ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកគ្រូលោកគ្រូនិងសិស្សានុសិស្សជាង៥០០នាក់ ចូលរួមទិវាអប់រំសីលធម៌តាមលំអានព្រះពុទ្ឋសាសនាលើកទី២

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យអារញ្ញសាគរស៊ីអែហ្វស៊ី ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប មានរៀបចំ ទិវាអប់រំសីលធម៌តាមលំអានព្រះពុទ្ឋសាសនាលើកទី២ ដើម្បីបណ្តុះគុណធម៌ អប់រំសិលធម៌ ចរិយាធម៌ដល់ សិស្សានុសិស្សតាមសាលា ជាទំពាំងស្នងឬស្សីនាពេលអនាគត។ កម្មវិធីនេះ ដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីឬទ្ឋី ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមមរតកព្រះពុទ្ឋសាសនា...

ព័ត៌មានលំអិត

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៩បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៣និងពេញអង្គលើកទី២៦

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំងនិងជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកអង្គរធំ

នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តសៀមរាបបានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ក ឆ្នាំ២០១៩ នៅក្នុងបរិវេទរដ្ឋបាលស្រុកអង្គរធំ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត...

ព័ត៌មានលំអិត

លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

អាជ្ញាធរស្រុកស្រុកពួកបានឲ្យដឹងថា នៅវេលាម៉ោង២១ និង១៩នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅចំណុចភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ ករណីអគ្គីភ័យនេះដែរ បានឆាបឆេះលើផ្ទះមួយខ្នងទំហំ៧x៤ កំពស់១,៥០ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ជារបស់ម្ចាស់ឈ្មោះ យ៉ុន យ៉ៅ...

ព័ត៌មានលំអិត

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

ខេត្តសៀមរាបថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩-ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបើកទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅមុខប្រាសាទអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍រត់ពាក់ កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមចំនួន១២១៧៥ នាក់ មកពី៨៥ប្រទេស បើធៀបនឹងកាលឆ្នាំ២០១៨...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដូចដែលបានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានបង្ហាញនូវការសោកស្តាយ យ៉ាងខ្លាំង ចំពោះឧបទ្ទេវហេតុបាក់អគារសាលាឆាន់ នៅវត្តប្រាសាទគោកចកនេះ ដែលករណីនេះគ្មានអ្នកណាចង់ឱ្យកើតឡើងទេ ហេតុនេះមានតែសូមជូនពរបងប្អូនឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់ទីលំនៅស្ថានវិញ...

ព័ត៌មានលំអិត

បើកសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម !

សន្និសីទច្បាប់លើកទី២ នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម បានបើកដំណើរការនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នៅក្រុងសៀមរាប ។ ថ្លែងបើកអង្គសន្និសីទ ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា មានប្រសាសន៍ថា ៖ ការរៀបចំសន្និសីទច្បាប់លើកទី២នេះ គឺផ្តើមចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា ស្ថាប័នតុលាការកម្ពុជា ជាមួយក្រសួងយុត្តិធម៌វៀតណាម ។ ការរៀបចំអង្គសន្និសីទច្បាប់លើកទី២នេះដែរ...

ព័ត៌មានលំអិត

កិច្ចជំនួបពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចជំនួបពិភាក្សារវាងថ្នាក់ដឹកនាំខេត្តសៀមរាប ដែលដឹកនាំដោយ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ជាមួយ ឯកឧត្តម ចាង គូរហ័រ (Zhang...

ព័ត៌មានលំអិត

មន្ទីរកិច្ចការនារី បន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ“រួមគិត រួមធ្វើ រួមដោះស្រាយដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ” នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ មន្ទីរកិច្ចការនារីខេត្តសៀមរាប បានបន្តយុទ្ធនាការ ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តី ក្រោមប្រធានបទស្តីពី ក្រោមប្រធានបទស្តីពី រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលយុទ្ធនាការនេះ បានធ្វើឡើងនៅក្នុងវិទ្យាល័យហ៊ុន សែនសៀមរាប ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពលោកស្រី យូ សុភា...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលដឹកនាំកិច្ចប្រជុំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។ សេចក្តីព្រាងច្បាប់ដែលជាសំណើរបស់រាជរដ្ឋាភិបាលសុំរដ្ឋសភា អនុម័តនោះ មាន ៖ ១- សេចក្តីព្រាងច្បាប់ស្តីពី...

ព័ត៌មានលំអិត
Page 518 of 699 1 517 518 519 699

Recommended

សូម Like និង Follow ពួកយើង