បើតាមការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ កូនរដូវប្រាំងនឹងមានកើតឡើងធ្វើឲ្យបរិមាណទឹកភ្លៀង នៅតាមបណ្ដាប្រទេសមួយចំនួន និងក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះ។ ក្នុងនោះបន្ទាប់ពីក្រសួងបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែកក្កដានេះ សម្ពាធខ្ពស់បាននឹងកំពុងបង្កើនឥទ្ធិពល មកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ ហើយចំពោះលក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បុណ្យរុក្ខទិវាថ្នាក់ខេត្ត ក្រោមប្រធានបទ “ស្តារគម្របបៃតងឡើងវិញ” រៀបចំនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ.១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពន្លឿនការធ្វើតេស្តរកមេរោគកូវីដ.១៩ ឲ្យបានកាន់តែឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនាទឹកដីនៃខេត្តសៀមរាប ដែលមន្ទីរពិសោធន៍នេះ បាននឹងកំពុងរៀបចំប្រើម៉ាស៊ីន (GeneXpert) សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដែលវិធីសាស្រ្តនេះ...
ព័ត៌មានលំអិតរបៀបវារៈចំនួន២ គឺការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ និងការពិនិត្យ ពិភាក្សា អនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប គឺជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព...
ព័ត៌មានលំអិតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) ដែលមន្ទីរយល់ឃើញថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ ហើយតាំងពីបុរាណកាលរៀងមក...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានទទួលអណ្ដូងទឹកខ្នាតធំចំនួន៤ ដែលជាដំណោះស្រាយចំគោលដៅនៃតម្រូវការដ៏ចាំបាច់ នៅក្នុងភូមិដែលតែងតែជួបបញ្ហាខ្សត់ទឹកប្រើប្រាស់ធ្ងន់ធ្ងររៀងរាល់រដូវប្រាំងមួយនេះ ដែលអំណោយនេះដែរជារបស់សប្បុរសជនដែលរស់នៅក្នុងខេត្តសៀមរាប ។ បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា នៅក្នុងស្រុកបន្ទាយស្រីក្រៅពីអណ្តូងស្នប់ជ្រៅ ភូមិត្រពាំងថ្មក៏ទទួលបានការជួយដោះស្រាយការលំបាកជាច្រើនផ្សេងទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា រួមមាន៖...
ព័ត៌មានលំអិតប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតចំនួន៤០គ្រួសារនៅក្នុងឃុំជប់តាត្រាវស្រុកអង្គរធំបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដើម្បីរួមចំណែកបានខ្លះក្នុងការដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលកំពុងជួបការលំបាកដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ដែល បានរាតត្បាតនៅលើពិភពលោកក្នុងនោះប្រទេសកម្ពុជាផងដែរ ។ អំណោយមនុស្សធម៌នេះត្រូវបាន លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាបឧត្តរមានជ័យរួមនឹងក្រុមការងារបាននាំយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ។ នាព្រឹកថ្ងៃទី០៧...
ព័ត៌មានលំអិតកុមារកម្ពុជា ងាយនឹងក្លាយជាជនរងគ្រោះ ដោយសារការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត នេះបើតាមប្រសាសន៍ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២០នេះ។ លោកជំទាវអគ្គលេខាធិការ បញ្ជាក់ថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអ៊ិនធើណិត...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋ មានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារ ក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល២ខែ ចាប់ពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពីលោក អ៊ួន អ៊ាត ប្រធានការិយាល័យសុខុមាលភាពសង្គម នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។...
ព័ត៌មានលំអិតភោជនីយដ្ឋាន និងតូបលក់ដូរខាងមុខប្រាសាទអង្គរវត្ត ជាង១០៥កន្លែង នឹងត្រូវដាក់បញ្ចូលទៅក្នុង ទីលានបដិសណ្ឋារកិច្ច ដែលគ្រោងនឹងដាក់ឲ្យដំណើរការអំឡុងខែកញ្ញា ឆ្នាំ២០២០ នេះបើតាមការឲ្យដឹងពី លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកកិច្ចការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។ លោក អគ្គនាយករង បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.