ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ភ្លើង​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ ក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ក្រុង​សៀមរាប​

​នៅវេលា​ម៉ោង​ប្រមាណ ៨​និង​២០​នាទី​យប់ ថ្ងៃទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខណៈ​ភោជនីយដ្ឋានេះ​កំពុង​រៀបចំ​ពិធី​មង្គលកា​រមួយ និង​មាន​ភ្ញៀវ​នៅក្នុង​អាគារ​ជាច្រើន​រយ​នាក់​។​ ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា ករណី​អគ្គីភ័យ​នេះ​បណ្តាលមកពី​ផ្ទុះ​ប្រអប់​ភ្លើង​ដែល​នៅ​ជិត​ម៉ាស៊ីនភ្លើង ហើយ​ឆាប​ទៅ​ឆេះ​ស៊ីទែន​ប្រេងឥន្ធនៈ និង​បន្ត​ឆេះ​ម៉ាស៊ីន និង​រោង​ដាក់​ម៉ាស៊ីនភ្លើង​តែម្តង​។​ ​ក្នុងករណី​អគ្គីភ័យ​នេះ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ស្ថានទូត​បារាំង ចុះ​ពិនិត្យ​ការជួសជុល​ប្រាសាទមេបុណ្យខាងលិច​

​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អ្នក​តំណាង​ស្ថានទូត​បារាំង ព្រមទាំង​អ្នកជំនាញ​ខ្មែរ និង​បារាំង បាន​ចុះ​ត្រួតពិនិត្យ​មើល​ការវិវឌ្ឍ នៃ​ដំណើរការ​ជួសជុល អភិរក្ស​ប្រាសាទមេបុណ្យខាងលិច ដែល​ជា​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋាភិបាល​បារាំង​។​ ​ការដ្ឋាន​ជួសជុល អភិរក្ស​ប្រាសាទមេបុណ្យខាងលិច បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១២​រហូតដល់​បច្ចុប្បន្ន ហើយ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ដូច​ជា​ការ​តម្រៀប​ថ្ម ការ​ត​ថ្ម​តាម​ច្រាំង​ក​សិន្ធុ...

ព័ត៌មានលំអិត

កងកម្លាំង​នគរបាល​អន្តរាគមន៍ការពារ​ព្រំដែន៥០០​នាក់ទទួល​វគ្គ​ហ្វឹកហ្វឺន​លើ​មុខ​ជំនាញ យុទ្ធវិធី​ប្រតិបត្តិការ​

​កម្លាំង​អង្គភាព​ថ្មី ( នគរបាល​អន្តរាគមន៍​ការពារ​ព្រំដែន ) ប្រមាណ​ជិត​៥០០​នាក់ទទួល​ការហ្វឹកហ្វឺន​មុខជំនាញ យុទ្ធវិធី​ប្រតិបត្តិការ វគ្គ​ទី​៩ លើក​ទី​២ ឆ្នាំ​២០១៩ រយៈពេល​៣​ខែ នៅ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​។​ ​នាយ​នគរបាល នាយ​នគរបាល​រង និង ពល​នគរបាល ប្រមាណ​ជិត​៥០០​នាក់ ដែល​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​រយៈពេល​៤​ខែ និង​ទទួល​បាន​ការ​តាំងស៊ប់​កន្លងមក បាន​បន្ត​ការហ្វឹកហ្វឺន​យុទ្ធវិធី​ប្រតិបត្តិការ​រយៈពេល​៣​ខែ​បន្ថែមទៀត មុន​ចូល​ទៅ​បម្រើ​ក្នុង​អង្គភាព​វរ​សេនា​តូច​នគរបាល​អន្តរាគ​មន៍​ការពារ​ព្រំដែន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

​នៅក្នុង​ខែ​មេសា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​បុរាណ​ដ្ឋា​ន ក្នុង​ខេត្ត​សៀមរាប ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៨៥​គ្រួសារ ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​។​ ​ប្រជាពលរដ្ឋ ៨៥​គ្រួសារ​នោះ ដែល​ទទួលបាន​ការអនុញ្ញាត​នោះ រួម​មាន​ស្រុក​ប្រាសាទបាគង ទទួលបាន​ការអនុញ្ញាត​ចំនួន​៦​គ្រួសារ ស្រុក​អង្គរធំ ទទួលបាន​ការអនុញ្ញាត​ចំនួន​៥​គ្រួសារ ស្រុក​ពួក ទទួលបាន​ការអនុញ្ញាត​ចំនួន​៧​គ្រួសារ ក្រុង​សៀមរាប ទទួលបាន​ការអនុញ្ញាត​ចំនួន ៥២​គ្រួសារ...

ព័ត៌មានលំអិត

ថ្ងៃនេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ USAID ប្រចាំ​កម្ពុជា បាន​រៀបចំ​ពិធី​អបអរសាទរ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ នៅ​សណ្ឋាគារ រ៉ា​ហ្វិល ឡឺ​រ៉ូយ៉ាល់ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្ដម...

ព័ត៌មានលំអិត

កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សុខ សុទ្ធាវុធ​អធិការនគរបាល​ស្រុក បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ដើម្បី​ដឹក​ទឹក​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ សម្រាប់​ធ្វើបុណ្យ​ភូមិ នៅ​ភូមិ​ស្វាយ​ពក ឃុំ​គោកធ្លក​លើ ចំនួន​២​រថយន្ត និង​ចំនួន​២​ឡាន​បន្ថែមទៀត ទៅ​ចែកជូន​សាលារៀន​អនុវិទ្យាល័យ​គោកធ្លក​សង្ឃឹម និង​សាលារៀន​បឋម​តា​ភ្ញា...

ព័ត៌មានលំអិត

សាលា​អន្តរជាតិALAប្រគល់​ប័ណ្ណសរសើរជូន​ដល់​សិស្ស​ពូកែសម្រាប់​ឆមាស​ទី​១ឆ្នាំ​សិក្សា​២០១៨-២០១៩

​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ សាលា​អន្តរជាតិ A.L.A ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប បាន​រៀបចំ​ពិធី​ប្រគល់​ប័ណ្ណសរសើរ ជូន​ដល់​សិស្ស​ពូកែ​សម្រាប់​ឆមាស​ទី​១ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ចំនួន​៧៥​នាក់ ទាំង​ខេមរភាសា និង ភាសា​អង់គ្លេស ក្នុង​នេះ​សិស្ស​ខេមរភាសា​កម្រិត​បឋម មាន​ចំនួន​១៨​នាក់ ខណៈ​ដែល​សាលា​មាន​សិស្ស​ចំនួន​៥៥៥​នាក់ ក្នុង​នេះ​សិស្ស​កុមារ​តូច​កម្រិត​ថ្នាក់​បឋម នៃ​ខេមរភាសា​មាន​ចំនួន ៩៣​នាក់ ក្នុងនោះ​កុមារី​ចំនួន​៤៥​នាក់...

ព័ត៌មានលំអិត

ស្លាប់​ម្នាក់និង​រង​របួសស្រាល​០២​នាក់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ កាល​ពី​ម្សិលមិញ​

​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​គោយន្ត​កែ​ច្នៃ​ពណ៌​ខៀវ គ្មាន​ផ្លាកលេខ ជាមួយនឹង​ម៉ូតូ នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង មនុស្ស​ចំនួន​០២​នាក់​ផ្សេង​ទៀត...

ព័ត៌មានលំអិត

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នងនៅ​ឃុំ​ចំនួន​៣ក្នុង​ស្រុក​ពួក ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់កាល​ពី​ម្សិលមិញ​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ០៣ និង​៣០​នាទី​រសៀល ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ មាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ដ្រាក់​បាន​កើតឡើង នៅ​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​ពួក បណ្ដាល​ធ្វើឲ្យ​ខូចខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នង រួមមាន ៖ ១. នៅ​ឃុំ​ខ្នាត របើក​ដំបូល​ផ្ទះ​ចំនួន​៧​ខ្នង និង​រលំ​ផ្ទះ​ចំនួន​០២​ខ្នង...

ព័ត៌មានលំអិត

យុវ​សិស្ស​ចំនួន​២០៥​នាក់មក​ពី​វិទ្យាល័យ​ចំនួន​០៣​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​

​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ យុវ​សិស្ស​ចំនួន​២០៥​នាក់ មក​ពី​វិទ្យាល័យ​ចំនួន​០២ និង អនុវិទ្យាល័យ​ចំនួន​១​ក្នុង​ក្រុង​សៀមរាប រួម​មាន​វិទ្យាល័យ​១០​មករា​១៩៧៩ , វិទ្យាល័យ​អង្គរ និង អនុវិទ្យាល័យ​ព្រះ​ឥ​ន្ធ​កោសា ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា ដើម្បី​បំពេញ​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រឡង​ចេញ ឬ ត្រូវ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា និង​ដើម្បី​ពង្រីក​សមាជិក​យុវជន​ថ្មី សម្រាប់​បំពេញ​សកម្មភាព​មនុស្សធម៌ ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​វិទ្យាល័យ​១០​មករា​១៩៧៩...

ព័ត៌មានលំអិត
Page 617 of 699 1 616 617 618 699

Recommended

សូម Like និង Follow ពួកយើង