វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុលសសរចំនួន២៣ ក្នុងចំណោមសសរចំនួន៨៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយសារធម្មជាតិ និងអាយុកាល ដែលការជួសជុលនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ។ បើតាមលោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូនេះថា ការជួសជុលសសរទាំង២៣នេះ បានបែងចែកជា ២ដំណាក់កាល គឺដំណាក់កាលទី១ បានជួសជុលចំនួន...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ(Countdown) នឹងរៀបចំនៅសហគមន៍ព្រៃឈើចង្ក្រានរយ ព្រមគ្នានឹងក្រុងសៀមរាប

បន្ទាប់ពីកិច្ចប្រជុំ ការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២១ ឈានចូល ២០២២ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបង្កើតកម្មវិធីចំនួន២ នៅក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវារិន ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលថ្មីមួយទៀត ក្រៅពីប្រាសាទ។ ក្រោមការដឹកនាំកិច្ចពិភាក្សាដោយផ្ទាល់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរនិងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ

ពិធីបង្ហោះខ្លែង នៅស្រុកបន្ទាយស្រី គឺជាព្រឹត្តិការណ៍ដំបូង និងជាបុណ្យមួយក្នុងចំណោមបុណ្យ និងកម្មវិធីកំសាន្តនានា ដែលរដ្ឋបាលស្រុកបន្ទាយស្រី បានបង្កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសពេញលេញ និងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពរងគ្រោះលើវិស័យនេះ ត្រូវបានអាកខានអស់រយ:ពេលជិតពីរឆ្នាំដោយវិបត្តិកូវីដ-១៩។ ការរៀបចំឱ្យមាននូវបុណ្យខ្លែងនេះឡើង គឺចង់បង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកកំពុងខិតខំជម្រុញឲ្យមានបន្ថែមទៀតនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។ តាមរយៈបុណ្យខ្លែងនេះដែរ ពិតជាបានពញ្ញាក់អារម្មណ៍ ពីសំណាក់ភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេសមួយចំនួនឱ្យមកចាប់អារម្មណ៍ និងរីករាយជាមួយកម្មវិធីដែលធ្លាប់តែធ្វើនៅតាមសហគមន៍ ភូមិ...

ព័ត៌មានលំអិត

ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

ឆ្នាំ២០២១នេះ មកពីបណ្តាខេត្តមួយចំនួន មានអ្នកជិះកង់ក្នុងបុព្វហេតុសប្បុរសធម៌ និងដោយឆន្ទៈស្រឡាញ់បរិស្ថានជិត៤០០នាក់ បានជួបជុំគ្នានៅក្រុងសៀមរាប ដើម្បីតភ្ជាប់ឡើងវិញព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ បន្ទាប់ពីខានបានជួបជុំគ្នានាឆ្នាំ២០២០កន្លងទៅ ដោយវិបត្តិកូវីដ-១៩ ។ ដោយសារតែវិបត្តិជាសកល ជំងឺឆ្លងកូវីដ-១៩ ឆ្នាំ២០២០កន្លងទៅ បានរារាំងការជួបជុំគ្នានៃក្រុមអ្នកជិះកង់ស្រឡាញ់បរិស្ថាន និងអ្នកជិះកង់ជាសប្បុរសជនដើម្បីសុខភាពកុមារ តាមរយៈនៃការចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពសង្គ្រោះនិងព្យាបាលក្មេងតូចដោយឥតគិតថ្លៃនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ នេះបើយោងតាមចំណាប់អារម្មណ៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះជាលើកដំបូងហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននទទួលការចុះចតនិងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ ក្នុងឱកាសទទួលស្វាគមន៍ការមកដល់អ្នកទេសចរចម្រុះជាតិសាសន៍នេះ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

រយៈពេល ៥ថ្ងៃ មានអ្នកទេសចរជាង៤ម៉ឺននាក់ បានមកទស្សនាក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា

ព្រឹត្ដិការណ៍អង្គរ ពិធីបួងសួងសាសនាដឹងគុណដូនតា ដែលសរុបចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២១នេះ មានអ្នកទេសចរទៅទសន្សនាជាង ៤ម៉ឺនាក់ ខណៈដែលពិធីទាំងពីរនេះ បានរព្ធឡើងជាលើកដំបូង នៅលើទឹកដីអាច្ឆរិយៈមួយនេះ។ បើតាមឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់នៅថ្ងៃទី១៦ ខែធ្នូនេះថា អ្នកទេសចរទៅទស្សនាព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា ភាគច្រើនជាអ្នកទេសចរក្នុងស្រុក...

ព័ត៌មានលំអិត

ថ្ងៃ១៧ខែធ្នូនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរតាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ

អគ្គកុងស៊ុល-ស្ថានកុងស៊ុលបរទេសប្រចាំខេត្តសៀមរាប អបអរដោយទំនុកចិត្តជាមួយនឹងការត្រៀមបើកទំព័រកំណត់ត្រាជាថ្មីនៃចំនួនភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលដែលគណៈប្រតិភូកុងស៊ុលនៃបណ្តាប្រទេសជាមិត្តមួយចំនួនប្រចាំខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កំពុងបំពេញទស្សនកិច្ចស្វែងយល់អំពីការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញនោះ គឺនៅមានគម្លាតមិនលើសពី២៤ម៉ោងនោះទេ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមានកំណត់ត្រាជាថ្មី នៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសឹង្ហបូរី ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ព្រះសង្ឃ រួមនឹងអ្នកទេសចរជាច្រើនបានសម្ដែងការកោតសរសើរ និងពេញចិត្ដ នូវការបង្កើតឡើងនូវព្រឹត្ដិការណ៍រំលឹកគុណអង្គរ

ព្រះសង្ឃ រួមនឹងប្រជាពលរដ្ឋ ក៍ដូចជាអ្នកទេសចរជាតិបានសម្ដែងការកោតសរសើរ និងបង្ហាញនូវការពេញចិត្ដនូវការបង្កើតព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដោយសារព្រឹត្ដិការណ៍នេះ ជាសារមួយបង្ហាញដល់អ្នកទេសចរអន្ដរជាតិ ឱ្យចាប់អារ្មណ៏ពីរមណីយដ្ឋានអង្គរកាន់តែខ្លាំង ព្រោះបានបង្ហាញពីកិច្ចការការពារបានល្អក្នុងឧទ្យាអង្គរ តាមរយៈការដាក់តាំងពិព័រណ៍។ ព្រះសង្ឃមកពីខេត្ដកំពង់ធំ និងអ្នកទេសចរជាតិនៅខេត្ដសៀមរាប បានលើកឡើងស្រដៀងគ្នាថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរនេះ គឺព្រឹត្ដិការណ៍មួយមានសារសំខាន់ណាស់ ព្រោះវាជាការបង្ហាញពីការអភិរក្ស និងអភិវឌ្ឍន៍គ្រប់ទីកន្លែងនៅក្នុងរមណីយដ្ឋានអង្គរ ខណៈដែលអ្នកទេសចរដើរទស្សនាប្រាង្គប្រាសាទបុរាណនានាមិនគ្រប់ទីកន្លែង។ អ្នកទេសចរបានលើកឡើងថា ប្រាសាទបុរាណរបស់ខ្មែរមានស្ទើរគ្រប់ទីកន្លែងក្នុងឧទ្យានអង្គរ ប៉ុន្ដែអ្នកទេសចរទៅទស្សនាមិនគ្រប់ជ្រុងជ្រោយ...

ព័ត៌មានលំអិត

កិច្ចប្រជុំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា ដោយអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេច។ ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកព្រំដែនប្រទេសឡើងវិញ ក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំពេញលេញនៅដើមខែមករា ឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១...

ព័ត៌មានលំអិត

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

នៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា បានអញ្ជើញប្រកាសបើកព្រឹត្ដិការណ៍រំលឹកគុណអង្គរ ។ ពិធីនេះ ប្រារព្ធឡើង នៅខាងមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប...

ព័ត៌មានលំអិត
Page 65 of 112 1 64 65 66 112

Recommended

សូម Like និង Follow ពួកយើង