កំពង់ទឹកដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ត្រូវបានក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងជួសជុលជាដំណាក់កាលទី២ ដែលគម្រោងនេះនឹងត្រូវចំណាយពេលមួយឆ្នាំ។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហាថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ...
ព័ត៌មានលំអិតគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរជាង ៤៣ម៉ឹននាក់ បានទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ជាមួយនោះទោះស្ថិតក្នុងរដូវវស្សា ឬ Green Season ក្ដី ក៏ក្នុងមួយថ្ងៃៗ ក៏មានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២,០០០នាក់ដែរ ចូលទស្សនាប្រាសាទអង្គរវត្ត។ នេះតាមការឱ្យដឹងពីឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី១៥...
ព័ត៌មានលំអិតមគ្គុទេសក៍ទេសចរណ៍មួយរូប នៅក្នុងខេត្ដសៀមរាប បានប្រមូលរ៉ឺម៉កជើង ឬខ្លះហៅថា រ៉ឺម៉កកង់ យកទៅអភិរក្សឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បំរើភ្ញៀវទេសចរទៅទស្សនាអង្គរ បន្ទាប់រ៉ឺម៉កជើងនេះបានបាត់បង់អស់រយៈពេលច្រើនឆ្នាំ ខណៈដែលមធ្យោបាយដឹកជញ្ជូនបានរីកចំរើនខ្លាំងនៅក្នុងយុគ្គសម័យសន្ដិភាព។ លោក បូរ សុភា មគ្គុទេសក៍ភាសាបារាំង រស់នៅក្រុងសៀមរាប បានឱ្យដឹងថា រយៈពេល៥ឆ្នាំមកហើយ លោកបានដើររកទិញរ៉ឺម៉កជើងទៅរក្សាទុក្ខជិះកំសាន្ដជាលក្ខណៈគ្រួសារ។ ប៉ុន្ដែដោយសារមើលឃើញពីតម្រូវការវិស័យទេសចរច្រើន លោកបានរៀបចំថែរក្សាទុកសម្រាប់បំរើឱ្យវិស័យទេសចរណ៍វិញ ខណៈដែលលោកជាមគ្គុទេសក៍នាំភ្ញៀវជិះកង់...
ព័ត៌មានលំអិតតួប្រាង្គទី២២ របស់ប្រាសាទបាគង ត្រូវបានក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងគ្រឹះប្រាសាទដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងមួយនេះ បន្ទាប់ពីមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់...
ព័ត៌មានលំអិតការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈ ការលើកកម្ពស់សុខុមាលភាព និងការពារផលប៉ះពាល់ពីផលិតផល ថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរផងដែរ។ ថ្លែងនៅក្នុងពិធីបើកក្ខាសាលាផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” និងគោលការណ៍ណែនាំស្តីពី“ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី”ដែលធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាចូលរួមពង្រឹង...
ព័ត៌មានលំអិតសមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA បានសហការជាមួយក្រសួងទេសចរណ៍ បើកបណ្តុះបណ្តាលអ្នកជំនាញបន្ថែម (Upskiing) ដល់ប្រតិបត្ដិករទេសចរណ៍ ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍មុននឹងក្រោយវិបត្តិកូវីដ-១៩ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសណ្ឋាគារសុខាល័យអង្គរ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ នៅ មុខប្រាសាទអង្គរវត្ត គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុង ដែលមានអត្តពលិកជាតិ និងអន្តរជាតិ ចំនួន ២,៥១១នាក់ មកពី៤៥ប្រទេស បានចូលរួម។ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប។ អញ្ជើញបើកព្រឹត្តិការណ៍នាពេលនោះ...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនធានារ៉ាប់រងមែនូឡាយ បានសហការគ្នាដាំកូនឈើចម្រុះជិតមួយពាន់ដើម និងដាំស្មៅ ១,០០០ម៉ែត្រការ៉េ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ជាពិសេសលើកកម្ពស់សោភ័ណ្ឌភាពទេសភាពវប្បធម៌អង្គរ។ យុទ្ធនាការដាំស្មៅ និងដើមឈើនេះ ធ្វើងឡើង នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣នេះ ស្ថិតនៅអតីតលំនៅឋានប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅរស់នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងភូមិអភិវឌ្ឍន៍ថ្មីពាក់ស្នែង ស្រុកអង្គរធំ។ ឯកឧត្ដម ឡុង កុសល...
ព័ត៌មានលំអិតបន្ទាប់ពីបានឆ្លងយោបល់ពីគណៈកម្មការអាយស៊ីស៊ី-អង្គររួចមក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២ នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឲ្យដឹងនៅថ្ងៃទី០២ ខែសីហានេះថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២ នៃប្រាសាទមេបុណ្យខាងកើត ប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ...
ព័ត៌មានលំអិតឯកឧត្តម ឡុង កុសល អ្នកនាំពាក្យនិងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ៖ អាជ្ញាធរជាតិអប្សរាគាំទ្រនិងស្វាគមន៍ជានិច្ច ទាំងវិស័យរដ្ឋ វិស័យឯកជន និង គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដែលមានបំណងចង់ដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ព្រោះការដាំកូនឈើបង្ហាញនូវឆន្ទៈរួមចំណេកយ៉ាងសំខាន់ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ ហើយគ្រប់ជាតិសាសន៍មានតួនាទីនិងភារកិច្ចការពារនិងថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិសាសន៍ខ្លួន និយាយជារួមនិងនិយាយដោយឡែក ក្នុងនាមយើងជាកូនខ្មែរមានឈាមជ័រពីបុព្វបុរសកសាងអង្គរក៏ត្រូវមានចំណែកចូលរួមថែរក្សា ការពារនិងអភិរក្សសម្បត្តិវប្បធម៌របស់យើងដែរ។ ឯកឧត្តម ឡុង កុសល...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.