ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

យុវជនមួយចំនួននៅខេត្ដសៀមរាប គាំទ្រសម្ដេចតេជោហ៊ុន សែន ផ្អាកចូលឆ្នាំថ្មី ដើម្បីការពារឆ្លងជំងឺខូវីដ១៩

កញ្ញា ហ៊ីង ស្រីរ័ត្ន នៅខេត្ដសៀមរាប បានអោយដឹងនៅថ្ងៃទី០៨ខែមេសាឆ្នាំ២០២០នេះថា ពិធីចូលឆ្នាំថ្មីពិតជាមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ដោយពិធីបុណ្យជាតិនេះ បានជួបជុំសាច់តិការទាំងពីជិតឆ្ងាយ ដើម្បីរំលឹកនូវព្រឹលឹងដូនតាខ្មែរដែលបានស្លាប់បាត់បង់ជីវិតកន្លង ក៍ដូចជាបានជួបជុំគ្រួសារបង្កើតភាពសប្បាយរីករាយផងក្នុងពិធីនោះដែរ ព្រោះក្នុងមួយឆ្នាំមានតែម្ដង ប៉ុន្ដែកញ្ញាថា ការជួបជុំនេះមិនដឹងថា សាច់ញាតរបស់ពួកគាត់មកពីទីណានោះឡើយ ដែលអាចធ្វើអោយងាយស្រួលចម្លងមេរោគខូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ កញ្ញាបានគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជម្ងឺ

កាលពីថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២០ លោក ចៅ ម៉ៅមុនី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ។ ដោយមើលឃើញកង្វះខាតរបស់មណ្ឌលសុខភាព នូវអាល់កុល និង ម៉ាស់ សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារ ហើយការជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកសួតប្រភេទថ្មី...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ហង់ ជួនណារ៉ុន ចុះហត្ថលេខា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning»

អនុស្សារណៈនៃការយោគយល់រវាង ក្រសួង អប់រំ យុវជន និង កីឡា និង ក្រសួង ព័ត៌មាន ស្តីពីការរៀបចំផលិតនិងផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៏ជាតិកម្ពុជា និង...

ព័ត៌មានលំអិត

ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

អាកុល៦០០លីត្រ ម៉ាស់៥០ប្រអប់ គ្លីសេរីនចំនួន២៥ដប ទឹកអុកស៊ីសែនណេ៦០ដប ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១០លានរៀល ត្រូវបានផ្តល់ជូនមន្ទីរសុខាភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដែលការចូលរួមទាំងនោះ គឺជាការបរិច្ចាគរបស់សមាជិកក្លឹបអាជីវកម្មកម្ពុជា។ លោក ប៉ុន បញ្ញា តំណាងក្លឹបអាជីវកម្មកម្ពុជា បានឲ្យដឹងថា នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការមើលឃើញផងដែរថា...

ព័ត៌មានលំអិត

ប្រជាពលករចំនួន១១៣នាក់ នៃស្រុកស្វាយលើ ខេត្តសៀមរាប បានឆ្លងផុតពីការត្រួតពិនិត្យសុខភាព ថាពុំមានករណីកូវីត-១៩នោះទេ បន្ទាប់ពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ !

ការធ្វេសប្រហែស និងការមើលស្រាលលើឥទ្ធិលពលរីករាលដាលនៃវារុសកូវីត-១៩ បាននាំឲ្យពិភពលោកធ្លាក់ចូលក្នុងគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាន ក្នុងនោះបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិក បានទទួលរងដោយសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ក្រោមការសម្លាប់មនុស្សយ៉ាងរង្គាលគួរឲ្យរន្ធត់ ដែលស្ថានភាពនោះ វាជាមេរៀនដ៏ជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចតេជោ ហ៊ុន សែន កំពុងព្យាយាមពុះពារបញ្ជៀសស្ថានភាពដ៏អាក្រក់ទាំងនោះ មិនឲ្យកើតមាននៅកម្ពុជានោះឡើយ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្រ្តីរាជការ រួមគ្នាអនុវត្តវិធានការនានាឲ្យមានប្រសិទ្ធភាពដែលដាក់ចេញដោយក្រសួងសុខាភិបាល។ ឯកឧត្តម សៅ សុភាព...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកស្វាយលើនៃខេត្តសៀមរាប អនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ-ទប់ស្កាត់ ការឆ្លងនៃវារុសកូវីត១៩

មកដល់នឹងពេលនេះ ករណីកូវីត-១៩ ពុំបានរកឃើញនៅតាមបណ្តាស្រុកទាំង១១ជុំវិញខេត្តសៀមរាបនៅឡើយនោះទេ បើទោះជាមានការព្រួយបារម្ភពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងពេលដែលពលករខ្មែរ បានវិលត្រឡប់មកកាន់មូលដ្ឋានដើមរបស់ខ្លួនវិញនោះ។ ជាក់ស្តែងស្រុកស្វាយលើនៃខេត្តសៀមរាប ដែលមានចម្ងាយប្រហែលជាង៧០គីឡូម៉ែត្រ នៅភាគខាងជើងឈាងខាងកើតនៃក្រុងសៀមរាប មានប្រជាពលរដ្ឋធ្វើចំណាកស្រុកចេញទៅធ្វើការក្រៅប្រទេសប្រមាណជាជាង៥០០នាក់ និងបានវិលត្រឡប់មកវិញជាង១០០នាក់ហើយនោះ ពុំបានរកឃើញករណីកូវីត-១៩នោះឡើយ បន្ទាប់ពីបងប្អូនពលករចំណាកស្រុកទាំងអស់នោះ ត្រូវបានដាក់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃហើយនោះ។ លោក ឡុង ហំ អភិបាលរងស្រុកស្វាយលើ បានអះអាងជាថ្មីម្តងទៀតនាព្រឹកថ្ងៃទី០៨មេសានេះ...

ព័ត៌មានលំអិត

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបប្រគល់សម្ភារៈមួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារជម្ងឺកូវីដ១៩

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានទទួលសម្ភារៈមួយចំនួនពីសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ។ លោក ឡាយ គីមសួរ បានឲ្យដឹងថា ការប្រគល់សម្ភារៈទាំងនេះ គឺជាការចូលរួមមួយផ្នែករបស់សមាគមសហគ្រិនវ័យក្មេងជាមួយរាជរដ្ឋភិបាលកម្ពុជា ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារជម្ងឺកូវីដ១៩ ហើយការចូលរួមឧបត្ថមនេះ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអាល់កុល និងម៉ាស់ ចែកជូនក្រុមគ្រូពេទ្យនៅ មណ្ឌលសុខភាពចំនួន២ ក្នុងស្រុកបន្ទាយស្រី

កាលពីរសៀលថ្ងៃទី០៦ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាសៀមរាប តំណាងឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអាល់កុល និងម៉ាស់ ដែលជាអំណោយពីកាក បាទក្រហមកម្ពុជា ចែកជូនក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន២ក្នុងស្រុកបន្ទាយស្រី រួមមាន ៖ មណ្ឌលសុខភាព បន្ទាយស្រី...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំគណៈកម្មាធិការសម្របសម្រួល ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងប្រជុំជាមួយសមាគមទូរទស្សន៏កម្ពុជា

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ...

ព័ត៌មានលំអិត
Page 480 of 701 1 479 480 481 701

Recommended

សូម Like និង Follow ពួកយើង