វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា ប្រកាសរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២១នេះ

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១មន្សិលមិញនេះ ឯកឧត្ដម ជុំ សុភមករា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញពីគម្រោងផែនការរបស់អាជ្ញាធរជាតិអប្សរា អំពីការរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដែលមានសារៈប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន ព្រោះថាប្រាសាទអង្គរវត្ដ គឺជាវប្បធម៌រស់ ហើយក៍ជាផលប្រយោជន៍មួយខ្លាំងជាងអណ្ដូងប្រេងកាតដែលបូមមិនចេះរីងស្ងួត ពោលប្រាសាទអង្គរវត្ដបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៍ដូចជានៅលើពិភពលោក ។...

ព័ត៌មានលំអិត

ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ

ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ និងទទួលយកភ្ញៀវទេសចរបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញកាលពីពេលថ្មីៗនេះ សម្រាប់ខេត្តសៀមរាប នៅចុងឆ្នាំ២០២១នេះ បានត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីជំរុញទេសចរផ្ទៃក្នុង ហើយក៏ជាសញ្ញាបង្ហាញផងដែរថា ខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថាព្រឹត្តិការណ៍ចំនួន៣ ដែលខេត្តសៀមរាប...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមរួចរាល់ក្នុងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ 

 ក្នុងស្ថានភាពថ្មីនៅកម្ពុជា អត្រាភាគរយខ្ពស់នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ ដែលអាចនិយាយបានថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយការដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញពីក្រៅប្រទេស នេះគឺជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ ! នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្តិភាព SOP ដើម្បីទទួលភ្ញៀវទេសចរវាក់សាំងពេញលេញនោះ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបង្ហាញនៅក្នុងកិច្ចសម្ភាសន៍ ក្រោយកិច្ចប្រជុំនោះថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញនៃអាជ្ញាជាតិអប្សរា ប្រទះឃើញ ថាសលោហៈ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញនៃអាជ្ញាជាតិអប្សរា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រទះឃើញ ថាសលោហៈមួយ ដែលកប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២សង់ទីម៉ែត្រ ជម្រៅបាតថាស...

ព័ត៌មានលំអិត

បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២១ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២ម៉ឺននាក់ បានចូលមកកម្សានក្នុងខេត្តសៀមរាប

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកានេះ បន្ទាប់ពីចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប មានចំនួន ២៣,០៧៣នាក់ ភាគច្រើនធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ ក្នុងនោះ៖ ភ្ញៀវជាតិ មានប្រមាណ...

ព័ត៌មានលំអិត

រយៈពេល ២ថ្ងៃនៃពិធីបុណ្យអុំទូក មានអ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៦ម៉ឺននាក់ បានមកកំសាន្ដនៅខេត្ដសៀមរាប

អ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនានៅតាមរណីយដ្ឋាននានាក្នុងខេត្ដសៀមរាប នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ក្នុងរយៈពេល២ថ្ងៃ មានចំនួនជាង ៦ម៉ឺនាក់ ដែលក្នុងនោះអ្នកទេសចរអន្ដរជាតិជិត ១ម៉ឺនាក់។ បន្ទាប់ពីការបើកទេសចរណ៍ពេញលេញកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ក៍ដូចជាមគ្គុទេសក៍ទេសចរណ៍ បានសម្ដែងការសប្បាយចិត្ដ និងសំដែងក្ដីរំភើប ដោយពួកគាត់លើកឡើងថា ការបើកទេសចរនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានជីវិតរស់ឡើង ក្រោយពេលមានផលវិបាកជិត ២ឆ្នាំកន្លងមក...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

មានប្រសាសន៍ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នូវចំនុចមួយចំនួន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ ដោយក្នុងនោះអាជ្ញាធរខេត្តសៀមរាប ត្រូវបន្តពង្រឹងឆ្លើយតបសមត្ថភាពព្យាបាល និងគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីឱ្យខេត្តសៀមរាប ស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តក្នុងខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលស្ពានហាលអង្គរវត្តនៅចុងឆ្នាំ២០២១នេះ

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។ លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្តមានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែ វិច្ឆិកា នេះ គម្រោងជួសជុលស្ពានហាលអង្គរវត្តសម្រេចបានជិត១០០ភាគរយហើយ។ លោកបន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែកនៅផ្នែកខាងក្រោមនៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២១ នេះ។...

ព័ត៌មានលំអិត

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

នៅចុងឆ្នាំ២០២១ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងបន្តធ្វើការជួសជុល កែលម្អផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ផ្លូវក្នុងវង់តូច ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់ស្រះស្រង់ និងបរិវេណប្រាសាទអង្គរវត្ត។ បើតាមឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ការងារកែលម្អផ្លូវថ្នល់ខាងលើនេះ រួមមានការអ៊ុតបេតុងកៅស៊ូផ្លូវ (AC) និងការចាក់បេតុងសងខាងការពារផ្លូវថ្នល់ប្រវែងសរុបជិត ៩គីឡូម៉ែត្រ។...

ព័ត៌មានលំអិត
Page 67 of 112 1 66 67 68 112

Recommended

សូម Like និង Follow ពួកយើង