ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួង ចុះសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន ចំនួន២៩៣គ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប។...

ព័ត៌មានលំអិត

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសុខភាពសត្វ សំដៅពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក

កិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសុខភាពសត្វរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ត្រូវបានបើកជាផ្លូវការ នៅខេត្តសៀមរាប មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត តាន់ ផាន់ណារ៉ា អគ្គនាយក នៃនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្មកម្ពុជា និងប្រតិភូវៀតណាម ដឹកនាំដោយ លោកបណ្ឌិត Phan...

ព័ត៌មានលំអិត

ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

បន្ទាប់ពីមានការប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក្នុងការលើកកម្ពស់សុខភាពអនាម័យ ពេលនេះខេត្តសៀមរាប ទទួលបានជោគជ័យក្នុងនាមជាខេត្តដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ហើយជាខេត្តទី១០ នៅប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសម្រេចនេះគឺមានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ខណៈបច្ចុប្បន្ននេះក្រសួងក៏បានកំពុងតែអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះពិនិត្យ និងផ្ដល់សេវាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជូនពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពចុងឃ្នៀស សហការជាមួយអង្គការ UNICEF អង្គការ RACHA បានចុះពិនិត្យ និងផ្ដល់សេវាជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានផ្ទះបណ្តែតទឹក ក្នុងភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប មានជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ផ្តល់នូវវ៉ាក់សាំងដល់កុមារមានអាយុក្រោម ២ឆ្នាំ ផ្ដល់ថ្នាំទម្លាក់ព្រូនដល់កុមារ ពិនិត្យសម្ពាធឈាម ជាតិស្ករ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនិងមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

សម្រាប់បិណ្ឌទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន រួមនឹងយុទ្ធជនយុទ្ធនារី ដែលបានលះបង់អាយុជីវិត...

ព័ត៌មានលំអិត

ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក មួន សុភាព បានបង្ហាញថា តាមរយៈផ្ទាំងទស្សនិយភាពល្ខោននិយាយរឿង "ផ្កាស្រពោន" ដែលនឹងសម្ដែងជូនសាធារណជនទស្សនា នាចុងខែកញ្ញា នឹងធ្វើឱ្យសាធារណជនទូទៅ ពិសេសយុវជនជំនាន់ក្រោយ បានស្គាល់ការតែច្បាស់ពីសិល្បៈមួយនេះ ដែលជាសិល្បៈមួយកំពុងប្រឈមនឹងការបាត់បង់ ព្រោះមិនសូវមានក្រុមសម្ដែង និងមិនសូវមានអ្នកគាំទ្រ។ លោក មួន សុភាព នៅថ្ងៃទី២៥...

ព័ត៌មានលំអិត

មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងស្រុកជីក្រែង ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជូនដំណឹងពីការផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង។ សេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកជីក្រែង បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់លើកំណាត់ផ្លូវមួយចំនួនដូចជា ផ្លូវខេត្តលេខ ៦២-៣, ២៦៦, ២៦៥A,...

ព័ត៌មានលំអិត

ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន

ក្រុមម៉ូតូធំចំនួន ៣១គ្រឿង ដឹកនាំដោយ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចស្វែងយល់តំបន់ទេសចរណ៍ និងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តមណ្ឌលគិរី នាភូមិភាគឦសាន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមម៉ូតូធំបានមកដល់ទឹកដីខេត្តមណ្ឌលគិរី ដោយសុវត្ថិភាព និងពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត នៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។...

ព័ត៌មានលំអិត

គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយជាផ្ទះ ១ខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា

គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ទទួលបានផ្ទះមួយខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា (New Hope Cambodia) ដែលពិធីប្រគល់នេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន លោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន រួមនឹងវត្តមានសប្បុរសជន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ លោក...

ព័ត៌មានលំអិត

ស្រុកចំនួន៣ក្នុងខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អាជ្ញាធរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងអាចនឹងបន្តធ្លាក់

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា ស្រុកចំនួន៣ ក្នុងខេត្តសៀមរាប គឺស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរបានជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ព្រោះប្រសិនជាភ្លៀងនៅតែបន្តធ្លាក់ វាអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់តំបន់ និងបណ្ដាស្រុកដទៃទៀតទូទាំងខេត្ត។ របាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ សម្រាប់ស្រុកជីក្រែង...

ព័ត៌មានលំអិត
Page 79 of 704 1 78 79 80 704

Recommended

សូម Like និង Follow ពួកយើង