មន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច បានឱ្យដឹងថា ជនមានពិការភាព គឺសំដៅចំពោះមនុស្សដែលមានពិការភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញា ឬសតិអារម្មណ៍រយៈពេលវែង ដែលក្នុងអន្តរកម្មជាមួយឧបសគ្គផ្សេងៗ នៃអាកប្បកិរិយា និងបរិស្ថាន ដែលរារាំងដល់ការចូលរួមយ៉ាងពេញលេញ និងការរើសអើងនៅក្នុងសង្គម។ ក្នុងកម្មវិធីសន្ទនាមតិ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក បឹង ពេជ្រ អនុប្រធានមន្ទីរសង្គមកិច្ច...
ព័ត៌មានលំអិតកន្លងមកស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលប្រឈមទៅនឹងការធ្លុះធ្លាយ បង្កឡើងដោយសារសារធាតុគីមីផ្សេងៗ ដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃ រួមមាន៖ការប្រើប្រាស់ទូទឹកកក បរិក្ខារត្រជាក់ និងឧបករណ៍ផ្សេងៗទៀត ដែលមានផ្ទុកសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ជាដើម។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តពិធីសាម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ដែលរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦...
ព័ត៌មានលំអិតអគារសិក្សា១ខ្នង មាន២បន្ទប់ និងបរិក្ខាសម្ភារៈសិក្សាមួយចំនួនទៀត ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ផ្តល់តាមរយៈអង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជា ផ្ដល់ជូនសាលាបឋមសិក្សាដំបូកខ្ពស់ ក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ។ លោក អៀង ពិសិដ្ឋ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច ដែលយុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ...
ព័ត៌មានលំអិតអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លី ធុជ បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាសមាជិកអនុសញ្ញាអូតាវ៉ា នៅសារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន នឹងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ា ចូលទស្សនាឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីននារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដឹកនាំដោយ ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងារ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរាចំនួន ១០គ្រួសារ រស់នៅសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជាការជួយសម្រួលដល់ជីវភាពខ្វះខាតរបស់ពួកគាត់។ មានប្រសាសន៍ក្នុងឱកាសនោះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មនុស្សប្រមាណជាបីពាន់នាក់ មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅមុខប្រាសាទអង្គររបស់កម្ពុជា ដើម្បីដង្ហែក្បួនបង្ហាញនូវឆន្ទៈចង់ឃើញពិភពលោកមួយគ្មានគ្រាប់មីន។ ការជួបជុំដង្ហែរក្បួននេះអ្នកចូលរួមត្រូវដើរដង្ហែរលើរយៈចម្ងាយផ្លូវប្រមាណជា៤គីឡូម៉ែត្រពីមុខប្រាសាទអង្គរ វត្តដល់ព្រលានជល់ដំរីនៃក្រុងអង្គរធំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤មានប្រសាសន៍ថា ការជួបជុំគ្នានេះ មិនមែនត្រឹមតែដើម្បីដង្ហែរក្បួនប៉ុណ្ណោះទេ ប៉ុន្តែនេះ ជាការប្តេជ្ញាចិត្តរួមគ្នារបស់ពិភពលោក ដែលចង់បានសន្តិភាពយូរអង្វែង។...
ព័ត៌មានលំអិតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃនិងអង្គការUNHCRសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនិងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤នៅខេត្តសៀមរាបជូនដល់មន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុងស្រុកនៅខេត្តសៀមរាបសរុបចំនួនជាង៣០០នាក់។វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងតម្រង់ទិសការងារចុះបញ្ជីអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មដល់មន្ត្រីអ្តានុកូលដ្ឋានដែលមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ឋឱ្យបានយល់អំពីបញ្ញតិនៃច្បាប់ដែលត្រូវយកមកអនុវត្តនិងលិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋនឹងការឯកសារអត្រានុកូលដ្ឋានដែលនៅជាធរមានដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងជាពិសេសស្របតាមគតិយុត្តថ្មីៗដែលចេញជាបន្តបន្ទាប់។ ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិនិងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោក លី សារី អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់...
ព័ត៌មានលំអិតវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឲ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានដំណើរការរយៈពេល១ថ្ងៃកន្លះ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម...
ព័ត៌មានលំអិតកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ខេត្តសៀមរាប នៅសាលប្រជុំមន្ទីរសង្គមកិច្ចខេត្ត ដោយបានការចូលរួមពី ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.