ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រឹកមិញនេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី នាំយកថវិការបស់អង្គភាពខ្លួនជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃឹម ហ្វីណង់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី និង សហការី បាននាំយកថវិការបស់អង្គភាពខ្លួនចំនួន ៦លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក...

ព័ត៌មានលំអិត

ចំការពូជឈើគ្រញូង កន្ទួត-ខ្នារក្រៅ នឹងក្លាយទៅជាគោលដៅទេសចរណ៍យ៉ាងសំខាន់នាពេលអនាគត តាមរយៈគម្រោងបង្កើតព្រៃលំហែកំសាន្តធម្មជាតិកម្ពុជា-កូរ៉េ

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ បានឲ្យដឹងថា ចំការពូជឈើគ្រញូងកន្ទួត-ខ្នារក្រៅ មានផ្ទៃដីទំហំ ១.៨៨៨ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តនៃឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ ដែលក្នុងនោះមានស្រះទឹកដ៏ធំមួយជម្រៅ៤ម៉ែត្រកន្លះ មានរាងជារង្វង់មូលដូច ត្រពាំងធម្មជាតិ មានអង្កត់ផ្ចិត ១០០ ម៉ែត្រ ដែលឧបត្ថម្ភកសាងផ្ទាល់ដោយឯកឧត្ដមនាយឧត្តមសេនីយ៍...

ព័ត៌មានលំអិត

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា...

ព័ត៌មានលំអិត

ព្រះមេគណខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការវត្តក្នុងខេត្តរាយការណ៍ ប្រសិនបើខ្វះខាតចង្ហាន់ អំឡុងពេលវិបត្តិជំងឺកូវីដ១៩

អំឡុងពេលវិបត្តិជំងឺកូវីដ១៩ ប្រសិនបើទីវត្តអារាមនៅទូទាំងខេត្ត មានបញ្ហាខ្វះខាតចង្ហាន់ សូមរាយការណ៍ទៅព្រះគ្រូអនុគណ ឬ មេគណខេត្តសៀមរាប ប្រសិនបើព្រះគ្រូអនុគណពុំមានលទ្ធភាព ដើម្បីធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា នេះបើតាមថេរដីកា ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសជំនួបសួរសុខទុក្ខព្រះចៅអធិការទាំង២០វត្ត ស្ថិតក្នុងស្រុកបន្ទាយស្រី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមការដ្ឋានរៀបចំសោភណ្ឌភាព និងចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បានកំពុងដំណើរការការដ្ឋានរៀបចំសោភណ្ឌភាព និងចំណតយានយន្ត នៅសងខាងផ្លូវជាតិលេខ៦ ខាងមុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភណ្ឌភាព សណ្ដាប់ធ្នាប់ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ លោក រស់ សុវណ្ណ ប្រធានអង្គភាពលទ្ធកម្មខេត្ត បង្ហាញថា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

 ស្របពេលដែលជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងនោះ អាជ្ញាធរជាតិអប្សរា បានសម្រេចលុបចោលកិច្ចប្រជុំគណ:កម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរហៅកាត់ថា "អាយស៊ីស៊ី-អង្គរ " ដោយសារជំងឺកូវីដ១៩។ គណ:កម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា " ICC Angkor " កន្លងមកតែងតែបើកកិច្ចប្រជុំពីរដងក្នុងមួយឆ្នាំ ដែលធ្វើឡើង ក្នុងខែមិថុនា...

ព័ត៌មានលំអិត

ស្នងការរងខេត្តសៀមរាប៖ ការដកបារ៉ាស់រឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយការរំខានអ្នកធ្វើដំណើរ ប៉ុន្តែពុំមែនបញ្ឈប់ការអនុវត្តច្បាប់ឡើយ

ការដកប៉ារាស់ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវ គឺដើម្បីកាត់បន្ថយការរំខានការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើដងផ្លូវ តែពុំមែនជាការបញ្ឈប់ ឬបន្ធូរការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើយ នេះបើតាមការបញ្ជាក់ ពីលោកឧត្តមសេនីយត្រី តេង ច័ន្ទណាត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។ គួររំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត...

ព័ត៌មានលំអិត

រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់ថយចុះ៨០ភាគរយ

ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់បានថយចុះ៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមការបង្ហាញពីលោកឧត្តមសេនីយត្រី តេង ច័ន្ទណាត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។ ទន្ទឹមនោះ តាមរយៈរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លុវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីសប្បុរសជន មន្ត្រីរាជការ...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានជួបសំណេះសំណាល និងនាំយកអំណោយចែកជូនជនពិការ៧៥នាក់ នៃសមាគមជនពិការអង្គរ ស្ថិតក្នុងបរិវេណ វត្តស្វាយលើ...

ព័ត៌មានលំអិត
Page 462 of 701 1 461 462 463 701

Recommended

សូម Like និង Follow ពួកយើង