ប្រជាពលរដ្ឋក្រីក្រ១២គ្រួសារ រស់នៅលើដីវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ទទួលបានដីសាងសង់លំនៅដ្ឋាន ក្នុងមួយគ្រួសារមួយឡូតិ៍ ពីព្រះគ្រូចៅអធិការ និងគណៈកម្មាការវត្តអារញ្ញសាគរ។ ព្រះគ្រូវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រទាំង១២គ្រួសារនេះ បានមករស់នៅលើដីវត្តអារញ្ញសាគរតាំងតែពីឆ្នាំ១៩៧៩មកម្លេះ ហើយកាលពីឆ្នាំ២០០៦ ព្រះគ្រូចៅអធិការមុន លោកបានឲ្យប្រជាពលរដ្ឋទាំងអស់នេះធ្វើកិច្ចសន្យាថា បើវត្តត្រូវការដីនៅថ្ងៃណា...
ព័ត៌មានលំអិតបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និង កីឡា ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ សម័យប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប មានបេក្ខជនដែលទទួលបាននិទ្ទេស A ចំនួន ៣៨ នាក់...
ព័ត៌មានលំអិតបន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋពេលបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន លើករណីផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បានខូចហើយមិនជួសជុល ដែលធ្វើឲ្យប៉ះពាល់ដល់ទីក្រុងទេសចរណ៍មួយនេះ ជាពិសេសផ្លូវក្រវ៉ាត់ក្រុងសៀមរាប ខណៈដែលលោកទើបចូលកាន់តំណែងជាប្រធានមន្ទីរនៅដើមខែសីហាកន្លងមកនេះ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប មានប្រសាសន៍ថា ផ្លូវនៅក្នុងតំបន់ទេសចរណ៍អង្គរ មានគម្រោងអភិវឌ្ឍន៍ និងជួសជុលច្រើនកន្លែង មានទាំងគម្រោងរបស់សាលាខេត្ដ...
ព័ត៌មានលំអិតលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ រុន រ៉ូន ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមឃាត់ខ្លួន ជាប់សង្ស័យលើករណីសម្លាប់មនុស្ស ដែលត្រូវជាក្មួយស្រីបង្កើតរបស់ខ្លួន ។ លោក ទេព...
ព័ត៌មានលំអិតថវិកាចំនួនជាង៥៨លានរៀល បានមកពីអង្គផ្កាប្រាក់មហាសាមគ្គីនៅខេត្តសៀមរាប ក្រោមព្រះតំរិះផ្តួចផ្តើមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាសមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះធម្មសិរី អភាករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្ត តាមរយៈសទ្ឋាចូលរួមបរិច្ចាកពីមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកនិងព្រះសង្ឃតាមបណ្តាវត្តមួយចំនួន ព្រមទាំងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយផងដែរ...
ព័ត៌មានលំអិតក្នុងរយៈពេល០២ថ្ងៃកន្លងទៅ គឺថ្ងៃទី០៧ និង ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានរួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប , ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន , កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចំនួន០២សង្កាត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ និងប្រជាពលរដ្ឋនៅក្នុងភូមិត្រៀក សង្កាត់សៀមរាប បានត្អូញត្អែថា ពួកគាត់សព្វថ្ងៃនេះ មានការលំបាករស់នៅដោយសារតែទឹកស្អុយ បានហូរចេញពីលូប្រឡាយមេចូលមកក្នុងភូមិរបស់គាត់។ ជាតំណាងប្រជាពលរដ្ឋទាំងពីរភូមិ អ្នកស្រី ខៀវ ចិន្តា បានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុងសៀមរាប ត្រូវបានភ្លៀងធ្លាក់មកស្ទើរតែរាល់ថ្ងៃ...
ព័ត៌មានលំអិតបើតាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរទិវាបុណ្យបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ នៅថ្ងៃទី២១ កញ្ញា អភិរក្សដ្ឋានអង្គរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកទ្វារស្វាគមន៍ដល់សាធារណជនចូលទស្សនាតាមឃ្លាំងទុកវត្ថុបុរាណនីមួយៗពេញមួយថ្ងៃ។ គោលបំណងនៃការរៀបចំនេះដែរ ក្រៅពីការអបអរសាទរទិវាបេតិកភណ្ឌពិភពលោក ក្នុងនោះក៏ដើម្បីឱ្យមហាជនចូលទស្សនាអំពីសម្បតិ្ដបេតិកភណ្ឌជាតិខ្មែរដែលបានការពារនិងថែរក្សាទុកនៅក្នុងអភិរក្សដ្ឋានអង្គរ នាខេត្តសៀមរាបដែលមានប្រវត្តិតាំងពីសម័យបារាំងមកនេះដែរ។ ក្នុងសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានប្រាប់សាធារណជនទាំងអស់ឲ្យដឹងដែរថា ការចូលទស្សនានេះដែរ គឺពេលព្រឹកចាប់ពីម៉ោង ០៨ដល់ម៉ោង...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុកពួក បាននាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចគាំពារ និងសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងទីទ័លក្រ ចំនួន៣៨០គ្រួសារ នៅឃុំចំនួន០៤ ក្នុងស្រុកពួក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.