សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត នៅ​ក្នុង​ស្រុក​ពួក កាលពី​យប់មិញ​

​មន្ត្រី​នគ​បាល​ចរាចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ ២០១៩ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​និង​រថយន្ត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅនឹងកន្លែង​កើតហេតុ ឈ្មោះ សឿន​ស្រីមុំ...

ព័ត៌មានលំអិត

កំលាំង​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​២​កន្លែង ក្នុង​ខេត្តសៀមរាប​

​វេលា​ម៉ោង​០៨​និង​៣០​ព្រឹក នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កំលាំង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ស្រី កែវ​សុ​ភះ លោក ចាន់​តុង នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ចុង​ឃ្នៀ​ស​កងរាជអាវុធហត្ថ​ផ្នែក​រដ្ឋបាល​ជលផល​ក្រឡាញ់​សមាគមន៍​នេសាទ​ចុង​ឃ្នៀ​ស​ប្រជា​ការពារ សមាគមន៍​នេសាទ​កែវ​ពណ៍ និង​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៌​ចុះបង្ក្រាប​ទ​ល្មើស​នេសាទ នៅ​ចំណុច​អូរ​ប្រតប់​រហូត ដល់​មាត់ពាម​ស្ទឹង​កំបុត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៍ ស្រុក​ពួក ខេត្តសៀមរាប​។ ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ប្រភេទ Game Online មួយកន្លែង​នៅ​ក្រុង​សៀមរាប​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៦ ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​កា​រិ​យា ល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ជា ប្រភេទ...

ព័ត៌មានលំអិត

ផ្ទះមួយ​ខ្នង​ស្ទើរ​ក្លាយជា​ចំណី​ភ្លើង​ទាំងស្រុង ដោយសារ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ខ្លួនឯង​

​នៅវេលា​ម៉ោង ៩ និង ០០​នាទី​ព្រឹក ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​អគ្គីភ័យ​មួយ​បាន​កើតឡើង នៅផ្ទះ​លក់​គ្រឿងទេស​មួយកន្លែង បណ្ដាល​ឲ្យ​ឆេះ​ស្ទើរតែ​ក្លាយជា​ចំណី​ភ្លើង បន្ទាប់ពី​ម្ចាស់ផ្ទះ​បូម​សាំង​ដាក់​ដប កំពប់​ហៀរ​ទៅ​ប៉ះ​ចង្ក្រាន​ដែល​កំពុង​ដាំបាយ នៅ​ចំនុច​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ​តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ក្រូច...

ព័ត៌មានលំអិត

ក្រុមការងារ​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​រាំង​ឆ័​ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម

​នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​រាំង​ឆ័​ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​។​ ​ក្នុងការ​បង្ក្រាប​នេះ​ជំនាញ ពិនិត្យឃើញ​ប្រជា​នេសាទ​បាន​លួច​ដាក់​ឧបករណ៍​បរ​ប្រមាណ ៥០​កន្លែង ហើយ​ក្នុងនោះ​ក្រុមការងារ​ក៏បាន​ដកហូតរ​បាំងសាច់​រ៉ាវ​ចំនួន ១២០០​ម៉ែត្រ , ចំរឹង​ចំនួន ៤០០​ដើម និង​បាន​ចាក់​លែង​កូន​ត្រី ចម្រុះ​ប្រមាណ​២០​គីឡូក្រាម​ចូលទៅក្នុង​ទឹក ហើយ​ជាមួយគ្នានេះ ក្រុមការងារ​បានធ្វើកា​រ​កាប់បំផ្លាញ​ឧបករណ​ទាំងនោះ​ចោល​នៅនឹងកន្លែង​ផងដែរ​។​ ​ក្នុងឱកាស​នោះដែរ អាជ្ញាធរ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

មនុស្ស​ចំនួន​៣​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូនទៅ​សាលាដំបូង​ខេត្ត កាលពី​ម្សិលមិញ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មនុស្ស​ចំនួន​៣​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួមទាំង​វត្ថុតាង ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះបង្ក្រាប​បទ​រក្សាទុក ជួញដូរ ចាត់ ចែង​និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន...

ព័ត៌មានលំអិត

នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាបរកឃើញ​ឈើហុប​២២​ដើម ស្មើនឹង ២៤,៥៦៣​ម៉ែត្រគូប ហើយ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​រកឃើញ​ឈើហុប​ធំៗ ចំនួន​២២​ដើម ស្មើនឹង ២៤,៥៦៣​ម៉ែត្រគូប ដែល​ជនល្មើស​បាន​លាក់ទុក​នៅក្នុង​ប្រឡាយ ស្ថិត​ក្នង​ភូមិ​អញ្ចាញ សង្កាត់ នរគ​ធំ ក្រុង​សៀមរាប ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ហើយ​បាន​កម្លាំង នគរបាល​ដេក​យាម​ការពារ​អស់រ​១​យប់​មក លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣១...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​ទទួលទាន​សាច់ជ្រូក ធានាថា សាច់ជ្រូក​ដាក់លក់​នៅ​ទីផ្សារ​ក្នុង​ខេត្ត សុទ្ធតែ​គ្មា​ជំងឺឆ្លង​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ អភិបាលរង​ខេត្តសៀមរាប ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រួម​និង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ជាច្រើន​នាក់ បាន​ទទួលទាន​សាច់ជ្រូក ដែល​មានការ​ចំអិន​ឆ្អិន​ល្អ​រួមគ្នា នៅខាងមុខ​ផ្សារលើ​ធំថ្មី ក្រុង​សៀមរាប ដើម្បី​បង្ហាញ​ដល់​សារ​ធាណ​ជន​ថា សាច់ជ្រូក​ដែល​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺមាន​សុ​វត្តិភាព និង​ទទួលទាន​បាន​ដោយ​គ្មាន​ជំងឺ​។​ ​ខណៈ​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ បាន​ផ្ទុះ​នូវ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នាពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន នៅ​មិនទាន់​យល់ដឹង​ពី​ជំ​ងឹ​នេះ...

ព័ត៌មានលំអិត

ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៥​ម៉ឺន​ដុល្លារ​អាមេរិក​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​ភ្លើង​ឆេះ​ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង ដែល​បាន​ឆេះ​សម្ភារ​អស់​គ្មាន​សល់ ស្ថិតនៅ​ខាងក្រោយ​ឆៀង​ខាងកើត ហាង​ចៅ​សាំង​ហុក ក្នុង​ក្រុមទី​២០ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែលជា​របស់​ឈ្មោះ លឹម ភក្តី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។...

ព័ត៌មានលំអិត

មនុស្ស​ម្នាក់​ស្លាប់និង​០៤​នាក់​ទៀត រងរបួស​ស្រាល​ដោយសារ​រន្ទះបាញ់​ក្នុងស្រុក​វ៉ារិន​

​លោក​វរសេនីយ៍ទោ ហុង ប៉ូ​ហេង អធិការនគរបាល​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៥ និង​០០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​ល្ងាច​មិញ​នេះ មាន​ករណី រន្ទះបាញ់ ដែល​បណ្ដាល​អោយស្លាប់​ក្មេងប្រុស​ម្នាក់ និង​របួសស្រាល​០៤​នាក់​ទៀត ដែល​បាន​កើតឡើង​នៅ​ចំណុច វាល​ពង​ក្រៀល ខាងជើង​ភូមិ​ចំងាយ​២​គីឡូម៉ែត្រ​ពី​ភូមិ គោក​ស្រុក ឃុំ​វ៉ារិន​ស្រុក​វ៉ារិន​ខេត្តសៀមរាប​។​ ​លោក​អធិការ...

ព័ត៌មានលំអិត
Page 70 of 94 1 69 70 71 94

Recommended

សូម Like និង Follow ពួកយើង