នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោកអៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បង្ហាញថា ការសម្រេចលទ្ធផលនៃការសាងសង់ ឬជួសជុលអាស្រមពើងតាអេវ លើកំពូលភ្នំ ស្ថិតក្នុងភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប គឺត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដោយសារទីតាំងនោះ ជាទីតាំងបុរាណដ្ឋានកំពុងអភិរក្ស។ លោកអភិបាលស្រុក បញ្ជាក់ថា...
ព័ត៌មានលំអិតបន្ទប់សង្គ្រោះបន្ទាន់កុមារ និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមជំនួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ និងទារកនៅកម្ពុជា ដោយមិនគិតថ្លៃ។ តាមការឲ្យដឹងពីលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីពេទ្យជ័យវរ័្មនទី៧ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទប់សង្គ្រោះបន្ទាន់ថ្មីទាំងពីរនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីសម្រួលដល់ការជួយសង្គ្រោះជីវិតកុមារ និងទារកទើបនឹងសម្រាល...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្ត ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សា អស់កាលត្រីមាស ហើយក៏ជាតម្រូវការរបស់ព្រះភិក្ខុសង្ឃគ្រប់អង្គ...
ព័ត៌មានលំអិតទៀនព្រះវស្សា ចំនួន៤៥គូ និង ទេយ្យទានមួយចំនួនទៀត ត្រូវបានឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកឧកញ៉ា លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នក់ដឹកនាំមន្ទីរ...
ព័ត៌មានលំអិតក្នុងឆមាសដំបូងនៃឆ្នាំ២០២០ ដែលគេកត់សម្គាល់ថា គឺជារយៈពេលដែលកំពុងឆ្លងកាត់វិបត្តិកូវីដ១៩ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នៅខេត្តសៀមរាប ឬ មន្ទីរពេទ្យជ័យវរ័្មនទី៧ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែនេះ មានតែសេវាពិនិត្យស្រ្តីមានផ្ទៃពោះ និងសេវាសម្រាលកូនប៉ុណ្ណោះ ដែលត្រូវបានរក្សាអត្រាខ្ពស់ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក៏ប៉ុន្តែចំនួនកុមារដែលចូលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺឆ្លងផ្សេងៗមានការថយចុះ ដូចជាជម្ងឺគ្រុនឈាមជាដើម គឺមានការថយចុះរហូតដល់១៦ដង តិចជាងពាក់កណ្តាល នាឆ្នាំ២០១៩កន្លងទៅ។ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧...
ព័ត៌មានលំអិតពិធីបួងសួងមួយ បែបព្រហ្មមញ្ញសាសនាផង ព្រះពុទ្ធសាសនាផង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារពឡើងនៅលើខ្នងភ្នំគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចស្ទឹងលិង្គ១០០០ ដែលជាកន្លែងដ៏ស័ក្កសិទ្ធ ហើយក៏ជាតំបន់រម្មណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ដ៏ស្រស់ស្អាត ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ជាពិសេស គឺជៀសផុតពីជំងឺកូវីដ១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន...
ព័ត៌មានលំអិតនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ បាននាំយកទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៃវត្តចំនួន ៩ ក្នុងបរិវេណវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប និងលោកជំទាវ, ឯកឧត្តម ស៊ិន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ដដែលនោះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ខេត្តសៀមរាប និងលោកជំទាវ អមដំណើរដោយលោកអភិបាលស្រុកស្រីស្នំ និងក្រុមការក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក បានចុះពិនិត្យការដ្ឋានសាងសង់ព្រះវិហារមួយ ស្ថិតក្នុងវត្តសុវណ្ណគិរីកេសរធ្លក ក្នុងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ឯកឧត្តម លន់ សុធី...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងកែលម្អសួន ដើម្បីលើកកម្ពស់សោភណ្ឌភាព នៅខាងមុខប្រាសាទអង្គរវត្ត អនុវត្តន៍បានប្រមាណ៦០ភាគរយហើយ និងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០ នេះបើតាមប្រសាសន៍លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ លោក ឡុង កុសល បន្ថែមថា គម្រោងកែលម្អសួននេះ បានចាប់ផ្តើមអនុវត្តគម្រោងនេះតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ គម្រោងនេះ...
ព័ត៌មានលំអិតកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ក្រសួង បានចាត់វិធានការ លើមន្ដ្រី ឃុំ-សង្កាត់មួយចំនួន ដែលមានភាពមិនប្រក្រតី ក្នុងការចែកបណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដើម្បីធានាតម្លាភាពក្នុងការផ្តល់ការជួយសង្គ្រោះ ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ស្របតាមគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.