ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

ជើងហោះហើរថ្មីចំនួន២ មកពីប្រទេសថៃ គឺក្រុមហ៊ុនអាកាសចរណ៍ Thai Airways International និងក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia បានចាប់ផ្ដើមបើកជើងហោះហើរដំបូងរបស់ខ្លួនឡើងវិញ បន្ទាប់ពីអាក់ខានប្រតិបត្ដិការមួយរយៈដោយសារវិបត្ដិជំងឺកូវីដ-១៩ ហើយធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដោយក្រុមហ៊ុនទាំងពីរនេះ នឹងបន្ដដឹកជញ្ជូនអ្នកដំណើរជាប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤តទៅ។ ឯកឧត្ដម...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ជាការរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំលេខមួយនៃរដ្ឋបាលខេត្ដសៀមរាប លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរស្ថានប័ន អង្គការដៃគូដែលពាក់ព័ន្ឋជុំវិញខេត្ត ជាច្រើនរូបផងដែរ។...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបង្ហាញក្តីរំពឹងថា ក្រុងសៀមរាប នឹងក្លាយជាក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខនេះ ហើយភាពបៃតងនេះ នឹងរួមចំណែកក្នុងការទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅក្នុងទឹកដីប្រាង្គប្រាសាទបុរាណកាន់តែច្រើនថែមទៀត។ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ ក្នុងពិធីដាំកូនឈើចំនួន៤០០ដើម ជាប្រភេទដើមត្របែកព្រៃ ក្នុងក្រុងសៀមរាប បានកោតសរសើរចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តសៀមរាប ដែលបានខិតខំដាំកូនឈើទាំងប្រភេទឈើព្រៃ ឈើលម្អគ្រប់ប្រភេទ...

ព័ត៌មានលំអិត

វត្តដំណាក់ក្នុងក្រុងសៀមរាប បានទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នា ដង្ហែអង្គកឋិនទានសាមគ្គី យកទៅវេរប្រគេន ដល់ភិក្ខុសង្ឃនៃវត្តដំណាក់ ក្រុងសៀមរាប ដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក ដែលអង្គកឋិនសាមគ្គី ទទួលបានបច្ច័យចំនួនជាង៦០លានរៀល សម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុ-សាមណេរក្នុងវត្តទាំង៧៤អង្គ ហើយថវិកាមួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់សម្ភារៈសិក្សា ដល់ភិក្ខុ សាមណេរដែលកំពុងសិក្សារៀនសូត្រផ្នែកពុទ្ឋិក:បឋមសិក្សា និងពុទ្ឋិកៈវិទ្យាល័យ និងមួយផ្នែកទៀតលៃលក កែលំអ...

ព័ត៌មានលំអិត

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៧ នៃស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្រីស្នំ បានចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចំនួន៧ រួមមាន ភូមិស្លែងតាវេត ភូមិពង្របត់ចាន់ ភូមិស្លែងគង់ ភូមិល្បើក ភូមិសំរោង ភូមិក្លាំងហាយ និងភូមគោកថ្កូវ ក្នុងឃុំក្លាំងហាយ នៃស្រុកស្រីស្នំ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តពោធិ៍ល្បើក...

ព័ត៌មានលំអិត

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុចកាំជ្រួច

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដឹកនាំដោយលោក អុឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ លោក អុឹង គឹមលាង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍ ជូនដល់យុវជនកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងលោកគ្រូអ្នកគ្រូ និស្សិតសាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យបៀលប្រាយ ក្រោមអធិបតីភាព ឯកឧត្ដមសាស្រ្តាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ...

ព័ត៌មានលំអិត

កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍

ដើម្បីជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើការពិភាក្សាលើសេចក្តីព្រាងស្តីពីស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលនេះជាការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព។ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលការណ៍ណែនាំស្តីពីសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម...

ព័ត៌មានលំអិត

មន្រ្តីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ រក្សាតម្លៃខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ

ខេត្តសៀមរាប ជាខេត្តគោលដៅទេសចរប្រវត្តិសាស្ត្រដ៏ធំសម្រាប់កម្ពុជា ដូច្នេះការគ្រប់គ្រង ទុកដាក់សំរាម គឺជាបញ្ហាអាទិភាពមួយដែលទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធ និងពលរដ្ឋទូទៅ ចូលរួមទាំងអស់គ្នាលើបញ្ហាគ្រប់គ្រងសំរាមនេះ។ លោក ពៀច ប៉ូន ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តសៀមរាប មានទីលានចាក់សំរាម ២កន្លែង...

ព័ត៌មានលំអិត
Page 72 of 702 1 71 72 73 702

Recommended

សូម Like និង Follow ពួកយើង