តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។ លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២ ខែតុលាថា ជារៀងរាល់ថ្ងៃភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។...
ព័ត៌មានលំអិតសមាគមក្លឹបទេសចរណ៍សៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកការប្រកួតកីឡាវាយកូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវតីមកពីគ្រួសារក្រីក្រចំនួន ៣០០នាក់ ដែលកំពុងសិក្សាទ្រឹស្ដី និងអនុវត្ត ហើយស្នាក់នៅជាមួយសមាគមរយៈពេល៦ខែ។ លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា តាមរយៈគម្រោង Pre-Employment Program របស់សមាគមក្លឹបទេសចរណ៍សៀមរាប...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងបិរស្ថាន រួមនិងគ្រឹះស្ថានឯកជន បានសហការរៀបចំព្រឹត្តិការណ៍ ប្រកួតរត់ឡើងលើភ្នំគូលែន រដូវកាលទី២ ក្រោមនិយមន័យ "ផ្លូវថ្មី កំណត់ត្រាថ្មី ការខិតខំនៅដដែល" ដើម្បីផ្សព្វផ្សាយ បញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងជាមួយផ្នែកមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា។ ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយក...
ព័ត៌មានលំអិតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានលើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយមានវត្តអារាមចំណាស់ៗ ជាវត្តទេសចរណ៍ ជាចំណែកមួយសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដូចនេះឯកឧត្តម បានជំរុញឱ្យគ្រប់បណ្តាវត្តទាំងអស់នៅក្នុងខេត្តសៀមរាប រៀបចំសម្អាតបរិស្ថាន សណ្ឋាប់ធ្នាប់ តុបតែងបរិវេណវត្តឱ្យបានស្អាត ជារមណីយដ្ឋានវត្តស្អាត ជាពិសេសជិតដល់ថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរនោះ...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការគាំទ្ររបស់រដ្ឋបាលខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋ និងសិស្សនិស្សិតប្រមាណ ១ពាន់នាក់ បានធ្វើការដើរដង្ហែក្បួនអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖«ទេសចរណ៍ និងការវិនិយោគបៃតង» តាមបណ្ដាផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មទេសចរណ៍ ជាមួយការបញ្ចុះតម្លៃដ៏ពិសេសជូនទេសចរណ៍ជាតិ និងអន្តរជាតិ។...
ព័ត៌មានលំអិតកូនឈើចម្រុះសរុប ១ ៣៥០ដើម ត្រូវបាននៅលើផ្ទៃដីជាង២ហិកតា នៅក្បែរសាលាខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលបានប្រព្រឹត្តិទៅក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបៃតង។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បង្ហាញថា ការដាំកូនឈើនៅពេលនេះ ជាការអបអរនៃការបង្កើតធម្មនុញ្ញទេសចរណ៍ នៃអង្គការទេសចរណ៍ពិភពលោក...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប មានការដាក់តាំងបង្ហាញផលិតផលខ្មែរប្រមាណ ៦០ប្រភេទ ក្នុងកម្មវិធី«ភូមិមួយ ផលិតមួយ» ដើម្បីបំផុសស្មារតីអ្នកផលិត និងអ្នកប្រើប្រាស់ ចូលរួមគាំទ្រ និងបង្កើនការផ្សព្វផ្សាយពីផលិតផលខ្មែរ។ ថ្លែងក្នុងពិធីបើកកម្មវិធី«ភូមិមួយផលិតមួយ» លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប លើកឡើងថា...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងសៀមរាប សហការជាមួយ មន្ទីរ ស្ថាប័ន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស នុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (សសយក) បណ្តាអង្គភាពពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ ក្នុងខេត្តចំនួនប្រមាណជា១៥០០នាក់បានចូលរួមក្នុងសំអាតសំរាមតាមដងផ្លូវនានាក្នុង១០គោលដៅក្នុងក្រុងសៀមរាប។ តាមរយៈសកម្មភាពនេះជាសារ ផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានស្អាត...
ព័ត៌មានលំអិតគិតត្រឹមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ មានវត្តមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ១២.៦៣៥នាក់ បានទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា ចំនួនអ្នកទេសចរណ៍ដែលមកទស្សនាព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ចំនួន ១២.៦៣៥នាក់នេះ...
ព័ត៌មានលំអិតមន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជាបានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។ លោក រ៉ូ សុវណ្ណដារដ្ឋ មន្រ្តីជំនាញក្នុងការងារខាងលើនេះ បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.