពួកខេត្តសៀមរាប បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការហានីភ័យគ្រោះទឹកជំនន់ ដែលជាបឋមបានធ្វើឲ្យដងស្ទឹងពួក មានលទ្ធភាពរំដោះទឹកទៅកាន់វាលទំនាបបឹងទន្លេសាប

ចាប់ពីរំលងអាធ្រាត យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មិនជាទូទៅទេនៅក្នុងទីប្រជុំជនស្រុកពួក បានចាប់ផ្តើមរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង ដែលបានបង្អោរធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃជាប់ៗគ្នាកន្លងមកនោះ។ ជាមួយនឹងស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងឲ្យបានដឹងជាមុនដែរថា ដោយសារតែទីតាំងស្តុកទឹកទាំងឡាយ ត្រូវបានពេញចំណុះហើយនោះ ចាប់ពីថ្ងៃទី០៩ ខែតុលា អាជ្ញាធរជាតិអប្សរា ត្រូវបានបើកបង្ហើបទ្វាទឹកដែលហូរធ្លាក់ពីតំបន់ភ្នំគូលេន ដើម្បីរំដោះតាមដងស្ទឹងនានា ឆ្ពោះទៅកាន់បឹងទន្លេសាប ក្នុងនោះក៏មានដងស្ទឹងស្រុកពួកមួយផងដែរ។ នេះបើតាមប្រសាសន៍...

ព័ត៌មានលំអិត

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងសហការី បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពិនិត្យ និងតាមដានអំពីសម្ពាធទឹក។ កិច្ចការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ក្នុងការទ្រទ្រង់ខឿនប្រាសាទ ដោយអ្នកជំនាញបានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញ ដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសបា្តហ៏ទី២ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី២ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏លើក ឡើងពីបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងឡើងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្ត ពោធិសាត់ និងខេត្តបាត់ដំបង មានការជន់លិចខ្លាំង ដោយសារបញ្ហាព្យុះភ្លៀងបង្ករជាទឹកជំនន់ធំនៅក្នុងប្រទេសថៃ ហើយគេចាត់ទុកថាជាជំនន់ធំជាងគេក្នុងរយះពេល១៥ឆ្នាំចុងក្រោយនេះដោយបានរងផលប៉ះពាល់មកដល់ប្រទេសកម្ពុជា។ ដូច្នេះប្រពន្ធ័ផ្សព្វផ្សាយ...

ព័ត៌មានលំអិត

អាជីវករលក់ដូរមុខប្រាសាទអង្គរវត្ត ពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាផ្តល់ជូន

ការកែលម្អសោភណ្ឌភាពនៅមុខប្រាសាទអង្គរ ឲ្យមានភាពស្រស់បំព្រងគ្រប់រដូវកាល រួមមានដាំស្មៅ ដាំកូនឈើ និងដើមផ្កាជាច្រើនប្រភេទទៀត គឺក្នុងគោលដៅលើកតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងថែរក្សា កេរតំណែលដួងព្រលឹងបុព្វបុរសខ្មែរ ។ បន្ថែមលើសពីនោះ អាជ្ញាធរជាតិអាប្សរា ក៏បានរៀបចំឲ្យមានទីតាំងលក់ដូរថ្មី សម្រាប់បងប្អូនដែលជាអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត ដែលការរៀបចំនេះ ត្រូវបានបងប្អូនអាជីវករសម្តែងនូវការគាំទ្រជាខ្លាំងចំពោះទីតាំងថ្មីនោះ។ បើតាមប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅក្នុងតំបន់នោះ បានបង្ហាញ់ថា ពួកគាត់ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាបានរៀបចំឲ្យពួកគាត់ ព្រោះនៅទីនោះ...

ព័ត៌មានលំអិត

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកសម្ភារនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសារឆេះផ្ទះនៅស្រុកពួក

កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង សហការជាមួយព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិ សមាគមជីវិត និង ក្តីសង្ឃឹម រួមជាមួយព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងស្ថានភាពវិបត្តិកូវីដ១៩ ចំនួន៤០០គ្រួសារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តព្រិន្ទ

ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ចំនួន៤០០គ្រួសារ មកពីបណ្តាភូមិនានាក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានទទួលអំណោយគ្រឿងឧបភោគបរិភោគពីព្រះជេគុណគុណ្ណវឌ្ឍោ សន សារឹទ្ធ ព្រះគ្រូចៅអធិការវត្តប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ ស្ថិតក្នុងសង្កាត់ជ្រាវ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ។ មានសង្ឃដីកាក្នុងឱកាសនោះ ព្រះតេជគុណ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង...

ព័ត៌មានលំអិត

៩ខែដើមឆ្នាំ ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ភាគច្រើនជាអ្នកបើកបរម៉ូតូ

គិតត្រឹម៩ខែដើមឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ ៥៧នាក់ ហើយភាគច្រើនគឺជាអ្នកបើកបរម៉ូតូ។ ប៉ុន្តែករណីស្លាប់នេះ បានបង្ហាញពីការថយចុះ ប្រមាណជាង ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានអ្នកស្លាប់សរុប ៦១ នាក់ នេះបើតាមការឲ្យដឹងពី លោក ហូ សម័យ ប្រធានស្ដីទីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា អញ្ជើញបិទវគ្គតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាបដែលបានសិក្សាអស់រយៈពេលពីរថ្ងៃដោយមានសិក្ខាកាមអញ្ចើញចូលរួមមកពីបណ្តាអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប ចំនួន៤៨រូបត្រូវបានបិទវគ្គកាលពីរសៀលថ្ងៃទិ០៨ខែតុលាឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានលើកឡើងថា ការបើកវគ្គតម្រង់ទិសការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប...

ព័ត៌មានលំអិត

បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិវត្តបូព៌

កាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់មួយកើតឡើង ខាងមុខមន្ទីរពហុព្យាបាលខេរ៉ាអង្គរ២ ស្ថិតនៅវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្ដាលឲ្យស្លាប់ ០២នាក់ និងរបួសធ្ងន់ម្នាក់។ តាមការសន្និដ្ឋាន របស់មន្ត្រីជំនាញ គ្រោះថ្នាក់នេះ បង្កដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ តាមការឲ្យដឹងបន្ថែម ពីមន្ត្រីនគរបាលចរាចណ៍ផ្លូវគោកនៃស្នងការខេត្តសៀមរាប អ្នកបើកបររថយន្តបង្កម៉ាកស៊ីណា...

ព័ត៌មានលំអិត

គណៈប្រតិភូខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤

នៅព្រឹកថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០២០នេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ...

ព័ត៌មានលំអិត
Page 430 of 701 1 429 430 431 701

Recommended

សូម Like និង Follow ពួកយើង