សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ២១ៈ២០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ មានករណីហិង្សាមួយបានកើតឡើង នៅចំនុចមុខហាងលក់បបរស សុខសាន្ត ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្កឡើងដោយជនបរទេសម្នាក់ឈ្មោះ MILLIN MARK WILLIAM ភេទប្រុស កើតថ្ងៃទី១៩-០៣-១៩៦៥...
ព័ត៌មានលំអិតការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
ព័ត៌មានលំអិតក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសថៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឆ្លៀតអញ្ជើញទៅសួរសុខទុក្ខមន្ត្រីនគរបាលខេត្ត ម្នាក់ឈ្មោះ ហួត មុនីពិសាខ ដែលបានរងរបួសក្នុងឧបទ្ទេវហេតុផ្ទុះហ្គាស កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងក្រុងសៀមរាប ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអ៊ូប៊ុន ក្នុងប្រទេសថៃ ។...
ព័ត៌មានលំអិតនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ នៅខេត្តសៀមរាប បានចាប់ដំណើរការជាផ្លូវការហើយ ដែលការប្រឡងនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨.៤២៨នាក់...
ព័ត៌មានលំអិតកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការៀបចំសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ហើយជាមួយគ្នានោះ រដ្ឋបាលខេត្តបានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត , បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត , មន្ទីសុខាភិបាលខេត្ត , អង្គភាពអគ្គីសនីខេត្ត និងរដ្ឋបាលក្រុងស្រុក ដោយសហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ខេត្ត ដើម្បីរៀបចំផែនការការងារ ជួយសម្រួលទាំងមុន...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សិស្សក្រីក្រចំនួន៦០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលអង្គការកម្ពុជាអភិវឌ្ឍនៃក្តីសង្ឃឹម ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានទទួលសម្ភារសិក្សាពីសប្បុរសជន ដឹកនាំដោយអ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូតសុឆន្ទៈដើម្បីស្ត្រីពីសហគមន៍អឺរ៉ុប ។ ក្នុងឱកាសនោះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មការពិគ្រោះយោបល់កិច្ចការស្ត្រី...
ព័ត៌មានលំអិតលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានសម្រេចទទួលយកការជួសជុលរហាត់ទឹកនៅ សួន បណ្តុះកូនឈើប្រាសាទតាកែវ បន្ទាប់ពីមានសំណើសុំពីសំណាក់ព្រះតេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅ អធិការវត្តព្រះឥន្ទកោសា និងអាជ្ញាធរជាតិអប្សរា ប៉ុន្តែបានស្នើ សុំឱ្យខាងអាជ្ញាធរជាតិអប្សរា សិក្សានិងពិភាក្សាអំពីតម្លៃក្នុងការជួសជុល រួមទាំងសម្ភារដែលត្រូវយកមកប្រើប្រាស់ឱ្យបានគង់វង្សយូរអង្វែង...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តួចផ្តើមរៀបចំកម្មវិធីជិះកង់ ដើម្បីមនុស្សធម៌ និង សុខភាព សហការគាំទ្រដោយអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ហើយអ្នកស្ម័គ្រចិត្តចូលរួមជិះកង់ដើម្បីចលនានេះ មានមន្ត្រីក្រោមចំណុះក្រសួងសាធារណៈការ និងដឹកជញ្ជូន , មន្ត្រីនិងបុគ្គលិកមកពីបណ្តាមន្ទីរ...
ព័ត៌មានលំអិតលោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារទេសចរណ៍ ដឹកជញ្ជូន និងមគ្គទ្ទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្ននេះយើងឃើញថា ភ្ញៀវទេសមកកម្សាន្តនៅខេត្តសៀមរាបមានការថយចុះជាងមុន ជាពិសេសទេសចរជនជាតិកូរ៉េ ដូច្នេះគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែរួមគ្នាបង្កើតផលិតផលទេចរណ៍ថ្មីនិងរៀបចំអ្វីដែលជាត្រូវការនិងការចូលចិត្តរបស់អ្នកទេសចរជាពិសេសអ្នកទេសចិននិងកូរ៉េដែលជាទីផ្សារទេសចរណ៍ធំៗនៅក្នុងតំបន់ ដូច្នេះ តាមរយៈនេះ សុំឱ្យអាជ្ញាធរខេត្តសៀមរាប គួររៀបចំការតុបតែងលម្អ តាមរយៈការដាំផ្កាលម្អតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាប ពិសេសផ្លូវចេញពីអាកាសយានដ្ឋានមកទីក្រុងសៀមរាប ពីអាកាសយានដ្ឋានមកតំបន់អង្គរ ក៏ដូចជាផ្លូវនៅក្នុងទីក្រុងសៀមរាបទាំងមូល ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាគោលដៅទេសចរណ៍នេះកាន់តែច្រើន...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ លោក គី វីរិន្ទ ត្រូវបានប្រកាសជាផ្លូវការ ជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប ជំនួសលោក គឹម ប៉ុណ្ណា ដែលអតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដោយត្រូវទទួលបានតួនាទីថ្មីនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីប្រកាសតែងតាំង និងទទួលភារកិច្ចថ្មីនៃប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.