ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ប្រគល់​អាវុធ​កែច្នៃ​ចំនួន ១១​ដើម ជូន​ដល់​សមត្ថកិច្ច​

​ក្នុងឱកាស​ដែល​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នងភ្នំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ និង​មេភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នងភ្នំ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ នេះ ហើយ​ក្រោយពី​បាន​ស្តាប់​ការផ្សព្វផ្សាយ​ចប់ ប្រជាពលរដ្ឋ​ភូមិ​ព្រះ​សង្កែ​ឡាក់ បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ចំនួន​១១​ដើម ក្នុងនោះ​កាំភ្លើង​ព្រៃ​ចំនួន​០៨​ដើម និង​កាំភ្លើង​ខ្យល់​ចំនួន​០៣​ដើម ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល យកមក អាវុធ កែច្នៃ​ខុសច្បាប់​ទាំងនោះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ...

ព័ត៌មានលំអិត

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

​កាលពី​វេលា​ម៉ោង ២១​និង​១០​នាទី នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល...

ព័ត៌មានលំអិត

ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម នាំយក​សម្ភារ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ​ជាង​៣០០​នាក់ នៃ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ក្នុង​ឃុំ​រើ​ល ស្រុក​ពួក និង ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​

​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម ចំនួន​ជាង​២០​នាក់ បាន​យក​កាបូបស្ពាយ និង​សម្ភារ​សិក្សា​មួយចំនួនទៀត ចែកជូន​ដល់​សិស្សានុសិស្ស​ចំនួន​៣១០​នាក់ នៅ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ស្ថិតក្នុង​ឃុំ​រើ​ល ស្រុក​ពួក​ខេត្តសៀមរាប និង​បាន​រួមគ្នា​ដាំ​កូនឈើ​ចំនួន​១០០​ដើម​ផងដែរ នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ស្ថិតក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ក្រោម​ប្រធានបទ "​ដាំ​ដើមឈើ​ដើម្បី​បរិស្ថាន សម្រាប់​ជម្រក​មនុស្ស​សត្វ​" ។​ ​លោក...

ព័ត៌មានលំអិត

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃទី​១ នៃ​ក្របខណ្ឌ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​អាស៊ាន គឺមាន​ការធ្វើ​ការពិនិត្យ និង​អនុម័ត​លើ​ឯកសារ​សំខាន់ៗ​រួមមាន ៖ ១. សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៥ នៃ​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25-UNFCCC)...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប បាន​មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន​និង​មន្ទីរពេទ្យ​Show Chan Memorial hospital មាន​ចំនួន​១៦​នាក់ បានធ្វើការ​ពិនិត្យ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​០៧​ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ដ និង​មណ្ឌល​សុខភាព​ស្រុក​បន្ទាយស្រី ដែល​ការព្យាបាល​នេះ​ជា​ប្រភេទ​ជំងឺ​ទូទៅ ក្នុងនោះ​មាន​ពិនិត្យ​អេកូ ផងដែរ ហើយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ...

ព័ត៌មានលំអិត

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បើក​សិក្ខាសាលា និង​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត ក្នុង​រយៈពេល​០២​ថ្ងៃ​នៅ​ខេត្តសៀមរាប គឺ​នៅ​ថ្ងៃទី​០៧ - ០៨ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម...

ព័ត៌មានលំអិត

ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

​ក្រុមហ៊ុន Seenu Gnanam Travels សហការ​ជាមួយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បានរៀបចំ​ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ ក្នុង​រយ​:​ពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៥ និង ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​ទី​លានជល់ដំរី នៃ​បរិវេណ​ប្រាសាទបាយ័ន និង...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​កម្ពុជា (Address www.accommodationregistar.net ) ដែល​ក្រសួងទេសចរណ៍​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​សេវាកម្ម​សណ្ឋាគារ​-​ផ្ទះសំណាក់​នោះ មាន​សារសំខាន់​ក្នុង​គោលបំណង រក្សាទុក​ទិន្នន័យ​រាល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​សម្រាប់​ការធ្វើ​អាជីវកម្ម ឬក៏​ដើម្បី​មូលហេតុ​សន្តិសុខ​សុវត្ថិភាព​ក្នុងការ​ស្នាក់នៅ និង​ជា​ប្រយោជន៍​ផងដែរ ដើម្បី​ទទួលបាន​សំណូមពរ​របស់​ភ្ញៀវ​ដែល​បាន​ស្នាក់នៅ ហើយ​ដែលជា​ពិសេស​នោះ គឺ​ដើម្បី​គ្រប់គ្រង​បម្រែបម្រួល​នៃ​តម្រូវការ​បន្ទប់​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អ្នកជំនាញ​មកពី​ការិយាល័យ​សេវាកម្ម​ផ្ទះ​ភ្ញៀវ និង​វាគ្មិន​មកពី​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​០៤ ខែតុលា...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ផ្អាក​ការលក់ដូរ​របស់​អាជីវ​ករ និង​ផ្អាក​ចរាចរណ៍​យានយន្ដ​គ្រប់​ប្រភេទ នៅខាងមុខ​បរិវេណ​ប្រាសាទ​អង្គរវត្ដ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ​ល្អ សម្រាប់​រៀបចំ​កម្មវិធី​អោយ​ប្រតិភូ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​ដាំ​ដើមឈើ និង​ផ្កា​ក្រវាន់ និង​វី​ខ្នង​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គ​វត្ត​ផ្នែក​ខាងលិច អោយមាន​បរិស្ថាន នេះ​បើតាម​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​កាលពី​ថ្ងៃទី​០៤​ខែតុលា​នេះ ។​ ​យោងតាម​ជូន​ដំ​ណឺង​បាន​ឲ្យ​ដឹង​ដែរ​ថា...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​ជំនាញ់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា ប្រជាពលរដ្ឋ​ត្រូវការ​សាងស់ង​លំនៅឋាន ឬ​ជួសជុលផ្ទះ​ចាស់ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​ទៅយក​ពាក្យស្នើសុំ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ទីតាំងនៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ឬ​នៅ​ច្រកចេញចូល​តែមួយ​ក្នុង​ក្រុង​សៀមរាប ដោយ​ការផ្ដល់​ពាក្យស្នើសុំ​សង់​លំនៅឋាន​ថ្មី ឬ​ជួសជុល អាជ្ញាធរ​ជាតិ​អប្សរា​មិនត្រូវ​បង់ប្រាក់​ឡើយ​។​ ​ក្នុងនោះដែរ លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹង​ដែរ​ថា...

ព័ត៌មានលំអិត
Page 542 of 698 1 541 542 543 698

Recommended

សូម Like និង Follow ពួកយើង