ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ស្រវឹងស្រាបើកម៉ូតូទៅបុកគោយន្តពីក្រោយបណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់

បើតាមសមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថា កាលពីវេលា ម៉ោង១៦ និង៣០នាទី ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងម៉ូតូ និងគោយន្តកន្ត្រៃ បើកបរស្របទិសគ្នា នៅត្រង់ចំណុចភូមិតាភោក ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាសេ១២៥ សេរី០១២ ពណ៌ខ្មៅ...

ព័ត៌មានលំអិត

រដ្ឋសភានឹងបន្តសម័យប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ដើម្បីពិភាក្សា និងអនុម័ត

នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយពិភាក្សា និងអនុម័តនូវរបៀបវារៈចំនួន៦...

ព័ត៌មានលំអិត

លំហាត់សមយុទ្ធទ្រង់ទ្រាយធំ បានចាប់ផ្តើមធ្វើហើយនៅព្រឹកនេះ

នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នះ លំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport_Emergency Exercise) ដែលមានឈ្មោះ (REPEX-19 ) បានចាប់ផ្តើមធ្វើហើយនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួន០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY

នៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩ក្នុងពិធីប្រគល់អណ្តូងទឹកចំនួន ១៥ អណ្តូង ជូនប្រជាពលរដ្ឋចំនួន ០៩ភូមិ ក្នុងឃុំស្នូល ស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម ROTARY អន្តរជាតិ តំបន់ ៣៤៦២ និងតំបន់ ៣៣៥០ ក្លិបរ៉ូតារី ភូលី / ក្លិបរ៉ូតារី សៀមរាប អង្គរ...

ព័ត៌មានលំអិត

របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា នៅវេលាម៉ោង០៤ និង៤០នាទី ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ដោយបង្កឡើងរវាងរថយន្ត និងរថយន្តកន្ត្រៃបីគ្រឿង បើកបុកគ្នាចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន០៣នាក់ ដោយហេតុការគ្រោះថ្នាក់នេះបានកើតឡើងនៅត្រង់ចំណុច ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកហីយ៉ាន់ដាយ ពណ័សដឹងម៉ាស៊ីនច្រូតស្រូវ បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកទៅបុករថយន្តកន្ត្រៃបោកស្រូវ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

ដោយមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុនហ្វេសប៊ុក ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ធ្វើនៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩នេះ មានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ...

ព័ត៌មានលំអិត

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំបណ្ដាញបញត្ដិករថាមពលអាស៊ានលើកទី១០” ASEAN Energy Regulators Network Meeting(AERN) ដើម្បីធ្វើឲ្យចុះសម្រុងបច្ចេកទេស និងពាណិជ្ជកម្មនៃការងារភាគី រវាងប្រព័ន្ធអគ្គិសនីរបស់ប្រទេសសមាជិកអាស៊ាន ព្រមទាំងដើម្បីផ្ទេរតំណែងប្រធានបន្តឲ្យទៅប្រទេសឥណ្ឌូនេស៊ីហើយកិច្ចប្រជុំនេះដែរបានប្រារម្ភធ្វើឡើងនៅខេត្តសៀមរាប ដោយកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩នេះ ។ ឯកឧត្តម...

ព័ត៌មានលំអិត

ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាចតាមដានពីទិន្និន័យពីការសិក្សា និងសកម្មភាពផ្សេងៗតាមទូរស័ព្ទដៃ

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន NM Software and Consulting បាននាំយកប្រព័ន្ធ CAMEMIS ពីប្រទេអាល្លឺម៉ង់មកកម្ពុជា ដែលប្រព័ន្ធនេះជាប្រព័ន្ធកត់ត្រាទិន្នន័យ សម្រាប់ជួយសម្រួលដល់មាតាបិតាសិស្ស និងគ្រឹះស្ថានសិក្សាក្នុងការតាមដាននិងកត់ត្រាឯកសារផ្សេងៗរបស់សាសា និងសិស្សានុសិស្ស ដោយក្នុងនោះក្រុមហ៊ុនCamemis បានណែនាំពីរបៀបប្រើប្រាស់Appតាមទូរស័ព្ទដៃដល់មាតាបិតាអាណាព្យាបាលសិស្ស ដែលកម្មវិធីនេះដែរប្រព្រឹត្តិទៅនៅក្នុងបរិវេនសាលាបឋមសិក្សាវត្តបូព៌ ក្នុងក្រុង/ខេត្តសៀមរាប ហើយកម្មវិធីនេះគឺមានរយៈពេល៨ថ្ងៃ...

ព័ត៌មានលំអិត

សិក្ខាកាមចំនួន២២នាក់មកពីខេត្តចំនួន៦ ទទួលបានការបណ្ដុះបណ្ដាលពីសាខាកាកបាទក្រហមខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សិក្ខាកាមកាកបាទក្រហមចំនួន ២២នាក់ មកពី៦រាជធានី ខេត្ត រួមមាន រាជធានីភ្នំពេញ សៀមរាប ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមិត្តអប់រំមិត្ត ថ្នាក់ជាតិលើកទី២ ស្ដីពី “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបទ” នៅសណ្ឋាគារ...

ព័ត៌មានលំអិត

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែរប្រវែងជាង៦០០ម៉ែត នៅក្នុងស្រុកក្រឡាញ់

បន្ទាប់ពីទទួលបានថវិកាពីអង្គកឋិនទានកាលពីពេលថ្មីៗកន្លងទៅ ដោយមានការផ្តួចផ្តើមដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ និង លោកជំទាវ ព្រមទាំងសមាជិក សមាជិកា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ទាំងមូលផងនោះ នៅព្រឹកថ្ងៃទី១៦...

ព័ត៌មានលំអិត
Page 514 of 698 1 513 514 515 698

Recommended

សូម Like និង Follow ពួកយើង