ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ មានប្រសាសន៍ថា សន្ដិភាពមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រោះថា បើគ្មានសន្ដិភាព គ្មានការរីកចំរើន និងការអភិវឌ្ឍន៍ ព្រមទាំងគ្មានការជួបជុំធ្វើបុណ្យកឋិនទាន ដូចពីសម័យខ្មែរក្រហមនោះទេ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះសង្ឃដែលជាគ្រូសូធ្យ និងជាព្រះចៅអធិការវត្ត និមន្តមកពីបណ្តាទីអារាមផ្សេងៗគ្នា ក្នុងខេត្តសៀមរាប ដឹកនាំដោយ ព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង បាននិមន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនដល់គ្រួសារមួយសម្រាលកូនភ្លោះប្រុសទាំងបី កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានបើកវគ្គតម្រង់ទិសការងារ អនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតិភាព ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់សិក្ខាកាមចំនួន១២០នាក់ មកពីនាយក ដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។ វគ្គបណ្តុះបណ្តាលនេះដែរមានរយៈពេល១ខែ ចាប់ពីខែតុលា ដល់ខែវិចិ្ឆកា ឆ្នាំ២០២០ វគ្គបណ្តុះបណ្ដាលនេះក៏មានមន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្ត...
ព័ត៌មានលំអិតនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនទៅកាន់តុលាការ។ ជនសង្ស័យខាងលើមានឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/សៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបានកាលយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជានាយករដ្ឋបាល ខេត្ត អាជ្ញាធរអប្សរា...
ព័ត៌មានលំអិតរចនាសម្ព័ន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្ស ធ្វើការជួសជុល និងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។ លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះថា គោលបំណងសំខាន់ នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។ ក្នុងនោះមូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់កំពែង និងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ...
ព័ត៌មានលំអិតក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២០នេះ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ២៧៩គ្រឿង , រថយន្តខ្វះឯកសារចំនួន ៨១គ្រឿង ,អ្នកបើកបរគ្មានបណ្ណបើកបរចំនួន ០៣គ្រឿង ,បណ្ណបើកបរខុសប្រភេទយានចំនួន ០៣គ្រឿង ,បើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ចំនួន១២នាក់ ,បកស្កុតខ្មៅរថយន្តចំនួន ២៧គ្រឿង ,រថយន្តដឹកសំពីងសំពោងចំនួន ១១គ្រឿង រើទំនិញ និងដោះរានតក្រោយរថយន្តចំនួន០៦គ្រឿង...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលបានអនុញ្ញាតអោយគ្រិះស្ថានឯកជនបើកដំណើរឡើងវិញនៅដំណាក់កាលទី២ នៅក្នុងខែតុលា ឆ្នាំ២០២០នេះ ខណៈដែលជំងឺកូវីដ១៩មានស្ថានភាពធូរស្រាល។ ប៉ុន្ដែការអោយដំណើរការបើកសាលារៀនឡើងវិញនេះ ត្រូវធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជនិងកីឡា ដើម្បីទប់ស្កាត់ការឆ្លងជំងឺដល់សិស្សានុសសិស្ស។ លោក លាវ ឱរ៉ា នាយកវិទ្យាស្ថានអប់រំសាំងហ្គាពួរ ខេត្តសៀមរាប បានអោយដឹងនៅព្រឹកថ្ងៃចន្ទនេះថា វិទ្យាស្ថានអប់រំសាំងហ្គាពួរនេះ ត្រូវបានក្រសួងអប់រំយុវជននិងកីឡា អនុញ្ញាអោយបើកដំណើរឡើងវិញកាលពីថ្ងៃទី២៨ ខែកញ្ញា ប៉ុន្ដែអ្នកគ្រប់គ្រងសាលានឹងឲ្យសិស្សចូលបវេសនាកាលថ្មីនៅថ្ងៃទី១៩ ខែតុលា...
ព័ត៌មានលំអិតសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃចន្ទទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ។ ដោយសម័យប្រជុំនេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នេះផងដែរ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.