នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺផ្លូវ និងភ្លើងពញ្ញាក់ស្មារតីបន្ថែម ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។ លោក លី សារី បានលើកឡើងថា ការរៀបចំនេះគឺដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមចំណុចប្រឈមនានា...
ព័ត៌មានលំអិតនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅក្នុងក្រុងសៀមរាប សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។ បើតាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញអំពីទីតាំងសំខាន់ៗដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុងសៀមរាប រួមមាន៖ ផ្លូវជាតិលេខ៦...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវវិធានការហាមឃាត់របស់ក្រសួងមហាផ្ទៃ ចំពោះការបញ្ជាក់ដឹងឮ ឬការយល់ព្រមលើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីរបស់សមាជិក ឬសហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដឹកនាំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។ ក្នុងឱកាសនោះ លោក អ៊ឹង...
ព័ត៌មានលំអិតថ្លែងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការថែទាំដោយយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត (Trauma-Informed Care)» ជូនអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី១០ ខែតុលានេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្ត បានបង្ហាញថា បច្ចុប្បន្នអំពើហិង្សាផ្លូវចិត្ត កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងសង្គម ទោះបីជាអំពើហិង្សាផ្លូវកាយមិនមានភាគរយខ្ពស់ដូចមុនក៏ដោយ ដែលបញ្ហាទាំងនេះភាគច្រើនត្រូវបានប្រជាពលរដ្ឋមួយចំនួនមើលរំលង ដែលបញ្ហានេះវានឹងអាចជះឥទ្ធិពលអវិជ្ជមានទៅដល់កូនចៅជំនាន់ក្រោយ។ លោកស្រី ម៉ននី រង្សី...
ព័ត៌មានលំអិតអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា...
ព័ត៌មានលំអិតថ្លែងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ។ លោក...
ព័ត៌មានលំអិតរយៈពេល៨ខែ ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប រួមមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិ បានធ្វើការស្រាវជ្រាវ និងធ្វើតេស្ដរកជំងឺគ្រុនចាញ់សរុបបានចំនួន ៨២ ២៩៣ ករណី ហើយក្នុងនោះក្រុមការងារបានរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ដែលសុទ្ធតែជាប្រភេទ វីវ៉ាក់ (Pv)។ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥...
ព័ត៌មានលំអិតគិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន៨៦គ្រួសារ ស្មើនឹង២០៨នាក់ បានចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលធ្វើឱ្យចំនួនជនភៀសសឹកកើនដល់ចំនួន ១ ១៥៤គ្រួសារ ស្មើនឹង ៣ ៧០១នាក់ នៅទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោម ១ ១៥៤គ្រួសារខាងលើ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បញ្ហាប្រឈមនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលតម្រូវឱ្យមានការឆ្លើយតបជាសកល និងស្របគ្នា ដោយគ្មានប្រទេសណាមួយអាចប្រយុទ្ធតែម្នាក់ឯងបានឡើយ។ ក្នុងសន្និសីទថ្នាក់តំបន់ស្ដីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ” នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច...
ព័ត៌មានលំអិតមន្ត្រីជានខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោកទាំងអស់ឱ្យមានការគោរពច្បាប់ ដោយមិនត្រូវដឹកទំនិញលើសទម្ងន់ដែលច្បាប់កំណត់នោះទេ ព្រោះការដឹកជញ្ជូនលើសទំងន់គឺមិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.