ភូមិចំនួន៥ ក្នុងឃុំវ៉ារិនស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៥ រួមមានភូមិនេល ភូមិរំដួល ភូមិគោកភ្នំ ភូមិវ៉ារិន និងភូមិគោកស្រុក នៃឃុំវ៉ារិនស្រុកវ៉ារិន ខេត្ដសៀមរាប ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយរដ្ឋបាលស្រុកវ៉ារិន ប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បានថ្លែងការកោតសរសើរ និងបង្ហាញនូវភាពស្ងប់ស្ញែង ចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលបុព្វបុរសខ្មែរនាសម័យអង្គរ បានកសាងឡើង និងបានបន្សល់ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ និងផ្តល់នូវតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឌេនីទី លុងហ្កាមហ្គម (DETNITIT LUANGAMKUM) អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមថៃ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវចូលរួមបំពេញតួនាទីជាស្ពានចម្លង ណែនាំ និងពន្យល់ដល់កសិករ ដែលទិញជី ឬថ្នាំកសិកម្មយកទៅប្រើប្រាស់ឱ្យស្របតាមបច្ចេកទេស ណែនាំពួកគាត់ឱ្យទិញជី និងថ្នាំដែលមានចុះបញ្ជីត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ និងបង្ហាញអំពីហានីភ័យ និងគ្រោះថ្នាក់ ប្រុងប្រយ័ត្នចំពោះការទិញជី ឬថ្នាំកសិកម្មក្លែងក្លាយ ដែលនាំឱ្យមានការខាតបង់ក្នុងផលិតកម្មដំណាំ ព្រមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន។ ក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តសៀមរាប...
ព័ត៌មានលំអិតក្រុមការងារគម្រោងតុក្កតាយក្ស ដែលជាប្អូនៗកុមារមកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស បាននឹងកំពុងមមាញឹក លើការងាររៀបចំដំឡើងរូបតុក្កតាយក្ស ត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំ ក្នុងក្រុងសៀមរាប នាពេលខាងមុខនេះ ដែលជាព្រឹត្តិការណ៍បង្កើតភាពទាក់ទាញដល់អ្នកទេសចរ និងដើម្បីបង្ហាញពីការឆ្នៃប្រឌិតរបស់កុមារកម្ពុជា ព្រមទាំងបង្ហាញពីអត្ថន័យនៃរូបភាពនីមួយៗ។ លោក អ៊ុន សាវ៉ាន់ តំណាងក្រុមការងារតុក្កតាយក្ស បានឱ្យដឹងថា ការដង្ហែក្បួនតុក្កតាយក្សនៅឆ្នាំ២០២៥ មានចំនួន៩តុក្កតា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ...
ព័ត៌មានលំអិតក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី“ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ នៅកម្ពុជាពលរដ្ឋកំពុងរស់នៅក្នុងសង្គមដែលពោពេញដោយសន្តិភាព ប៉ុន្តែបើយើងក្រឡេកមើលនៅតាមបណ្តាញសង្គមនានាវិញ វាជាសង្គ្រាមយ៉ាងក្ដៅគគុក។ ឯកឧត្ដម ប៉ែន បូណា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការចូលរួមពី លោក សុខ ថុល...
ព័ត៌មានលំអិតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ទេសនាមហាវេសន្តរជាតក និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដោយកៀងគរបច្ច័យបានជាង ២មុឺនដុល្លារ សម្រាប់ទុកសាងសង់ផ្លូវបេតុង១ខ្សែចូលទៅក្នុងវត្ត។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កម្មវិធីទាំង៣ខាងលើ ប្រារព្ធឡើងក្នុងន័យដើម្បីបង្កើនសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាអាជ្ញាធរមូលដ្ឋានដែលចាំបាច់ត្រូវធ្វើ តាមរយៈការអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងន័យដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺជំងឺផ្សេងៗ។ លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ពង្រឹង...
ព័ត៌មានលំអិតពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក...
ព័ត៌មានលំអិតដើម្បីសម្រួលដល់ការផ្ដល់សេវាជនភ្ញៀវទេសចរបរទេស កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ខណៈភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងពេញចិត្តចំពោះការដាក់ឱ្យដំណើរការនេះ។ ប្រធានសមាគមមគ្គុទេសទេសចរណ៍កម្ពុជា លោក ជ្រុន គឹមសេង បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការដំណើរការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតាមបច្ចេកវិទ្យាទំនើបនេះ ព្រោះបានធ្វើឱ្យភ្ញៀវទេសចរចំណាយតិច ចំណេញពេលវេលាច្រើន ជាពិសេសពួកគាត់អាចទិញសំបុត្រចូលទស្សនានៅកន្លែងដែលគ្រឹះស្ថានអង្គរបានដាក់គោលដៅ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យប្រព័ន្ធឌីជីថល ដែលធ្វើឱ្យភ្ញៀវទេសចរអន្ដរជាតិពួកគាត់ពេញចិត្ដ ហើយចំពោះការដាក់ឱ្យដំណើរការនេះដែរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.