ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស TV Digital និង ពិនិត្យទីតាំងសាងសង់អាគារ បន្ថែមនៅ ទទក

កិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ពន្ធ័ ថ្នាល ទូរទស្សន៍ Digital ជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។ ក្រុមការងារបច្ចេកទេសរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ (National Digital TV...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងផ្សព្វផ្សាយការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅស្រុកវ៉ារិន

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង-ទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ គ្រួសាររងគ្រោះរលំផ្ទះ ដោយសារខ្យល់កន្ត្រាក់ និង រងគ្រោះដោយរន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។...

ព័ត៌មានលំអិត

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ប្រគល់សម្ភារបរិក្ខាវេជ្ជសាស្ត្រជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

កាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM (International Organzation for Migration) ប្រចាំខេត្តសៀមរាប បាននាំយក សំលៀកបំពាក់ការពារមេរោគ និងសម្ភារ បរិក្ខារវេជ្ជសាស្ត្រមួយចំនួនប្រគល់ជូន រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩។ លោក...

ព័ត៌មានលំអិត

លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០ ដើម្បីបង្ហាញលទ្ឋផលនៃការអនុវត្តយុទ្ឋសាស្ត្រប្រឆាំងការជួញដូរមនុស្ស

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០របស់ខ្លួន ដើម្បីពិនិត្យទៅលើកំណត់ហេតុនិងបញ្ហាដែលនៅសេសសល់ និងពិនិត្យលើរបាយការណ៍និងបញ្ហាប្រឈមរបស់ក្រុមការងារទាំង៦ ពិនិត្យនិងពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារនិងលើកទិសដៅសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាល រងខេត្ត និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត អាជ្ញាធរក្រុង ស្រុក...

ព័ត៌មានលំអិត

គោលដៅ៥៦៨កន្លែង និងកម្លាំងនគរបាលជិត៤ពាន់នាក់នឹងត្រូវដាក់ពង្រាយចាំឃាត់យានយន្តខុសច្បាប់

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គោលដៅ៥៦៨កន្លែង និងកម្លាំងនគរបាលសរុប៣.៩១៩នាក់ នឹងត្រូវដាក់ពង្រាយរង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់ចាប់ពីដើមខែឧសភាខាងមុខនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នឿត សាវឿន អគ្គអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាក់ថា គោលដៅអចល័ត៤៣៦កន្លែង និងគោលដៅចល័ត៦៨កន្លែង និងគោលដៅដើមទី៦៤កន្លែង ជាមួយនឹងកម្លាំងនគរបាលចរាចរណ៍៣៥០៧នាក់ និងកម្លាំងសហការចំនួន៤១២នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ។...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលកំពុងរៀបចំធ្វើប្រព័ន្ធតាមដានអ្នកជំងឺ និងអ្នកប៉ះផ្ទាល់ជាមួយអ្នកជំងឺ

  ក្រសួងសុខាភិបាលកំពុងរៀបចំធ្វើប្រព័ន្ធតាមដានអ្នកជំងឺនិងអ្នកប៉ះផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីធ្វើយ៉ាងណាងាយស្រួលរកអ្នកជំងឺនិងអ្នកដែលប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានជំងឺ ។ ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងនិងវិទ្យាស្ថានសុខភាពសាធារណៈកំពុងរៀបចំបង្កើតប្រព័ន្ធតាមដានអ្នកជំងឺនេះ ហើយប្រព័ន្ធនេះគឺមានសារៈសំខាន់ក្នុងការតាមដានអ្នកជំងឺបានភ្លាមៗនៅទូទាំងប្រទេសដែលមានភាពច្បាស់លាស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាថ្ងៃទី២៧ ខែមេសា ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាលធ្លាប់មានបទពិសោធ៍រួចមកហើយ ចំពោះការស្វែងរកអ្នកជំងឺគ្រុនចាញ់និងជំងឺអេដស៏ថា នៅភូមិ ឃុំ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដកអាជ្ញាបណ្ណ័ ចំពោះបណ្តាញសារព័ត៌មានណា មិនស្តាប់ ការណែនាំ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដកអាជ្ញាបណ្ណ ចំពោះបណ្តាញសារព័ត៌មានណា មិនស្តាប់ ការណែនាំ ដើម្បីកុំអោយប៉ះពាល់ ដល់សារព័ត៌មាន ដែលគេគោរពវិជ្ជាជីវៈត្រឹមត្រូវ។ នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពាក់ពន្ធ័ទៅនឹងបញ្ហានៃការិះគន់ពីសាធារណជន ចំពោះបណ្តាញសារព័ត៌មាន...

ព័ត៌មានលំអិត

ខេត្តសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់ទី២ នៃការឆ្លងជំងឺកូវីដ១៩ ខណៈដំណាក់កាលទី១ បានបញ្ចប់

សម្រាប់ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អ្នកផ្ទុកមេរោគកូវីដ១៩ ជាជនជាតិខ្មែរចុងក្រោយគេ បានជាសះស្បើយហើយ ដែលនេះជាការបញ្ចប់នូវដំណាក់កាលទី១ គឺការនាំចូលពីបរទេស។ ដោយឡែក សម្រាប់ខេត្តសៀមរាប ដំណាក់កាលទី២ គឺជាការត្រឡប់មកវិញពីបរទេស របស់ប្រជាពលរដ្ឋខ្មែរ មកកាន់កម្ពុជា។ បច្ចុប្បន្ននៅលើពិភពលោក ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសមួយចំនួន នៅតែបន្តមានករណីឆ្លង និងស្លាប់កើនឡើងគួរឲ្យព្រួយបារម្ភ...

ព័ត៌មានលំអិត

បុរសជនជាតិខ្មែរ ផ្ទុកមេរោគកូវីដ១៩ចុងក្រោយ នៅខេត្តសៀមរាប បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

នៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បុរសជនជាតិខ្មែរចុងក្រោយ រស់នៅខេត្តសៀមរាប និងបានផ្ទុកមេរោគកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីការពិនិត្យរកមិនឃើញវិជ្ជមានមេរោគកូវីដ១៩ ដំណាក់កាលចុងក្រោយជាច្រើនលើក។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បង្ហាញថា បុរសជនជាតិខ្មែរចុងក្រោយនេះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា...

ព័ត៌មានលំអិត

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដមិនទាន់ព្យាបាលជាសះស្បើយ គឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលនៅសល់ពីការព្យាបាល និងមិនទាន់បានជាសះស្បើយនោះគឺជាករណីថ្មី ហើយត្រូវការពេលវេលា។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការព្យាបាលអ្នកឆ្លងជំងឺកូវី-១៩ ជាសះស្បើយចំនួន ១១០នាក់ និងនៅសល់១២នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺនេះសរុប១២២នាក់ នៅទូទាំង ប្រទេស។...

ព័ត៌មានលំអិត
Page 474 of 701 1 473 474 475 701

Recommended

សូម Like និង Follow ពួកយើង