សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ទឹកស្អាតក្នុងក្រុងសៀមរាប នឹងបង្កើនសមត្ថភាពផលិតដល់៩០ពាន់ម៉ែត្រត្រីគុណ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ

បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងបានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ ឬស្មើនឹងការផលិតបាន៣០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលបរិមាណនេះទាមទារឲ្យមានការពង្រីកសមត្ថភាពរហូតដល់ ៩០ពាន់ម៉ែត្រត្រីគុណ នេះបើតាមការឲ្យដឹងពី លោក ឃុត វុត្យារិទ្ធិ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ លោក ឃុត វុត្យារិទ្ធិ បញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ក្រុងសៀមរាបនេះ អនុវត្តន៍ដោយផ្អែកតាមការសិក្សាអំឡុងឆ្នាំ២០១០ និងចុះកិច្ចព្រមព្រៀងឥណទាន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បំផុសការពាក់ម៉ាសដល់ប្រជាពលរដ្ឋក្នុងក្រុងនិងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បាននាំយកម៉ាស១,៨០០០ម៉ាស ចែកជូនដល់អាជីករនៅក្នុងផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដើម្បីបំផុសការពាក់ម៉ាស ក្នុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។...

ព័ត៌មានលំអិត

គិតត្រឹមព្រឹកថ្ងៃទី១ធ្នូនេះ គ្រូពេទ្យក្នុងខេត្តសៀមរាប ទទួលបានសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ចំនួន៣៩៨សំណាក

គិតត្រឹមម៉ោង១១:១៥នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានស្ម័គ្រចិត្តផ្ដល់សំណាក ពិនិត្យរកជំងឺកូវីដ-១៩ មានចំនួនសរុប៣៩៨នាក់ហើយ ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បង្ហាញថា សម្រាប់ថ្ងៃដដែលនេះ...

ព័ត៌មានលំអិត

ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូងថ្មីៗនេះ សម្ដេចតេជោ បានហៅថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”

ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ថ្មីៗនេះ សម្ដេចតេជោ បានហៅថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” គិតមកដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សំណាកចំនួន ២,២៤៧សំណាក ត្រូវបានពិនិត្យ ក្នុងចំណោមសំណាកសរុបចំនួន ៣,៣៣២សំណាក ក្នុងនោះមនុស្សចំនួន១៤នាក់ ត្រូវបានរកឃើញថា មានវិជ្ជមានជំងឺកូវីដ១៩។ ចំពោះការឆ្លងចូលសហគមន៍ជាលើកដំបូង និងគ្មានប្រភពច្បាស់លាស់ ត្រូវបានសម្ដេចតេជោ ហ៊ុន...

ព័ត៌មានលំអិត

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស   នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្រុមសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស ហៅកាត់ថា គ.ខ.ប.ជ មានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិភាក្សា និងរិះរកវិធីសាស្ដ្រពន្លឿនការដោះស្រាយ និងទប់ស្កាត់ការធ្វើសកម្មភាពជួញដូរមនុស្សនៅខេត្ដសៀមរាប ដែលមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ឋសរុប៥៤នាក់។ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន...

ព័ត៌មានលំអិត

សំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប នៃខេត្តសៀមរាប កើនឡើងពីជិត២០០តោន ទៅជិត២៥០តោន ក្នុងឆ្នាំ២០២០

នៅឆ្នាំ២០១៩ ដោយមានកិច្ចសហការរវាង រដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថាន និងអង្គការមូលនិធិទំពាំងស្នងឬស្សី សំណល់ប្លាស្ទិកជាង ៤០០០ការ៉ុង ឬស្មើនឹងទម្ងន់ជិត ២០០ តោន ត្រូវបានប្រមូលចេញពីបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយចំនួននេះបានកើនដល់ជាង ៥០០០ការ៉ុង ឬស្មើនឹងជិត ២៥០ តោន នៅឆ្នាំ២០២០ នេះបើតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន ក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ...

ព័ត៌មានលំអិត

មន្រ្តីនគរបាលខេត្តសៀមរាបអះអាងថា គ្មានបទល្មើសព្រហ្មទណ្ឌណាត្រូវបានដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះឡើយ

លោកវរសេនីយ៍ទោ ឆាន់ វុទ្ធី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា រាល់បទល្មើសដែលស្ថិតក្នុងប្រភេទបទល្មើសឧក្រិដ្ឋ មិនត្រូវមានការសម្របសម្រួលក្រៅប្រព័ន្ធច្បាប់នោះឡើយ បើសិនជាការប្រព្រឹត្តនោះ បង្កឲ្យមានរបួសស្នាម រហូតធ្វើឲ្យមានពិការភាព ឬបាត់បង់អាយុជីវិត ជាដើម ។ លោកមានប្រសាសន៍ទៀតថា ផ្អែកតាមច្បាប់នៃក្រមព្រហ្ម គឺមិនអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះទេ ប៉ុន្តែប្រភេទបទល្មើសណាដែលមិនបង្កឲ្យមានភាពធ្ងន់ធ្ងរ ទាំងអាយុជីវិត...

ព័ត៌មានលំអិត

រថយន្តដឹកទំនិញ១គ្រឿងបើកបរមិនប្រយ័ត្ន បុករថយន្តទំនើប១គ្រឿងទៀតបណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

បើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលវេលាម៉ោង០៨ និង៣០នាទីព្រឹកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយរថយន្តដឹកទំនិញ១គ្រឿង បើកបរមិនប្រយ័ត្នបានទៅបុករថយន្តទំនើប១គ្រឿងទៀត បណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។ លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តទាំង២ខាងលើ បើកបរច្រាស់ទិសគ្នា ដោយរថយន្តមួយគ្រឿងម៉ាក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិតដោយសារមិនគោរពតាមគោលការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធវិធានការការពារកូវីដ-១៩   នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចំរុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៏ខេត្តសៀមរាប ដោយក្នុងនោះក្រុមការងារ បានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត គឺទី១.ទីតាំងស្កាយបា ដឺ វ័ន បាយធី ( The...

ព័ត៌មានលំអិត

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប បញ្ជាក់ថា បញ្ហាសត្វគោងាប់ជាង៣០ក្បាលនៅក្នុងស្រុកស្រីស្នំគឺសង្ស័យដោយសារជំងឺអុតក្ដាម

លោក ព្រំ វ៉ិច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន...

ព័ត៌មានលំអិត
Page 36 of 94 1 35 36 37 94

Recommended

សូម Like និង Follow ពួកយើង