ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សហគមន៍នេសាទព្រែកតាឡក រៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ឆ្នាំ២០២០

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សហគមន៍នេសាទព្រែកតាឡក មានរៀបចំ ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសហគមន៍ ដែលតែងតែធ្វើឡើង រៀងរាល់៥ឆ្នាំម្ដង។ ការបោះឆ្នោះនេះ មានការអញ្ជើញជាអធិបតីភាពពី លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាង លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ និងលោក...

ព័ត៌មានលំអិត

ដើម្បីធ្វើឲ្យសមាគមន៍មានបរិស្ថានស្អាតទាល់តែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រដ្ឋបាលស្រុកប្រាសាទបាគង បានរៀបចំកម្មវិធីសំអាតអានាម័យតាមដងផ្លូវ ក្រោមប្រធានបទ «សមាគមន៍ល្អ បរិស្ថានស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា សូមជួយថែរក្សាបរិស្ថាន កុំចោលសំរាមក្នុងទឹក និងទីសាធារណៈ» ដោយមានការចូលរួមពីសំណាក់លោក សូរ ផ្លាតុង អភិបាលនៃគណ:អភិបាលស្រុក រួមជាមួយលោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្សព្វផ្សាយអំពីចលនាមនុស្សធម៌អន្តរជាតិ ដល់គរុសិស្ស ១១៥នាក់

កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ជូនដល់គរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប សរុបចំនួន ១៦៦នាក់ ។ លោកស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តប្រជាពរដ្ឋទូរស័ព្ទមកលេខ១១៥ ប្រសិនមានករណីសង្ស័យឆ្លងជំងឺណូវ៉ែលកូរ៉ូណា

នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ច្រានចោល រាល់ព័ត៌មានក្លែងក្លាយទាំងអស់ ដែលបានផ្សព្វផ្សាយថា ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថាណូវ៉ែលកូរ៉ូណាបានមកដល់កម្ពុជា និងសូមទូរស័ព្ទមកលេខ១១៥ ដោយឥតគិថ្លៃ បើសង្ស័យថាមានឆ្លងជំងឺនេះនៅកម្ពុជា។ ក្នុងឱកាស ចុះត្រួតពិនិត្យវិធានការបង្ការ...

ព័ត៌មានលំអិត

អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ

អ្នកជំនាញការរបស់អង្គការសុខភាពពិភពលោក បញ្ជាក់ថា ការប្រើម៉ាសគឺសម្រាប់តែអ្នកដែលមានជំងឺ ឬអាការៈក្អក ឬកណ្ដាស់ តែប៉ុណ្ណោះ មិនតម្រូវឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសពាក់វានោះឡើយ នេះបើតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតជុំវិញករណីការរកឃើញដំបូង ករណីណូវែលកូរ៉ូណា នៅខេត្តព្រះសីហនុ នៅទីស្ដីការក្រសួងសុខាភិបាល។ នៅក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ...

ព័ត៌មានលំអិត

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ធ្វើពិធីចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជនទាំងប្រុសស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបឹងធំមួយនេះ អ្នកភូមិបានអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាសនោះទេ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមករា...

ព័ត៌មានលំអិត

លោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

លោកជំទាវ សៅ ទី ហេង សំរិន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារ ជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ។ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់...

ព័ត៌មានលំអិត

មហោស្រពរបាំប្រពៃណី ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា BHARATANATYAM អន្តរជាតិ !

រយៈពេលពេញ១ថ្ងៃ ( ថ្ងៃទី២៥ ខែមករា ) មហោស្រពរបាំ ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា (BHARATANATYAM អន្តរជាតិ បានបញ្ចេញនូវផ្ទាំងទស្សនីយភាព បង្ហាញជូនភ្ញៀវជាតិ-អន្តរជាតិនៅព្រលានជល់ដំរី ជិតប្រាសាទបាយ័ន នៃតំបន់បេតិកភណ្ឌពិភពលោក ( រមណីយដ្ឋានប្រវត្តិសាស្រ្ត អង្គរ-សៀមរាប ) និងជាតំបន់ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្រ្តនៃកម្ពុជាផងដែរ ។ ដំណើរការនៃមហោស្រពរបាំនេះ...

ព័ត៌មានលំអិត

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា ក្នុងខេត្តសៀមរាប ឡើយ គិតត្រឹមរាត្រីថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០នេះ ខណៈឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត និងមន្ត្រីជាន់ខ្ពស់សាលាខេត្តសៀមរាប ជាច្រើនរូប បានចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ បើតាមព័ត៌មានផ្លូវការ របស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី 23 ខែមករាឆ្នាំ 2020ថា ពុំមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី...

ព័ត៌មានលំអិត

សាលាបឋមសិក្សាវត្ដបូព៌ និងដៃគូរៀបចំទិវាអន្ដរជាតិនៃការអប់រំជាលើកដំបូងក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នំា២០២០នេះ អង្គការក្រៅរដ្ឋាភិបាល អេដ អេ អាក់ស្យុងកម្ពុជា សហការជាមួយសាលាបឋមសិក្សាវត្ដបូព៌ ក្នុងក្រុងសៀមរាប រៀបចំទិវាអន្ដរជាតិនៃការអប់រំ លើកដំបូងនៅខេត្ដសៀមរាប ដើម្បីលើកទឹកចិត្ដដល់គ្រូបង្រៀន ដែលបានធ្វើឲ្យមនុស្សទទួលបានការអប់រំ ក្នុងការការពារភពផែនដី កសាងវិបុលភាព និងជួយកសាង រក្សាសន្ដិភាពនៅលើពិភពលោក។ លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្ដបូព៌ ខេត្ដសៀមរាប...

ព័ត៌មានលំអិត
Page 500 of 698 1 499 500 501 698

Recommended

សូម Like និង Follow ពួកយើង