គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ICC Preah Vihear នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំពេញអង្គលើកទី៩ របស់ខ្លួននៅខេត្ដសៀមរាប ដើម្បីពិភាក្សាគ្នាលើកការអភិរក្ស និងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ...
ព័ត៌មានលំអិតមន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះមានការកើនឡើងប្រមាណ ៥ភាគរយ បើធៀបទៅនឹងអាកាសយានដ្ឋានចាស់។ លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរជាមធ្យមចំនួន ៥០ជើងទាំងទៅនិងមក និងមានភ្ញៀវប្រហែល ៥.០០០នាក់ក្នុងមួយថ្ងៃ...
ព័ត៌មានលំអិតព្រឹត្ដិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្ដសៀមរាប ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីដំណើរការយៈពេល ៣ថ្ងៃកន្លងទៅ ខណៈអ្នកទេសចរបានបង្ហាញក្ដីរីករាយចំពើការរៀបចំព្រឹត្តិការណ៍នេះឡើង ដែលជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជា ជាពិសេសខេត្តសៀមរាប ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យភ្ញៀវទេសចរមកកំសាន្ដឱ្យកាន់ច្រើន។ ក្រុមអ្នកទេសចរបានលើកឡើងថា គ្រប់កម្មវិធីក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ បានបង្ហាញភាពសំបូរបែបនិងសប្បាយរីករាយជូនដល់អ្នកទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាការជម្រុញដល់វិស័យសេដ្ឋកិច្ចក្នុងសហគមន៍ អាជីរករទទួលបានពីចំណូលនៃព្រឹត្តិការណ៍បុណ្យទន្លេ ក៏ដូចជាពិធីបុណ្យប្រពៃណីជាតិផ្សេងៗទៀតផងដែរ។ ពួកគាត់បន្ដថា ពិធីបុណ្យទន្លេនេះ មានការរៀបចំបានល្អប្រសើរគួរឱ្យកត់សំគាល់...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៥៥៣.៧៩៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៥២ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៣៣.៧៧០នាក់។ ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៥ ខែមីនានេះ នៅតាមបណ្ដោយស្ទឹងសៀមរាប ស្ថិតក្នុងសៀមរាប នឹងមានរៀបចំពិធីសាសនា ប្រុងពាលី បុណ្យទន្លេលើកទី៨ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ បើយោងតាមក្រសួងទេសចរណ៍ ពិធីបុណ្យ ថ្នាក់ជាតិនេះ...
ព័ត៌មានលំអិតនៅព្រឹកព្រលឹមម៉ោងប្រមាណ៦ ថ្ងៃទី១៥ ខែមីនានេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍ Raid Amazons ដ៏មានប្រជាប្រិយភាពនៃតំបន់អឺរ៉ុប បានធ្វើការប្រកួតជាផ្លូវការហើយ ដែលមានអត្តពលិកជាស្ត្រីប្រមាណជិត ៣០០នាក់ និង បានចាប់ផ្ដើមការប្រកួតនៅចំណុចក្លោងទ្វារខាងលិច នៃប្រាសាទតាព្រហ្ម តំបន់រមណីយដ្ឋានអង្គរ។ ក្នុងពិធីស្វាគមន៍ក្រុមអត្តពលិកជាស្ត្រី ក្នុងក្រុងសៀមរាប កាលពីល្ងាចម្សិលមិញនេះ លោក យុន លីនណេ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប ដើម្បីធ្វើការពិភាក្សា និងពិនិត្យទៅលើការងារមួយចំនួន នៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា និងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណញយទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដឹកនាំដោយលោក លី សារី និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ពាន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំនេះ លោក...
ព័ត៌មានលំអិតឯកឧត្តមសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ មានប្រសាសន៍ថា ពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប គឺជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំ២០២៤នេះ ហើយក៏ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ហើយការប្រារព្ធពិធីបុណ្យទន្លេនេះ ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រាប់យុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ...
ព័ត៌មានលំអិតថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.