វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំដាក់តាំងពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីរួចរាល់ហើយ ដើម្បីត្រៀមទទួលទេសចរជាថ្មីទៀត ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ ខណៈដែលសារមន្ទីរនេះ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា គឺមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ឬផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ណែនាំដល់បណ្ដារាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ខណៈរដ្ឋបាលស្រុកវ៉ារិន បានប្រកាសគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា

លោក ធិននី វិធូរ អភិបាល នៃគណៈអភិបាលស្រុកវ៉ារិន មានប្រសាសន៍ថា បើទោះបីជារមណីយដ្ឋានក្នុងមូលដ្ឋានស្រុកវ៉ារិន មិនទាន់ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ដ ច្រើនកុះករយ៉ាងណាក៏ដោយ ក៏រដ្ឋបាលស្រុកបាននឹងកំពុងអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងវិធានការនានារបស់ក្រសួងសុខាភិបាល បានយ៉ាងខ្ជាប់ខ្ជួនជានិច្ច ជាពិសេសគឺវិធានការរបស់រាជរដ្ឋាភិបាល គឺ វិធានការ ៣ការពារ រួមមាន ៖ ១....

ព័ត៌មានលំអិត

ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា ក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅថែរក្សា និងអភិរក្សបន្តទៀត ដែលវត្ថុបុរាណទាំង៥នេះ ត្រូវបានរកឃើញនារយៈកាលពេលកន្លងមក ។ ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាយោធភូមិភាគ៤...

ព័ត៌មានលំអិត

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិកំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដខ្ពស់ទៅលើអាជ្ញាធរជាតិអប្សរា ខណៈដែលពួកគាត់ទៅទស្សនារមណីយដ្ឋានអង្គរ នៅតំបន់ទេសចរណ៍ក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ក្រោយពេលរាជរដ្ឋាភិបាលបានបើកឲ្យចូលទ្សនានៅតំបន់ទេសចរណ៍ឡើងវិញ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ ភ្ញៀវទេសចរជាតិបានទៅទៅទស្សនាប្រសាទអង្គរវត្ដមានកំណើនឡើងវិញ ដោយក្នុងមួយថ្ងៃពី៣រយនាក់ទៅ៤រយនាក់ ជាពិសេសនៅថ្ងៃសៅរិ៍និងអាទិត្យប្រមាណ៥រយនាក់ ចំណែកភ្ញៀវអន្ដរជាតិមានចាប់ពី៥នាក់ ទៅ២០នាក់សម្រាប់ថ្ងៃឈប់សម្រាក។ នេះបើតាមការបញ្ជាក់ពីលោក ឡេក គឹមលីន អនុប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរវត្ដ។ លោក ឡេក គឹមលីន បន្ថែមថា...

ព័ត៌មានលំអិត

សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សត្វស្លាបចំនួន៣ប្រភេទ មានចំនួន ១១ក្បាល រួមមាន សត្វក្ងោក(Peafowl) ចំនួន៥ក្បាល , សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និង សត្វព្វាំង(Wreathed Hornbill)...

ព័ត៌មានលំអិត

សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

ប្រធានសមាគមទេសចរណ៍ បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចណ៍ខេត្ដសៀមរាប នៅមិនទាន់មានការរៀបចំសេវាកម្មទេសចរណ៍ រួមមានផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីត្រៀមទទួលអ្នកទេសចរក្រោយបញ្ចប់ជំងឺកូវីដ១៩ នៅឡើយទេ ដោយអះអាងថា ការរៀបចំឡើងវិញនេះ ត្រូវការចំណាយថវិកាច្រើន និងកំពុងប៉ះពាល់ផ្លូវថ្នល់ដែលកំពុងអភិវឌ្ឍន៍។ លោក ហ្វីលីប កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញទបង្ហូរទឹកបុរាណមួយដែលបានស្ថាបនាឡើង ក្នុងរាជព្រះបាទជ័វរ្ម័នទី៧ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ខណៈដែលមន្ដ្រីជំនាញបុរាណវិទ្យាទាំងនោះ កំពុងអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹក និងសិក្សាអំពីផលប៉ះពាល់ដល់បុរាណវិទ្យា ដើម្បីស្វែងយល់ពីពីរចនាសម្ព័ន្ធ និងការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង កាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំនោះ។ លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១២...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមពង្រឹងវិធានការសុខាភិបាលសម្រាប់ភ្ញៀវទេសចរចូលទស្សនាតាមប្រាសាទនានាក្នុងតំបន់អង្គរ

លោក ព្រឿង សុខា ដែលជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ទូទៅ នៅតំបន់ប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានត្រៀមខ្លួនជានិច្ចនៅក្នុងការអនុវត្តវិធានសុខាភិបាល ដែលវិធាននេះចាំបាច់បំផុតក្នុងការធ្វើអ្នកទេសចរ មានអារម្មណ៍ថា ការមកទស្សនាក្នុងតំបន់អង្គរ មានសុវត្ថិភាព មិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។ ការចូលមកទស្សនានៅក្នុងប្រាសាទអង្គរ របស់អ្នកទេសចរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ។ លោកថា ចាប់តាំងពីចំណតរថយន្តរហូតដល់ផ្លូវចូល...

ព័ត៌មានលំអិត

ភ្ញៀវទេសចរសប្បាយរីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីដ្ឋានអង្គរ

នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក មន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញា បំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណីដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត...

ព័ត៌មានលំអិត

មួយខែមកនេះ អាជ្ញាធរជាតិអប្សរា ពិនិត្យលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន ៣៧៦គ្រួសារ 

រយ:ពេលមួយខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងជួយសម្រួលលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៣៧៦គ្រួសារ។ ឯកឧត្តម ឡុង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងនៅរសៀលថ្ងៃទី០៣ ខែឧសភា...

ព័ត៌មានលំអិត
Page 74 of 112 1 73 74 75 112

Recommended

សូម Like និង Follow ពួកយើង