នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា បានរៀបចំ ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលកិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៣០...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅវត្តទេពពោធិវង្ស ហៅវត្តក្បាលខ្មោច ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប មានរៀបចំពិធីដាំដើមពោធិប្រឹក្ស ក្រោមរាជាធិបតីភាពសម្ដេចអគ្គមហា សង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតព្រះសង្ឃរាជ ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និង អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី...
ព័ត៌មានលំអិតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ បានធ្វើដំណើរតាមជើងយន្តហោះពិសេស មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅវេលាម៉ោង១១:១០នាទីព្រឹក ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុតពីសំណាក់ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម...
ព័ត៌មានលំអិតឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់អ្នកសាព័ត៌មាន នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានបញ្ចប់ ការដឹកនាំប្រតិភូប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បំពេញទស្សនកិច្ចឆ្លងដែនដោយរថយន្តផ្ទាល់ខ្លួន ( Tourism Caravan Road Show Siem Reap-Thailand )...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបារាយណ៍មហានទី រតនារាម ហៅវត្តស្វាយរមៀតបានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណី៤ឆ្នាំជាប់ៗគ្នា ដោយពិនិត្យឃើញពីស្ថានភាពភូមិសាស្ត្រនៃវត្ត មានអំណោយផលល្អនៅក្បែរបារាយណ៍ទឹកផ្លានិងដោយសង្កេតឃើញសក្តានុពលវិស័យទេសចរណ៍កំពុងទទួលបានកំណើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ព្រះតេជគុណ វិមុលសំវភទ្ទកោ នឿម វុឌ្ឍី ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា៖ រៀបចំការប្រណាំងទូកលក្ខណៈប្រពៃណី បានធ្វើឡើង៤ឆ្នាំជាបន្តបន្ទាប់មកហើយ ដើម្បីអបអរសាទរ អង្គកឋិនទានសាមគ្គីដែលបានដង្ហែចូលវត្តនេះផងនិង ដើម្បីញ៉ាំងទឹកចិត្តបងប្អូនប្រជាពលរដ្ឋរួមគ្នា អភិរក្សថែរក្សាប្រពៃណី ទំនៀមទំលាប់និងជួយលើកកំពស់វិស័យព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចំរើនឡើងថែមទៀតផងដែរ។ មានព្រះថេរដិកាក្នុងពិធីបិទការប្រណាំងទូក...
ព័ត៌មានលំអិតដីនៅខេត្តសៀមរាបនៅទំនេរច្រើន ហើយនៅមានតម្លៃនៅទាប ជាងបណ្តាប្រទេសផ្សេងៗ បើយើងប្រៀបគ្នាឱកាសនៃការវិនិយោគលើអចលនទ្រព្យនៅតែទទួលបានប្រាក់ចំណេញ នេះបើតាមប្រសាសន៍ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅក្នុងសិក្ខាសាលាស្តីអំពី" គម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តសៀមរាប " នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុងសៀមរាប។ សិក្ខាសាលា ដែលសហការរៀបចំឡើងដោយ ក្រុមហ៊ុន...
ព័ត៌មានលំអិតក្រុមគ្រូពេទ្យ គួរធ្វើបច្ចុប្បន្នភាពជំនាញរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធិភាព គុណភាពប្រកបដោយវិជ្ជាជីវៈ ខណៈក្រុមគ្រូពេទ្យមួយចំនួន បានព្យាបាលអ្នកជំងឺខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈ បណ្ដាលឲ្យប្រឈមនឹងគ្រោះថ្នាក់។ ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានថ្លែងបែបនេះនៅក្នុងសន្នីសិទប្រចាំឆ្នាំលើកទី០៣ របស់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ក្រោមប្រធានបទ ”ជំងឺតំបន់ត្រូពិចលើកុមារ” ដែលធ្វើឡើងនៅសាលសន្និសីទសុខា ខេត្ដសៀមរាប ព្រឹកថ្ងៃទី២៦...
ព័ត៌មានលំអិតជនជាតិចិន ចំនួន៤នាក់ លួចបើកល្បែងស៊ីសងនៅលើប្រព័ន្ធអ៊ិនធើណិត (Online Gambling) ត្រូវបានកម្លាំងសមត្ថកិច្ច នៃការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ ចុះបង្ក្រាប ស្ថិតនៅចំនុចផ្ទះលេខ D២៧ បុរីអង្គរផាលេស ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានដុតកម្ទេចសាច់ និងគ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលពីប្រទេសថៃ ទម្ងន់១,៣៣០គីឡូក្រាម ស្ថិតនៅក្នុងស្ថានីយ៍កសិកម្មទឹកវិល ក្រុងសៀមរាប។ លោក ព្រំ វ៉ិច នាយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា សាច់ចម្រុះសាច់ និងគ្រឿងក្នុងជ្រូកខូចគុណភាពទាំងអស់នេះ...
ព័ត៌មានលំអិតដើម្បីរួមចំណែកបញ្ជ្រាបចំណេះដឹងអំពីវប្បធម៌ បរិស្ថាន និងការរួមចំណែករបស់កុមារក្នុងការថែរក្សាបុរាណដ្ឋាននៅតំបន់ដែលខ្លួនរស់នៅ កាលពីកន្លងទៅនេះអាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីផ្សព្វផ្សាយនៅតាមសាលាមួយចំនួនក្នុងតំបន់អង្គរឱ្យកុមារបានស្គាល់ យល់ដឹង បណ្តុះគំនិតស្រឡាញ់ និងចូលរួមថែរក្សានូវមរតកវប្បធម៌រូបីនិងអរូបីដែលមានក្នុងភូមិរបស់ខ្លួន។ ក្នងនោះដែរ ក្នុងឆ្នាំ២០១៩នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សចំនួន១២៧៦ នាក់ ស្រីមានចំនួន៥៤២ នាក់ ដែលមកពីសាលាបឋមសិក្សាចំនួន៨កន្លែងក្នុងតំបន់រមណីយដ្ឋានអង្គរ។ មេរៀនសំខាន់ៗនៅក្នុងកម្មវិធីអប់រំ គឺនិយាយអំពីប្រវត្តិនិងភូមិសាស្ត្រនៃភូមិនីមួយៗ តួនាទីកុមារក្នុងការរួមចំណែកថែរក្សាបុរាណដ្ឋានក្នុងភូមិ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.