កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) ត្រូវបានបើកកិច្ចប្រជុំជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ នៅលើទឹកដីនៃខេត្តសៀមរាប ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូងបន្ទាប់ពីក្លាយជាសមាជិកនៃសហភាពតាំងពីឆ្នាំ១៩៩៧មក។ កិច្ចប្រជុំនេះដែរ ប្រព្រឹត្តិទៅក្រោមវត្តមាន...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង ធូ តំណាង ឯកឧត្តម សែម សុវណ្ណនី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំរំចេក និងឧបត្ថមថវិកាដល់គ្រួសារមានជីភាពខ្វះខាតចំនួន៤គ្រួសារ ក្នុងនោះ ឧបត្ថម្ភថវិកាសម្រាប់សាងសង់ និងជួសជុលផ្ទះចំនួន៣គ្រួសារ។ ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន៦ខ្សែ និងគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំស្ពានត្នោត ឃុំល្វែងឫស្សី និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ង៉ោ ពង្សទិត្យសុវណ្ណៈ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្ពានត្នោត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប បានបន្តដឹកនាំយុវជន និងសិស្សានុសិស្ស ដោយមានការចូលរួមពីវិស័យឯកជនជាច្រើននាក់ រួមគ្នាដាំកូនឈើប្រភេទដើមក្ងោកប្រមាណ ២០០ដើម នៅតាមដងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដើម្បីជាការជំរុញ និងលើកសោភ័ណ្ឌភាពតំបន់ទេសចរណ៍ និងបង្កើតភាពបៃតងនៅតាមដងផ្លូវក្នុងក្រុងទាំងមូល។ លោក យុន...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំស្វាយលើ និងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ខន ឃាន់ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្វាយលើ...
ព័ត៌មានលំអិតថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ លោក ថាច់ លីខាន់ ប្រធានគ្រប់គ្រងអង្គការ RACHA ប្រចាំខេត្តសៀមរាប បានបង្ហាញថា បច្ចុប្បន្នគណៈកម្មាធិការផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម កំពុងក្លាយជាយន្តការមួយដ៏សំខាន់ ក្នុងការជួយធានា ជំរុញ គាំទ្រ និងអនុវត្តផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គមនៅកម្រិតមូលដ្ឋានទទួលបានប្រសិទ្ធិភាពខ្ពស់ ជាពិសេសការកែលម្អការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានកាន់តែមានភាពល្អប្រសើរ។ លោក...
ព័ត៌មានលំអិតប្រៃសណីយ៍កម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៤ ដោយកិច្ចប្រជុំផ្តោតទៅលើកិច្ចសហប្រតិបត្តិការរវាងប្រតិបត្តិករប្រៃសណីយ៍ក្នុងតំបន់អាស៊ាន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រៃសណីយ៍នៃបណ្តាប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី ឥណ្ឌា ជប៉ុនជាដើម។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា...
ព័ត៌មានលំអិតគណៈកម្មការលទ្ធកម្មឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យសម្រាប់គម្រោងជួសជុលផ្លូវដី ២ខ្សែ ស្ថិតក្នុងភូមិរុងរឿង និងភូមិអភិវឌ្ឍន៍ នៃឃុំកន្ទួត ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឈង់ ឈា ប្រធានគណៈកម្មការលទ្ធកម្មឃុំកន្ទួត...
ព័ត៌មានលំអិតនៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា បានបើកវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយអង្គភាពស៊ីម៉ាក់នឹងផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការកសាងសមត្ថភាពជំនាញលេីការប្រេីប្រាស់គ្រឿងចក្រកម្ទេចមីន ដេីម្បីបង្កេីនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។ លោក សានុអិ...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងឃុំបាគង និងឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក យន់ វន់ ប្រធានគណៈកម្មការលទ្ធកម្មឃុំបាគង ស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.