ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទ​អកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការតាំង​ទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ ខណៈ​ដែល​ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ទទួល​បាន​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។​ ​លទ្ធផល​បឋម ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣ មាន​សំណល់​ខឿន​ក្រោម​បង្អស់...

ព័ត៌មានលំអិត

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​១៥​នាក់បាន​រងរបួស​ធ្ងន់ – ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក​

​លេាក​វរៈសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​ព្រឹក ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​រុន​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ដោយសារ​រថយន្ត​បើក​ធ្លាក់​ផ្លូវ ទៅ​បុក​នឹង​ដើមឈើ បណ្ដាលឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់ បាន​រងរបួស​ធ្ងន់ - ស្រាល ។​...

ព័ត៌មានលំអិត

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

​បច្ចុប្បន្ន​នេះ​នៅលើ​ពិភពលោក​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៥០​ភាគរយ ចូលចិត្ត​តំបន់​ទេសចរណ៍​វប្បធម៌ និង​ប្រមាណ​ជាង​៣០​ភាគរយ​ចូលចិត្ត​ចំពោះ​ទេសចរណ៍ធម្មជាតិ ឬ​អេកូ​ទេសចរណ៍ ទន្ទឹម​នឹង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​មាន​តំបន់​ទេសចរណ៍ ដ៏​មាន​សក្តានុពល​ខ្លាំង​ទាំងនោះ​ផងដែរ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​ ​ប៉ុន្តែ​តំបន់​ទេសចរណ៍​មាន​សក្ដានុពល នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ចំណីអាហារ​ក៏​ជា​ផ្នែក​មួយ ក្នុង​ការទាក់ទាញ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឲ្យមក​ស្នាក់នៅ និង​កំសាន្ត​ផងដែរ តួ​យ៉ាង​ក្នុង​ក្រុង​សៀមរាប ភោជនីយដ្ឋាន និង​អាហារ​តាម​ដង​វិថី​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក បាន​និង​កំពុង​មាន​វត្តមាន​នៅទីនេះ​។​ ​ដោយ​មើលឃើញ​ពី​ឱកាស​នេះ...

ព័ត៌មានលំអិត

ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ឆ្នាំ​២០១៩ បាន​ចាប់ផ្ថើម​ហើយ​នៅក្នុង​ខេត្ត​សៀមរាប​

​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​បើក​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ប្រចាំ​ឆ្នាំ​លើក​ទី​២៦ ឆ្នាំ​២០១៩​ហើយ ដែល​មាន​វិញ្ញាសារ​ដូចជា ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង ទី​១២ នៅ​វិទ្យាល័យ ១០​មករា ១៩៧៩ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​ការប្រឡង​នេះ...

ព័ត៌មានលំអិត

សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នាំយក​ថវិកា​ប្រគល់​ជូន​ក្រុមគ្រួសារ​សព​មន្ត្រីនគរបាល​ខេត្តសៀមរាប​

​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តំណាង​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត និង ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជា​មន្ត្រី​នគរបាល​ខេត្តសៀមរាប នាំយក​ថវិកា​ចំនួន​៦​លាន​រៀល ដែល​ជា​ថវិកា​របស់​ស​មាគ​ម​មិត្ត​នគរបាល​ជាតិ​កម្ពុជា និង​ថវិការ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ និង​សប្បុរសជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយចំនួន​ទៀត ជូន​ដល់​ក្រុមគ្រួសារ​សព​លោក​អនុសេនីយ៍ទោ...

ព័ត៌មានលំអិត

ប្រតិភូ​ខេត្ត​ស៊ី​ឈួននៃ​ប្រទេស​ចិន មក​សិក្សា​ស្វែង​យល់​សម្រាប់​ការវិនិយោគ​នៅក្នុង​ខេត្ត​សៀមរាប

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោក Xiang Qiongha ប្រធាន​ប្រតិភូ​ខេត្ត​ស៊ី​ឈួន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប​នាពេល​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ ស្វែងយល់ និង រក​ឱកាស​ឲ្យ​ខេត្ត​ស៊ី​ឈួន បាន​ចូលរួម​ក្នុង​កម្មវិធី​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​ឲ្យ​កាន់តែ​សកម្ម...

ព័ត៌មានលំអិត

យប់មិញ​នៅ​ចំណុច​ភូមិ​ជ្រៃ បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​កាប់សម្លាប់ ខណៈ​សមត្ថកិច្ច​កំពុងតែ​បើក​ការស៊ើបអង្កេត​

​លោក​ឧត្តមសេនីយ៍ ភឹង ចិន្តា​រ៉េត ស្នងការរង នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ បានឲ្យដឹង​ថា​នៅវេលា​ម៉ោង​២​និង​០៤​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ បុរស​ម្នាក់​ឈ្មោះ ព្រឿន ហូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ កាប់​បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង...

ព័ត៌មានលំអិត

ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួល​ជួបឯកឧត្តមឯកអគ្គរដ្ឋទូត​ហ្វីលីពីន ជម្រាបលាបញ្ចប់​ការងារ​ការទូត​ប្រចាំ​កម្ពុជា​

​ក្នុងឱកាស​បញ្ចប់​អាណិត្ត​បេសកកម្ម​ការទូត រយះពេល​៤ ឆ្នាំ នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ឯកឧត្តម ក្រី​សស្តូ​ហ្វឺ បាល់​តា​ហ្សា មុន​ទើ​រ៉ូ​(Christopher Baltazar MONTERO) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលជួប ជម្រាបលា ឯកឧត្តម ខៀវ កាញារីទ្ធ...

ព័ត៌មានលំអិត

លោកជំទាវ ទា​ង អេង ទៀ​សីហា ចុះសួរសុខទុក្ខ​កុមារ​រងគ្រោះ​ដោយ​រលាកភ្លើងនៅ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧

​កាលពី​រសៀល ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​ចុះ​សាកសួរ​សុខទុក្ខ​កុមារា​ម្នាក់​ឈ្មោះ រឿន ផាន់​ណា អាយុ​៨​ឆ្នាំ...

ព័ត៌មានលំអិត

ក្រសួង​សុខាភិបាល ប្រកាស​បញ្ឈប់​ឲ្យប្រើ​ប្រាស់និង​ប្រមូល​មក​វិញនូវ​ថ្នាំ​លើសឈាមចំនួន​៤​ប្រភេទ ក្រោយ​រកឃើញថា បង្ក​ឲ្យមាន​ជំងឺមហារីក​

​ក្រសួង​សុខាភិបាល បានប្រកាស​បញ្ឈប់​ឲ្យប្រើ​ប្រាស់ និង​ប្រមូល​មក​វិញ នូវ​ថ្នាំ​លើសឈាម ចំនួន​៤​ប្រភេទ​រួមមាន​៖ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet ក្រោយ​រកឃើញថា ថ្នាំ​លើសឈាម​ប្រភេទ​នេះ បង្ក​ឲ្យមាន​ជំងឺមហារីក​។​ ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ក្រសួង នឹង​បន្ត​ធ្វើ​ការត្រួតពិនិត្យ...

ព័ត៌មានលំអិត
Page 623 of 699 1 622 623 624 699

Recommended

សូម Like និង Follow ពួកយើង