ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំ​សមាគម​កំពង់ផែ​អាស៊ាន(APA)លើក​ទី៤៥ បានប្រកាស​បើក​ជា​ផ្លូវការ នៅ​ខេត្តសៀមរាប 

​ក្នុង​កិច្ចប្រជុំ​សមាគម​កំពង់ផែ​អាស៊ាន ហៅ​កាត់​ថា (APA) លើក​ទី ៤៥ នៅ​ខេត្តសៀមរាប បានប្រកាស​បើក​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​សំណាក់​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្ដើម​សាងសង់​ជណ្តើរ​ឈើ​ថ្មី នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​

​ជណ្តើរ​ឈើ​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​ដែល​សាងសង់ឡើង​កាលពី​ឆ្នាំ​២០០៧ បានទទួល​រង​នូវ​ការ​ពុកផុយ ចាស់​ទ្រុឌទ្រោម​ដោយសារ​អាយុកាល កម្តៅ និង​ទឹកភ្លៀង​នោះ ពេលនេះ​ត្រូវបាន​សាងសង់​ថ្មី​ឡើងវិញ​នៅតាម​ទីតាំង​ចាស់ ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឡើង​ចុះទៅ​ទស្សនា​រមណីយដ្ឋាន​មួយ​នេះ​។​ ​លោក ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានឱ្យដឹងថា ដំណើរការ​សាងសង់​ស្ពាន​ឈើ​ថ្មី​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន ត្រូវបាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា កន្លង​ទៅហើយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ។...

ព័ត៌មានលំអិត

ស្នងការ​នគរបាល​ខេត្តសៀមរាប បញ្ជាក់ថាភ្នាក់ងារ​សន្តិសុខ​ឯកជនមិន​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន​ស្របច្បាប់​ប៉ុណ្ណោះ​ទេ គឺជា​កម្លាំង​ជំនួយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​

​ក្នុងឱកាស​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​២៣ នៅ​សណ្ឋាគារ​អង្គរ​ហូ​វើដ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ភ្នាក់ងារ​សន្តិសុខ​ឯកជន ពុំមាន​នាទី​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន​ស្របច្បាប់ ឬ​សហគ្រាស​គ្រឹះស្ថាន​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផងដែរ ពិសេស​គឺមាន​តួនាទី​ដ៏​សំខាន់ ជា​កម្លាំង​ជំនួយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដូច្នេះ​ចាំបាច់​ត្រូវមាន​សមាសភាព​ស្អាតស្អំ...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប​បាន​អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំបាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​

​ក្នុងឱកាស​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អ្នកពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ចំណី​ម្ហូបអាហារ​នឹង​ផុតកំណត់​នៃ​សុពលភាព​គ្រឿង​កំប៉ុង នៅក្នុង​ផ្សារលើ​ធំថ្មី ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាងថា មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង...

ព័ត៌មានលំអិត

កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​អ្នករាយការណ៍​ក្នុង​វេទិកា​រដ្ឋមន្ត្រី​វប្បធម៌​នៃ​អង្គការ​យូណេស្កូ​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ឯកអគ្គរាជទូត​នៃ​តំណាង​អចិន្ត្រៃយ៍​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ ឯកឧត្តម ដេវីត មាស​កេ​ត ត្រូវបាន​ជ្រើសរើស​ធ្វើជា​អ្នករាយការណ៍​សម្រាប់​គ​ណៈ​កម្ម​ការ​ទី​៤​ទទួលបន្ទុក​កិច្ចការ​វប្បធម៌​និង​បេតិកភណ្ឌ​ក្នុង​វេទិកា​រដ្ឋមន្ត្រី​វប្បធម៌ ក្នុងខណៈដែល​វេទិកា​នេះ​កំពុងតែ​ប្រព្រឹត្តទៅ​នាទី​ស្នាក់ការ​កណ្តាល​នៃ​អង្គការ​យូណេស្កូ នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​។​ ​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​បន្ថែមថា ការជ្រើសរើស​តំណាង​អចិន្ត្រៃយ៍​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ​ជា​អ្នករាយការណ៍​នាពេលនេះ មិន​ត្រឹមតែ​បានផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ពង្រីក​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត​ក្នុងនាម​ជា​ប្រទេស​ដែល​សំបូរ​ទៅដោយ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ហើយ​ទន្ទឹមគ្នា​នេះដែរ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ...

ព័ត៌មានលំអិត

ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​ទូទៅ​លើក​ទី​៤០​នៃ​អង្គការ​យូណេស្កូ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​នាំយកទៅ​ជាមួយ​នូវ​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហាសេនា ដើម្បី​បំពាក់​ជូន​ថ្នាក់​មន្ត្រី​ដឹកនាំ​សំខាន់ៗ នៃ​អង្គការ​យូណេស្កូ ដែល​បាន​ខិតខំ​ជួយ​ជ្រោមជ្រែង​កម្ពុជា ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ធំធេង​ជាច្រើន​នាពេល​កន្លងមក​។​ ​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​បន្ថែមថា មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ ដែល​ទទួលបាន​កា​រស​ព្វ​ព្រះ​រាជហទ័យ​ប្រទាន​នូវ​គ្រឿង​ឥស្សរិយយស​ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម...

ព័ត៌មានលំអិត

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ស្ដីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣

​នា​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​ស្តីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ដែលមាន​ការចូលរួម​ពី ពី​ថ្នាក់ដឹកនាំ ការិយាល័យ​ចំណុះ​មន្ទីរ និង​ថ្នាក់ដឹកនាំ​មកពី​ការិយាល័យ​កសិកម្ម​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១២​ក្នុង​ខេត្ត នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​។​ ​សិក្ខាសាលា​នេះ មាន​គោលដៅ ទទួល​នូវ​របាយការណ៍​នៃ​វឌ្ឍនភាព​ល​ទ្ឋ​ផល​ការងារ និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ការងារ​រយៈពេល​១​ឆ្នាំកន្លងមក ព្រមទាំង​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ដើម្បី​រៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩-២០២៣​។​...

ព័ត៌មានលំអិត

កម្ពុជា​-​ចិន ចុះ​កិច្ចព្រមព្រៀង បង្កើត​រោងចក្រ​ផលិត ជី​កសិកម្ម សរីរាង្គ ក្នុង​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន គួ​ម៉ី លី​កើ គ្រុប (GUOMEI LIQUOR GROUP) នៃ​ខេត្ត​សាន​តុង សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ប្រាយ​វេ​យ៍ (Brightway Group) លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ស្តីពី​ការ​ដោយ​ជ្រើស​រើសយក​ខេត្តសៀមរាប ជាទី​តាំង​បង្កើត​រោងចក្រ​ផលិត ជី...

ព័ត៌មានលំអិត

សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​

​បច្ចុប្បន្ន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ លើ ៤៥៥ ត្រូវ​បានចេញ​លិខិត​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ខណៈ​សហគមន៍​ជនជាតិដើម​ភាគតិច​ជា​នីតិបុគ្គល​បាន​ចំនួន​១៤១ សហគមន៍ ត្រូវ​បានចេញ​លិខិត​ទទួលស្គាល់​ដោយ ក្រសួងមហាផ្ទៃ​។​ ​នេះ​បើតាម​ការលើកឡើង​របា​យ​ការណ៍​របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ បានបង្ហាញ​នៅក្នុង សិក្ខាសាលា ស្វែងរក​តម្រូវការ​អា​ទិ​ភាព សម្រាប់​អភិរក្ស និង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះ...

ព័ត៌មានលំអិត

​ប្រទេស​មី​យ៉ាន់​ម៉ា​សាទរ​ជោគជ័យ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួប​សវនាការ​ជាមួយ ឯកឧត្តម ហេន​រី វ៉ាន់​ធៀ អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​វិមាន​រដ្ឋសភា នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ខណៈដែល ឯកឧត្តម​អនុ​ប្រធានាធិបតី ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​រាជធានី​ភ្នំពេញ​។​ ​សម្តេច​ប្រធានរដ្ឋសភា និង...

ព័ត៌មានលំអិត
Page 523 of 698 1 522 523 524 698

Recommended

សូម Like និង Follow ពួកយើង