កំណាត់ផ្លូវមួយខ្សែមានប្រវែង២.២៣០ម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុង (2SR3) ចាប់ពីចំណុចផ្លូវជាតិលេខ៦ឆ្ពោះទៅត្បូង ក្នុងក្រុងសៀមរាប និងកំណាត់ផ្លូវមួយខ្សែទៀត ផ្លូវខ្នារចាស់ ចាប់ពីចំណុចផ្លូវក្រវ៉ាត់ក្រុង ឆ្ពោះទៅផ្លូវលេខ២៦៥S ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ទៅទល់គ្នានឹងផ្លូវស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគងមានប្រវែង ៤.៦០០ ម៉ែត្រ ដែលផ្លូវទាំងពីរខ្សែនេះ នឹងពង្រីកទទឹងតួផ្លូវពី ១៤ទៅ១៥ម៉ែត្រ ក្រាលកៅស៊ូជាប្រភេទDBST...
ព័ត៌មានលំអិតតាមរយៈកម្មវិធីអប់រំបេតិកភណ្ឌកុមារតំបន់អង្គរ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ កុមារសាលាបឋមសិក្សាស្រះស្រង់ប្រមាណ៧០នាក់ចុះទស្សនសិក្សាស្វែងយល់បន្ថែមអំពីចង្វាក់ផលិតកម្មចម្លាក់ឈើ ចម្លាក់ថ្មកែវ ថ្មភក់ ចម្លាក់ស្ពាន់ ចម្លាក់បិទមាស គំនូរលើសូត្រ លើក្តារ កុលាលភាជន៍ និងតម្បាញសូត្រដែលធ្វើដោយដៃនៅសិប្បកម្មអង្គរ ហៅកាត់ថា (Artisans d’Angkor) ដើម្បីឱ្យកុមារយល់ដឹងដំណើរការផលិតវត្ថុសិល្បៈ ដែលជាផ្នែកមួយបញ្ជ្រាបចំណេះដឹងឱ្យកុមារចូលរួមថែរក្សា និងលើកតម្លៃសម្បត្តិបេតិកភណ្ឌ។ កម្មវិធីនេះជាផ្នែកមួយក្នុងកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់អប់រំដល់កុមារ...
ព័ត៌មានលំអិតមន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរា បាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ ខណៈបច្ចុប្បន្ន ការងារនេះបានដំណើរការជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរជាតិអប្សរាកំពុងធ្វើការកាយប្រភេទដីរឹង មានក្រួស ចេញពីទីតាំងខាងលើ ដោយជំនួសមកវិញនូវប្រភេទដីជីជាតិអាចដាំដុះបាន។ មន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងបន្ថែមថា ការរៀបចំនេះ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងយុវកាយរឹទ្ធិជាតិកម្ពុជា ចំនួន៥៥នាក់ មកពីវិទ្យាល័យអង្គរ និង វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ធ្វើកម្មភាពសម្រួលចរាចរណ៍តាមភ្លើងសញ្ញាចរាចរណ៍ចំនួន ២ កន្លែងក្នុងក្រុងសៀមរាប គឺនៅចំណុចភ្លើងសញ្ញាចរាចរណ៍ផ្លូវជាតិលេខ៦ កែងនឹងផ្លូវ៦០ម៉ែត្រ និងចំណុច...
ព័ត៌មានលំអិតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីឧបទ្ទវហេតុនៃការផ្ទុះស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ (LPG) នៅខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍ផ្ទុះស្ថានីយបញ្ចូលឧស្ម័នឥន្ធន.មួយដ៏រន្ធត់បានកើតឡើងតាមបណ្តោយផ្លូវលោកតានើយខេត្តសៀមរាប ដែលបានបង្កឱ្យមានគ្រោះថ្នាក់និងរបួសដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពល បានពិនិត្យឃើញថា ស្ថានីយនេះ គឺពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងនិងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ ក្នុងការសាងសង់...
ព័ត៌មានលំអិតការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩
ព័ត៌មានលំអិតវគ្គបណ្តុះបណ្តាលជំនាញ នៃគម្រោងកម្មវិធីអភិវឌ្ឍជំនាញ ហៅកាត់ថា SDP ដែលគាំទ្រថវិកាដោយអង្គការស្វីស ខនថាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសចំនួន២កន្លែង នៅខេត្តសៀមរាប ដែលមានសិក្ខាកាមចំនួន៦៧នាក់ ជាយុវជន យុវនារី ងាយរងគ្រោះ នៃសហគមន៍ជនបទរបស់ខេត្តព្រះវិហារ ក្នុងនោះសិក្ខាកាមដែលបានទទួលការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ចំនួន៣២នាក់ និង សិក្ខាកាមដែលបានទទួលការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន សៀមរាប មានចំនួន៣៥នាក់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងនាមប្រធានប្រតិភូអាជ្ញាធរខេត្តសៀមរាប បានដឹកនាំប្រតិភូជាមន្ត្រីរាជការនៃរដ្ឋបាលខេត្ត...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ស្រុកពួក ក្រឡាញ់ និងស្រុកស្រីស្នំ ព្រមទាំងមន្ទីរពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងស្រូវដែលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតក្នុងរដូវវស្សានេះ នៅស្រុកពួក ក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤...
ព័ត៌មានលំអិតស្ត្រីមេម៉ាយមានផ្ទុកមេរោគអេដស៍ម្នាក់ បានខិតខំប្រឹងតស៊ូរស់នៅជាមួយកូនម្នាក់ និង ម្ដាយចាស់ជរាម្នាក់វ័យ ៧០ឆ្នាំ ដោយគ្មានផ្ទះសម្បែងតាំងពីឆ្នាំ២០០៣ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នលោកស្រី សុខ សំណាង មានអាយុ៤៥ឆ្នាំ ព្រមទាំងពិការភ្នែកទាំងសងខាងទៀតផង ទោះជាលំបាកយ៉ាងណាក៏ដោយ ក្រុមគ្រួសារលោកស្រី និងលោកស្រី សុខចិត្តរកបានមួយថ្ងៃរស់មួយថ្ងៃ ក៏មិនដើរសុំទាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.