កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រុមកាកបាទក្រហមឃុំពួក និងអ្នកស្ម័គ្រចិត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្សព្វផ្សាយស្ដីពីពិការភាព និងសុវត្ថិភាពចរាចរណ៍ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ដល់ប្រជាពលរដ្ឋ និងកុមារក្នុងសហគមន៍ ដែលមានអ្នកចូលរួមសរុបចំនួនង៥១នាក់ ក្នុងនោះស្រីចំនួន២៣ នាក់ និងពិការភាពចំនួន២នាក់ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាស្លាប់ របួស ពិការដោយគ្រោះថ្នាក់ចរាចរណ៍...
ព័ត៌មានលំអិតសមិទ្ឋផលជាគរុភ័ណ្ឌវត្ត ឬហៅថាទីសំណាក់សង្ឃរស្មីប្រាសាទសង្កែសឹង្ហ ស្ថិតក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ រួមមាន ៖ សាលាបុណ្យ ឬសាលាឆាន់ ១ខ្នង , សាឡុម ឬបោត ១ខ្នង , កុដិតូចៗសរុបចំនួន១០ខ្នង ប៉ុន្តែបានសាងសង់រួចជាស្ថាពរចំនួន៦ខ្នង ដោយក្នុង១ខ្នង មានតម្លៃ ៨០០ដុល្លារ...
ព័ត៌មានលំអិតតាមការឲ្យដឹងពី លោករវសេនីយ៏ឯក ណុបសារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ០៨ និង ១០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលនៃអធិការក្រុងសៀមរាប ដោយបានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត,កម្លាំងសហគមន៍ និងប្រជាការពារភូមិ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចខាងលិចទួលមឿង ស្ថិតក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ។...
ព័ត៌មានលំអិតលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ ថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំអភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ រហូតបានក្លាយជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោក និងទទួលបានចំណាត់ថ្នាក់លេខមួយជាគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។ លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ៖ ដោយមានសេក្ដីរាយការណ៍ពីករណីកាប់ដើមឈើនៅវត្តអធ្វា ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង២៦នាទី កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេទិកានិយាយសាធារណៈ នៅក្នុងផ្សារទំនើបហហេរីថេកវក ក្នុងក្រុងសៀមរាប រៀបចំដោយ អ៊ីកណាយ ខេមបូឌៀ (Ignite Cambodia) បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសយុវវ័យ បានបង្ហាញពីចំណេះដឹង និងទស្សនផ្ទាល់ខ្លួន ដើម្បីពង្រឹងសមត្ថភាព និង ទំនុកចិត្តដល់យុវជនកម្ពុជា។ លោក សុខហ៊ី...
ព័ត៌មានលំអិតដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។ លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។...
ព័ត៌មានលំអិតបន្ទាប់ពីបានបើកសម្ពោធជាផ្លូវការនៅសាខាថ្មី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (AIA ខេមបូឌា ) ក្នុងខេត្តសៀមរាបកន្លងមកនេះ ដែលក្រុមហ៊ុនបានផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ ក្នុងបេសកកម្មរបស់ក្រុមហ៊ុន AIA ខេមបូឌា ដើម្បីចូលរួមចំណែកកាត់បន្ថយនៅភាពក្រីក្រចំពោះប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ ថែមទៀតនោះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋនៅខេត្តសៀមជាងមួយពាន់នាក់ បានទទួលការពិន្យិសុខភាពដោយ...
ព័ត៌មានលំអិតមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ បានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ចំនួន០១គ្រឿង , ប្រាក់ចំនួន១០០ដុល្លារអាមេរិក , កាតVisa ចំនួន០១ , កាតធនាគារចំនួន០១ , សំបុត្រទស្សនាប្រាសាទចំនួន០១ និងសម្ភារផ្សេងៗមួយចំនួនទៀត ជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យ គម្រោងស្នើសុំជួសជុលទំនប់អាងទឹក០៧ភូមិ ប្រវែងជាង ៥០០ម៉ែត្រ និងខ្នងលើប្រវែង ០៣ម៉ែត្រ ស្ថិតនៅក្នុងសហគមន៍ឃុំអន្លង់សំណរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.