ប្រភេទពូជស្រូវ សែនក្រអូប ចំនួន២៩តោន ត្រូវបានយកមកចែកជូនប្រជាកសិករក្នុង ស្រុកពួក និង ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានផ្ទៃដីស្រែ រងប៉ះពាល់ដោយគ្រោះរាំងស្ងួត ទំហំ ២៩០ហិចតា ដោយសង្ឃឹមថា នឹងអាចស្តារឡើងវិញបាននោះ។ តាមរយៈរបាយការណ៍ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប...
ព័ត៌មានលំអិតកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ចំនួន៣,៥០០នាក់ បានមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរលើកទី ៦ (Khmer Empire Marathon) ឆ្នាំ២០១៩ នាវេលាម៉ោង៤ព្រឹកស្រាងៗ ថ្ងៃទី០៤ ខែសីហានេះ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា គោលបំណងនៃទិវារត់ប្រណាំងម៉ារ៉ាតុននាពេលនេះ ផ្ដោតសំខាន់លើការផ្សព្វផ្សាយ...
ព័ត៌មានលំអិតវេលាម៉ោង០៨និង៣០ព្រឹក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ កំលាំងរដ្ឋបាលជលផលខេត្តសៀមរាប ដឹកនាំដោយលោក ស្រី កែវសុភះ លោក ចាន់តុង នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយផ្នែករដ្ឋបាលចុងឃ្នៀសកងរាជអាវុធហត្ថផ្នែករដ្ឋបាលជលផលក្រឡាញ់សមាគមន៍នេសាទចុងឃ្នៀសប្រជាការពារ សមាគមន៍នេសាទកែវពណ៍ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកែវពណ៌ចុះបង្ក្រាបទល្មើសនេសាទ នៅចំណុចអូរប្រតប់រហូត ដល់មាត់ពាមស្ទឹងកំបុតក្នុងភូមិសាស្ត្រភូមិពាមតាអួរ ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការណ៍នេះ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៩នេះ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីព្រះបរមរាជវាំង និង ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធ សភា ប្រចាំភូមិភាគទី៤ រួមទាំងឯកឧត្តម...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ១៦ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងការិយា ល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណិត ជា ប្រភេទ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើសន្និសីទគិលានុបដ្ឋាក និងឆ្មបលើកទី១ឆ្នាំ២០១៩ ក្រោមប្រធានបទការធ្វើឲ្យប្រសើរឡើង នូវគុណភាពថែទាំ និងសុវត្ថិភាព។ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការអភិវឌ្ឍន៍គួរឱ្យកត់សំគាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថាន...
ព័ត៌មានលំអិតសិក្ខាកាមនគរបាលអន្តរាគមន៍ព្រំដែនជំនាន់ទី២ ចំនួន៤៧០នាក់ ចំណុះឲ្យនាយកដ្ឋាននគរបាលព្រំដែនគោក នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចប់វគ្គសិក្សារបស់ខ្លួន នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋាន គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន...
ព័ត៌មានលំអិតនៅវេលាម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ មានអគ្គីភ័យមួយបានកើតឡើង នៅផ្ទះលក់គ្រឿងទេសមួយកន្លែង បណ្ដាលឲ្យឆេះស្ទើរតែក្លាយជាចំណីភ្លើង បន្ទាប់ពីម្ចាស់ផ្ទះបូមសាំងដាក់ដប កំពប់ហៀរទៅប៉ះចង្ក្រានដែលកំពុងដាំបាយ នៅចំនុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ តាមការឲ្យដឹងពីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ក្រូច...
ព័ត៌មានលំអិតកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលាស្រុក មានរៀបចំពិធីប្រកាសបើកអោយ ដំណើរការយន្តការច្រកចេញចូលតែមួយ រដ្ឋបាលស្រុកប្រាសាទបាគង ក្រោមអធិបតីភាព លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងខ្ញុំបាទ សូរ ប្លាតុង អភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគង ដោយមានចូលរួម ពី តំណាងមន្ទីរពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាស្រុក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរមុខងារសាធារណៈខេត្តសៀមរាប សហការជាមួយ បេឡាជាតិរបបសន្តិសុខសង្គមសាខាខេត្តសៀមរាប ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត បានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យយមុខងារសាធារណៈព្រមទាំង ការប្រើប្រាស់សេវាថែទាំសុខភាពពីបេឡាជាតិរបបសន្តិសុខសង្គមដល់មន្ត្រីរាជការស៊ីវិលតំណាងគណៈអភិបាលក្រុងប្រធានការិយាល័យ ចំណុះរចនាសម្ពន្ឋ័សាលាក្រុង ប្រធានការិយាល័យ ជំនាញជុំវិញក្រុង នាយក នាយិកាគ្រឹះស្ថានសិក្សាសាធារណៈប្រធានមណ្ឌលសុខភាពសង្កាត់និងក្រុមប្រឹក្សាក្រុង.សង្កាត់ នៅក្នុង រដ្ឋបាលក្រុងសៀមរាប។ លោក នួន សុខុម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.