អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅលើប្រាសាទបាយ័ន្ត ដើម្បីសម្រួលដល់លំហូរការចូលទស្សនារបស់ភ្ញៀវទេសចរ ក្នុងប្រាសាទកុំឱ្យកកកុញ។ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី១៨ ខែមករានេះថា ការរៀបចំវង់ទស្សនាថ្មី នៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំលំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ នៅពេលអ្នកទេសចរណ៍ដើរទស្សនាផ្ទាំងចម្លាក់ មិនបានគ្រប់ជ្រុងជ្រោយ។ លោកបញ្ជាក់ថា ការរៀបចំនេះ...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ថា នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២២ខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំសង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទែក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខ។ ឯកឧត្តម...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយសារតែវិបត្តិ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេល ២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៏នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងធ្វើបណ្ណកោះអាសន្ន ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា គូសបញ្ចាក់ថា ការជួសជុលព្រះវិហារបូរាណ គឺស្ថិតក្នុងតួនាទីនៃការអភិរក្ស និងមានគុណប្រយោជន៍ភ្ជាប់ទៅនឹងការថែរក្សាអត្តសញ្ញាណតំបន់ផងដែរ ហើយការទាក់ទាញ គឺទីអារាម បាននាំយកការចាប់អារម្មណ៍នៃភ្ញៀវទេសចរ ឲ្យចូលចិត្តសិក្សាស្វែងយល់ អំពីវប្បធម៌ និងប្រពៃណី រស់នៅរបស់ខ្មែរ៕ ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ ស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។ លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៦ខែមករានេះថា ប្រាង្គបាកាណមានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។ ការរំកិលថ្មនេះគឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និងថ្មតូចៗចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាល...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រដ្ឋមន្ដ្រីការបរទេសម៉ាឡេស៊ី គ្រោងនឹងធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ តាមការគ្រោងទុកនៅក្នុងខែមករា ឆ្នាំ២០២២នេះ។ ការលើកបែបនេះ ធ្វើឡើងក្នុងពេល ឯកឧត្តម ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតប្រទេសម៉ាស៊ីប្រចាំប្រទេសកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឡុង កុសល អគ្គនាយករង...
ព័ត៌មានលំអិតក្រុមការងារកាត់សម្អាតរុក្ខជាតិ លើប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំ ជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុក ដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែង ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ដែលបង្កឡើងដោយដើមរុក្ខជាតិមានផ្លែ។ លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ...
ព័ត៌មានលំអិតព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ:ថ្នាក់ទោ ឧត្តមទីប្រឹក្សាគណ:សង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រះអង្គមានថេរដីកាកាលពីថ្ងៃទី២៧ ខែធ្នូនេះថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុ ដែលជាបេតិកភណ្ឌដ៏មានតម្លៃ ជាអត្តសញ្ញាណជាតិ មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។...
ព័ត៌មានលំអិតខណ:ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឲ្យដំណើរការលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចឡើងវិញ កាលពីពេលថ្មីៗកន្លងមកនេះ គេសង្កេតឃើញវិស័យទេសចរណ៍បានត្រៀមខ្លួនបម្រើសេវាកម្មយ៉ាងល្អប្រសើរ និងមានភាពទាក់ទាញ។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ ខណ: ដែលកន្លែងនោះ មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ ជាពិសេសមានការបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាណ។កន្លែងទេសចរណ៍នោះ...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តសៀមរាប បានផ្តល់បណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានប្រគេនដល់វត្តរាជបូណ៌ វត្តដំណាក់ និងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃឃើញថា វត្តអារាមទាំងបីនេះ បានចូលរួម និងប្រតិបត្តិមេត្រីភាពបរិស្ថានល្អ និងបានគិតគូរខ្ពស់ពីបញ្ហាបរិស្ថាន ទាំងការទុកដាក់វេចខ្ចប់ និងញែកដាច់ដោយឡែក រវាងសំណល់រឹង សំណល់រាវ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.