ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​បង្កើត​កម្មវិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ​

​ដោយ​មាន​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ស្វីស ក្រោម​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​សហការ​បង្កើត​កម្មវិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ដោយ​បាន​នាំ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​៩០​នាក់ ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​ខេត្ត​សៀមរាប ខណៈ​កន្លងមក បាន​ដាក់ឱ្យ​ប្រើប្រាស់​ផែនទី​ទេសចរណ៍ "​សៀមរាប​ក្រៅពី​ប្រាសាទ​”...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ដ​សៀមរាប សុំ​ឲ្យ​សមាគ​មមួយ​មក​ពី​ប្រទេស​ចិន បន្ត​ជួយ​អភិវឌ្ឍន៍ និង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្ដ ខណៈ​ប្រធាន​សមាគម​សន្យាថា នឹង​ជួយ​កៀងគរ​សប្បុរសជន ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​

ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​សម្ភោ​ធ​សមាគម​ចិន​ឈ្មោះ វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន នៅ​ខេត្ដ​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ បាន​អំពាវនាវ​ដល់​សមាគម បន្ត​ជួយ​អភិវឌ្ឍន៍ និង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្ដ​សៀមរាប ព្រោះថា កម្ពុជា​ធ្លាប់​មាន​សេដ្ឋកិច្ច​រីកចម្រើន​មុន​ឆ្នាំ ១៩៧០ ហើយ​ដោយសារ​សង្គ្រាម បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​អ្វី​ទាំងអស់ ។​...

ព័ត៌មានលំអិត

សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​ទំនិញ​ហួស​កាល​បរិច្ឆទ​មួយចំនួនតូច នៅ​ហាង​លក់ទំនិញ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​មិញ​នេះ​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​វេច​ខ្ចប់​រួច និង​គ្រឿង​កំប៉ុង នៅ​តាម​ហាង​លក់ទំនិញ​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ដែល​បាន​សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​មួយចំនួន​តូច មានដូចជា​ភេសជ្ជៈ​កំប៉ុង​ចម្រុះ​ចំនួន​១៦​កំប៉ុង , កាហ្វេ​ចំនួន​៦​កញ្ចប់ , មី​កំប៉ុង​ចំនួន​៣​កំប៉ុង និង​សាច់ជ្រូក​ងៀត​ចំនួន​២​កញ្ចប់ ហើយ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ទាំងនេះ ត្រូវបាន​ដកហូត​ទៅ​រក្សាទុក ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ ។​ ​លោក ព្រៅ...

ព័ត៌មានលំអិត

គ្រួសារ​រងគ្រោះ​ដោយសារ​រលំ​ផ្ទះ​នៅ​ភូមិ​សំរោង​ធំ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ជី​ក្រែង

​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ឡៅ សុខ​លាភ នាយក​រដ្ឋបាល​ស្រុក ជា​តំណាង​លោក ពៅ ប៊ុនធឿន អភិបាលស្រុក​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ជី​ក្រែង រួម​នឹង​សហការី​បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ជី​ក្រែង។ រួមមាន​អង្ករ​ចំនួន​២៥​គីឡូក្រាម , តង់​ចំនួន​១, មី​ម៉ា​ម៉ា ១​កេស ,​ទឹកស៊ីអ៊ីវ ១​យួរ...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​នៅ​ស្រុក​ជីក្រែង បាន​ទទួល​រងរបួស​ធ្ងន់ ដេា​យ​សារ​រន្ទះបាញ់​

​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​១៨ ខែតុលា​ឆ្មាំ​២០១៨​នេះ មាន​ករណី​រន្ទះបាញ់​មួយ​បាន​កើតឡើង​នៅ ត្រង់​ចំណុច​វាលស្រែ​ត្រពាំង​រាង ចម្ងាយ​១០​គីឡូម៉ែត្រ ពី​ភូមិិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់​ម្នាក់ ឈ្មោះ លេង ថន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភ្លោះ ហេ​ី​យ​ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ និង​កំពុង​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ពង្រ​លើ ៕...

ព័ត៌មានលំអិត

ផ្ទះ​ពលរដ្ឋ​ចំនួន​០៥​ខ្នង នៅ​ឃុំ​ស្រែ​ណូយ ត្រូវ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ កាលពី​រសៀល​មិញ​នេះ​

​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​ខ្យល់ក​ន្ទ្រា​ក់មួយ​កើតឡើង​នៅ​ចំណុច​ត្រាំ​កង់ ស្តិតនៅក្នុង​ភូមិ​ដៃអាវ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប បណ្ដាល​អោយ​ខូចខាត​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​០៥​ខ្នង ក្នុងនោះ ខូច​ទាំង​ស្រុង​០២​ខ្នង និង​ប៉ើង​ដំបូល​ចំនួន​០២​ខ្នង ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​គ្រេាះថ្នាក់​ដល់ជីវិត​មនុស្សឡេី​យ ។​ ​លំនៅដ្ឋាន​ដែល​រងគ្រោះ រួមមាន : 1.​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី...

ព័ត៌មានលំអិត

សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​សៀមរាប រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ នៃ​ការផ្តល់​ឱកាស​ការងារ​សម្រាប់​សិស្ស​-​និស្សិត​

​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​សៀមរាប បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ការងារ ដែល​ជា​ព្រឹត្តិការណ៍​វប្បធម៌ នៃ​ការផ្តល់​ឱកាស​ការងារ​សម្រាប់​សិស្ស​-​និស្សិត ដោយ​មាន​ការចូលរួម តាំង​ពិ​ព័​រណ៌កា​រងារ ពី​បណ្តា​ក្រុមហ៊ុន សារ​ជីវ​កម្ម​នានា​ចំនួន​២៧​ស្ថាប័ន ដែល​ផ្ដោត​លើ​កម្មវិធី​ចំនួន​៤ គឺ​ទី​១. ការធ្វើ​បទ​បង្ហាញ ស្តី​ពី​ឱកាស​ការងារ​និង​អាជីព​ការងារ , ទី​២. ការផ្សព្វផ្សាយ​សេវាកម្ម ទំនិញ​និង​ក្រុមហ៊ុន ,...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បើក​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​របស់​ខ្លួន​ប្រមាណ ១០០​នាក់ ស្តី​ពី​ការយល់ដឹង​ទូទៅ​នៃ​ឥទ្ឋិពល​គ្រឿងញៀន និង​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺអេដស៍

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​រៀបចំ​សិក្ខាសាលា​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ព្រឹក​មិញ​នេះ នៅ​សណ្ឋាគារ​អង្គរ​ដាវ័​ណ្ណ ក្នុង​ក្រុង​សៀមរាប ស្តី​ពី​ការយល់ដឹង​ទូទៅ​នៃ​ឥទ្ឋិពល​គ្រឿងញៀន នឹង​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺអេដស៍ សម្រាប់​មន្ត្រី​ក្រោម​ឱវាទ​របស់​ក្រសួង​និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រយុទ្ឋប្រឆាំង​នឹង​ជម្ងឺ​អេដស៍ ប្រមាណ ១០០​នាក់ មកពី​ខេត្ត​កំពង់ធំ , សៀមរាប , ឧត្តរមានជ័យ , បន្ទាយមានជ័យ...

ព័ត៌មានលំអិត

ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៦៣​ម៉ែត្រ នៅ​ប្រាសាទបេង​មា​លា ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ជួសជុល​ស្ពានឈើ​ឡើងវិញ ខណៈ​ស្ពាន​ចាស់​មាន​ភាព​ពុកផុយ​ដោយ​អន្លើ​

​ស្ពានឈើ​មាន​ប្រវែង​២៦៣​ម៉ែត្រ នៅក្នុង​ប្រាសាទបេង​មា​លា ដែល​សាងសង់​កាលពី​ឆ្នាំ​២០០២​កន្លងមកនេះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ធ្វើ​ការជួស​ជុល​ឡើងវិញ​ហើយ ក្នុង​ប្រវែង​១៨៣​ម៉ែត្រ​ប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បាន​ពិនិត្យឃើញថា ស្ពានឈើ​នេះ​មាន​ភាព​ពុកផុយ​ដោយ​អន្លើ រួម​ទាំង​ការពង្រីក​តួ​ស្ពាន​ធំ​ជាង​មុន ព្រោះ​ស្ពាន​នេះ​មាន​សភាព​តូចចង្អៀត ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួលខុសត្រូវ​លើ​បច្ចេកទេស​ជួសជុល រី​ឯ​ក្រុមហ៊ុន ខាំ សា​មេ​ត ជា​អ្នក​ផ្តល់​ថវិកា​ទិញ​សម្ភារ...

ព័ត៌មានលំអិត

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

១- បរិមាណទឹកភ្លៀង គិតចាប់ពីម៉ោង៧ព្រឹឹក ថ្ងៃទី១៧ ខែតុលា ដល់ម៉ោង ៧ព្រឹក ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ២- ការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨

ព័ត៌មានលំអិត
Page 684 of 704 1 683 684 685 704

Recommended

សូម Like និង Follow ពួកយើង