នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាអាភាស...
ព័ត៌មានលំអិតស្នងការនគរបាលខេត្ដសៀមរាប លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានបង្ហាញការប្ដេជ្ញាចិត្ដអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមក្មេងទំនើងដែលធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្ដិសុខសង្គមជាតិ និងសុខសុវត្ថិភាពដល់ភ្ញៀវទេសចរនៅក្នុងខេត្តទេសចរណ៍មួយនេះ តាមយុទ្ធសាស្ដ្របារចកចេញពីទឹកឱ្យអស់ និងពន្លត់រងើកភ្លើងឱ្យអស់មិនបាច់អង្គុយបក់ផ្សែង។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្ដសៀមរាប មានក្មេងទំនើងបង្កបញ្ហាដល់តំបន់ទេសចរណ៍ ក៏ដូចជាធ្វើសកម្មដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ។ ចាប់ពីពេលនេះតទៅ ស្នងការនគរបាលខេត្ដសៀមរាប នឹងអនុវត្ដតាមបញ្ជារាជរដ្ឋាភិបាល នឹងមិនឱ្យមានក្មេងទំនើងធ្វើសកម្មភាពបានទៀតឡើយ...
ព័ត៌មានលំអិតក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ច រួមនឹងមន្ត្រីជំនាញ បានសំណូមពរដល់ឳពុកម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដានគ្រប់សកម្មភាពកូនៗរបស់ខ្លួន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន ត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នដោយសារបច្ចេកវិទ្យាមានការរីកចម្រើន និងទំនើប នាំឱ្យមានការវិវត្តនៃការលេងល្បែងស៊ីសង ដូចជាការចាក់បាល់អនឡាញ ការចាក់ទឹកភ្លៀង និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗទៀត...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបោះបង្គោលរបងហ៊ុំព័ទ្ធដីនៅសួនរុក្ខជាតិអង្គរ ជាគម្រោងរបស់រដ្ឋសុទ្ធសាធ ដែលគម្រោងនេះបម្រើឲ្យប្រយោជន៍សាធារណៈ គ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ។ សូមជម្រាបថា ការបញ្ជាក់របស់អាជ្ញាធរជាតិអាប្សរានេះ ធ្វើឡើងបន្ទាប់ពីកន្លងទៅនេះមានអ្នកលេងបណ្ដាញសង្គមតិកតុក (Tik Tok) មានអខោនឈ្មោះ តក់តក់ បានបង្ហោះខ្លឹមសារដែលមានន័យចោទប្រកាន់មកលើស្ថាប័នជាតិមួយនេះថា “ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីក្នុងតំបន់អង្គរចាប់ផ្ដើមធ្វើរបងហ៊ុំព័ទ្ធហើយ ដោយជ្រោកក្រោមស្លាកអាជ្ញាធរអប្សរា...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារនៅសាលាខេត្ត ចំនួន២៩៤នាក់ ស្រី១១៣នាក់ និងមិនបានចូលរួមចំនួន ៤៥នាក់ ដោយសារជាប់បំពេញបេសកកម្ម និងសុំច្បាប់ នឹងត្រូវធ្វើតេស្តនាពេលបន្ទាប់។ លោក លី...
ព័ត៌មានលំអិតជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈមចម្បង បន្ទាប់ពីជំងឺទាំងនោះកំពុងមានការកើតឡើងថ្មីៗ ឯចំនួនអ្នកស្លាប់ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងពីធីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មានប្រសាសន៍ថា បើទោះបីជាវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប នឹងធ្វើការពិន័យអន្តរការណ៍ ចំពោះប្រតិបត្តិករផ្តល់សេវាកម្មបូម ដឹកជញ្ជូន និងបោះចោលសំណល់ភក់បង្គន់ពីអាងស៊ិបទិច ដែលពុំមានលិខិតអនុញ្ញាតពីរដ្ឋបាលក្រុង-ស្រុក ឬដឹកជញ្ជូនយកទៅបញ្ចេញចោលខុសទីតាំង ឬតាមទីសាធារណៈដែលកំណត់ដោយស្ថាប័នជំនាញចំនួន ៤០០.០០០រៀល ចំពោះអាជីវកម្មជាលក្ខណៈគ្រួសារ និង ១.០០០.០០០រៀល ចំពោះអាជីវកម្មជាលក្ខណៈក្រុមហ៊ុន ហើយក្នុងករណីមិនរាងចាលត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេរដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន។ ថ្លែងក្នុងកិច្ចប្រជុំការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរសៀលថ្ងៃទី៥ ខែមីនា...
ព័ត៌មានលំអិតលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់អគ្គិភ័យ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាង គ្រោះលិចទូកកណ្តាលទន្លេ ឬសមុទ្ររាប់សិបដង ព្រោះវាមិនត្រឹមតែឆេះឆាបអស់រលីងនូវទ្រព្យសម្បត្តិ ដែលខិតខំរកស៊ី សន្សំទុកជាយូរឆ្នាំមកហើយនោះទេ តែថែមទាំងបានឆក់យកនូវជីវិតកូនចៅ ប្តីសី ព្រមទាំងសមាជិកគ្រួសារមួយចំនួនទៀត ដែលធ្វើឱ្យជនរងគ្រោះមានការរន្ធត់ និងសង្វេគយ៉ាងខ្លាំង ដូចដែលពាក្យចាស់បុរាណខ្មែរបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ...
ព័ត៌មានលំអិតប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ នៃប្រជាពលរដ្ឋសរុប ២០០គ្រួសារ ដែលបានផ្ដិតមេដៃស្នើសុំផ្លាស់ប្ដូរមេភូមិលោក មួង មាន មេភូមិអារញ្ញ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានសម្រេចទទួលយកការសម្របសម្រួលពីលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ការសម្របសម្រួលនេះ លោក ចៅសង្កាត់សៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.